Articles tagged with: children

ជំរុញកូនៗឱ្យទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់

on Friday, 27 May 2016. Posted in Parenting Tips

cheap ways to get your child to eat 5 a day

តើ​ការ​ទទួល​ទាន​បន្លែ​ និង​​ផ្លែឈើ​តិចតួច​ពិត​ជា​មាន​ផល​ប៉ះពាល់​ដល់​កុមារ​តូចៗ​មែន​ដែរ​ឬ​ទេ? ទេ! ប៉ុន្តែ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺ​បេះដូង ដាច់​សរសៃ​ឈាមខួរក្បាល​ និង​មហារីក​ ភាគ​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ដូច្នេះហើយទម្លាប់​បរិភោគ​ល្អ​ដូច​ជា ការ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​​ អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់ និង​ការ​ទទួល​ទាន​អាហារ​ឆ្អិន​ស្រាប់តិចតួច​ជាដើម គឺជា​ទម្លាប់​មួយ​ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ក្មេង។​

ម្យ៉ាង​វិញ​ទៀត​ ជំងឺ​ដូចជា​ទឹក​នោម​ផ្អែម​ និង​​កូឡេ​ស្តេរ៉ូល​​ខ្ពស់ ចាប់​ផ្តើម​រីករាល​ដាល​បណ្តើរៗ​លើ​កុមារ​ដែល​លើស​ទម្ងន់។ ដូច្នេះ ផ្លែឈើ​ និង​បន្លែ​ពិត​ជា​មាន​វីតាមីន​ ជាតិរ៉ែ គីមី​ធម្មជាតិ និង​ជាតិ​កាក​សរសៃ​ខ្ពស់​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​របស់​លោក​អ្នក។

តើ​យើង​គួរ​តែ​បន្ទោស​លើ​ភាព​មមារញឹក​របស់​យើង​មែន​ទេ ដែល​មិន​បាន​គិតគូរ​ពី​បញ្ហា​ជីវជាតិ​របស់​អាហារ​? ជា​ការ​ពិត​ណាស់ ពេល​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​រមណីយ​ដ្ឋាន​នានា លោក​អ្នក​ប្រាកដ​ជា​ខ្ចប់​អាហារ​ដែល​ឆ្អិន​ស្រាប់​ដូច​ជា ដំឡូងបំពង នំកញ្ចប់ -ល- ទៅ​តាម​ដើម្បី​ឱ្យ​កូនៗ​ញ៉ាំ ព្រោះ​ថា​អាហារ​វេចខ្ចប់​ស្រាប់​ទាំង​នោះ​ងាយ​ស្រួល​យក​តាម​ជាង​ការ​ចម្អិន​ម្ហូប​អាហារ និង​ផ្លែឈើ។ នេះ​គ្រាន់​តែ​ជា​ទម្លាប់​ហូប​ចុក​អាហារ​ដែល​មិន​បាន​គិត​គូរ​ពី​ផល​ប្រយោជន៍​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​បើ​លោក​អ្នក​មាន​ទម្លាប់​ខ្ចប់​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ​​នោះ​ លោក​អ្នក​នឹង​មាន​ទម្លាប់​ក្នុង​ការ​យក​អាហារ​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម និង​ជីវជាតិ​តាម​ខ្លួន​ជានិច្ច។​ មិនត្រឹម​តែ​ប៉ុណ្ណោះ អាហារ​ទាំងនោះ​មាន​កាឡូរី​ទាប និង​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​ទៀត​ផង​។

បញ្ហា​ដែល​ពួក​យើង​តែងតែ​បារម្ភ​នោះ គឺ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អាហារ ដែល​ច្រើន​​​តែ​ផ្សាយ​ពី​អាហារ​ដែល​ផ្តល់​ផល​អវិជ្ជមាន​ដល់​សុខភាព។ ជាក់​ស្តែង កុមារ​ចាប់​ពី ០២ឆ្នាំ ដល់១១ឆ្នាំ អាច​ទស្សនា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​១៥០ ទៅ ២០០ម៉ោង ឬ​វីដេអូ​ពាណិជ្ជកម្ម ២០០០០ ដង​ក្នុង​រយៈ​ពេល ១ឆ្នាំ ដែល​ភាគ​ច្រើន​ការ​ផ្សាយពាណិជ្ជកម្ម​នោះ​ទាក់​ទង​នឹង​ការផ្សាយ​ស្ករ​គ្រាប់ នំ ឬ​គ្រឿង​ផ្អែម​ផ្សេង​ទៀត។

ដូច្នេះ ឪពុក​ម្តាយ​គួរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូនៗ​របស់​ខ្លួន​ដោយ​ចាប់​ផ្តើម​ការ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យ​បាន​ច្រើន។​ កាល​ពី​ឆ្នាំ ២០០១ អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Pennsylvania State បាន​សិក្សា​ទៅ​លើ​កុមារី​អាយុ ៥ឆ្នាំ ចំនួន ១៩១ នាក់ ដោយ​រក​ឃើញ​ថា​កុមារី ដែល​ទទួល​ទាន​បន្លែ​ផ្លែឈើ គឺ​មាន​សុខភាព​ល្អ​ និង​ភាព​វៃឆ្លាត​ជាង​កុមារី​ដែល​មិន​សូវ​បាន​ទទួល​ទាន​បន្លែ​ផ្លែឈើ​ជា​​ប្រចាំ៕

អាថ៌​កំបាំង​ធ្វើ​ឱ្យ​កូន​ក្លាយ​ជា​មនុស្ស​មាន​ជំនឿ​ចិត្ត​ខ្ពស់

on Monday, 28 March 2016. Posted in Parenting Tips

Encourage Kids Interest

មាតា​បិតា​គ្រប់​រូប​តែង​ចង់​ឱ្យ​កូន​របស់​ខ្លួន​លូត​លាស់ និង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង មិន​ចាំ​បាច់​ពឹង​ពួក​គាត់​គ្រប់ពេល​គ្រប់វេលា​នោះ​ឡើយ។ ទន្ទឹមនឹង​ការ​ចង់​បាន​ជំនឿ​ចិត្ត​លើ​កូនៗ តើ​ធ្វើ​យ៉ាងណា​ទើប​លោក​អ្នក​អាច​ពង្រឹង​សមត្ថភាព​នៃ​ភាព​ជឿ​ជាក់​នោះ​ដល់​ពួក​គេ?

ដើម្បទទួលបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព យើងត្រូវ៖

- មិន​ត្រូវ​ជួយ​កូន​គ្រប់​ពេល​ឡើយ
ជារឿង​ធម្មតា​ទេ​ដែល​លោក​អ្នក​តែង​តែ​ជួយ​កូនៗ​ឱ្យ​ផុត​ពី​គ្រោះ​ថ្នាក់ មុត​របួស កើត​ទុក្ខ មិន​សប្បាយ​ចិត្ត ។ល។ ប៉ុន្តែ លោក​អ្នក​ត្រូវ​ដឹង​ថា​កុមារ​ត្រូវ​ស្គាល់​ភាព​បរាជ័យ របួស​ស្នាម ភាព​មិន​សប្បាយ​ចិត្ត ការ​ខឹង​សម្បារ ការ​ខក​ចិត្ត អារម្មណ៍​ច្របូក​ច្របល់។ ប្រសិន​បើ​ពួក​គេ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំង​ឡាយ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់ នោះ​ពួក​គេ​នឹង​មាន​សមត្ថភាព​ប្រឈម​នឹង​ឧបសគ្គ​នៅ​ពេល​អនាគត​ដោយ​មិន​ភ័យ​ខ្លាច​ឡើយ។

- ផ្ដល់ឱកាសឱ្យពួកគេសម្រេចចិត្ត
នៅ​ពេល​ដែល​កូន​របស់​លោក​អ្នក​មាន​ឱកាស​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​នៅ​វ័យ​ក្មេង​ក្នុង​លក្ខខណ្ឌ​ងាយៗ​ជា​ប្រចាំ នោះ​ពួក​គេ​ប្រាកដ​ជា​មាន​ភាព​ជឿជាក់​ខ្ពស់​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​នា​ពេល​អនាគត។ ពួកគេ​អាច​មាន​សមត្ថភាព​ថ្លឹង​ថ្លែង​អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ។ ទន្ទឹម​នឹង​នេះ​ដែរ លោក​អ្នក​ដែល​ជា​មាតា​បិតា ឬ​អាណាព្យាបាល ត្រូវ​តែ​បង្ហាត់​ពួក​គេ​ក្នុង​ការ​សម្រេច​ចិត្ត​ផង​ដែរ ជៀស​វាង​ការ​សម្រេច​ចិត្ត​ខុស។

- លើកទឹកចិត្តចំពោះចំណង់ចំណូលចិត្តពិសេសរបស់ពួកគេ
សូម​ព្យាយាម​បំផុស​សកម្មភាព​ជា​ច្រើន​ឱ្យ​កូន​លោក​អ្នក ហើយ​ស្វែង​រក​សកម្មភាព​ណា​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ជាង​គេ។ មាន​ក្មេងៗ​ខ្លះ​ចូល​ចិត្ត​លេង​កីឡា ខ្លះ​ចូល​ចិត្ត​លេង​កូន​ក្រមុំ​តុក្កតា ខ្លះ​ចូលចិត្ត​លេង​ចម្អិន​ម្ហូប និង​ខ្លះ​ទៀត​ចូលចិត្ត​គូរ​គំនូរ ដែល​សកម្មភាព​ទាំង​នេះ​អាច​ជួយ​ឱ្យ​ពួក​គេ​ជោគជ័យ​ក្នុង​អាជីព​ណា​មួយ​នៃ​ជីវិត។ សម្រាប់​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ជា​មិន​ខាន​ឡើយ។

- លើកតម្ដើងការដោះស្រាយបញ្ហា
នៅក្នុង​ការ​ស្រាវជ្រាវ​មួយ​របស់​អ្នកស្រី​បណ្ឌិត មៀណា ស្ហឺ (Myrna Shure) បាន​ឱ្យ​ដឹង​ថា លោក​អ្នក​អាច​បង្រៀន​កូនៗ​ទោះ​បី​ជា​ពួក​គេ​នៅ​ក្មេង​ក៏​ដោយ​ឱ្យ​ចេះ​ពី​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ការ​ដោះស្រាយ​បញ្ហា​នេះ​ត្រូវ​មាន​ការ​គិត​ពិចារណា​ច្បាស់​លាស់​។ មាន​កុមារ​ខ្លះ​មាន​សមត្ថភាព​គិត​ដូច​ជា​មនុស្ស​ធំ​ពេញ​វ័យ​នៅ​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា។ ឧទាហរណ៍ មាន​កុមារ​ម្នាក់​បាន​រត់​ទៅ​ប្ដឹង​ម្ដាយ​របស់​គេ​ថា​មិត្ត​របស់​គេ​ដណ្ដើម​យក​តុក្កតា​របស់​គេ។ ម្ដាយ​គេ​ក៏​សួរ​គេ​ថា៖ "តើ​កូន​គួរ​ធ្វើយ៉ាង​ណា​ដើម្បី​បាន​តុក្កតា​នោះ​មក​វិញ?" កុមារ​ធម្មតា​ប្រាកដ​ជា​ឆ្លើយ​ថា៖ "តុក្កតា​នោះ​ជា​របស់​ខ្ញុំ​ទេ! ឱ្យ​វា​មក​ខ្ញុំ​វិញ​មក។" ប៉ុន្តែ គួរ​ឱ្យ​ភ្ញាក់​ផ្អើល កុមារ​រូបនោះ​បាន​ឆ្លើយ​ទៅ​ម្ដាយ​ថា គេ​នឹង​ប្រាប់​ទៅ​មិត្ត​ម្នាក់​នោះ​ថា៖ "តុក្កតា​នេះ​ជា​របស់​ខ្ញុំ បើ​សិន​ជា​ឯង​លេង​ជាមួយ​ខ្ញុំ នោះ​យើង​អាច​លេង​វា​បាន​ទាំង​ពីរ​នាក់។" នេះ​ជាឧទាហរណ៍​សាមញ្ញ តែ​បង្កប់​ទៅ​ដោយ​ការគិ​ត​របស់​កុមារ​ដែល​មាន​គំនិត​ចែក​រំលែក និង​ចាស់​ទុំ៕

ប្រភព៖ Parents

ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បញ្ឈប់​ការ​និយាយ​កុហករបស់​កូនៗ?

on Thursday, 03 March 2016. Posted in Parenting Tips

looking for answer 20151214154908.jpg q75dx720y432u1r1ggc

ការ​និយាយ​កុហក​អាច​ក្លាយ​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ ដែល​ពិបាក​នឹង​លុប​បំបាត់។ ចំណែក​ឯ​កុមារ​ដែល​ចូល​ចិត្ត​និយាយ​កុហក​វិញ​អាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន ពិសេស​គឺ​ពួក​គេ​ខ្លាច​ថា​ការ​និយាយ​ពិត​អាច​ផ្ដល់​គ្រោះថ្នាក់​ដល់​ពួក​គេ​ជាង​និយាយ​កុហក​នៅ​ពេល​ដែល​មាន​អ្នក​ចាប់​កំហុស​បាន។ តើ​ធ្វើ​យ៉ាង​ណា​ទើប​យើង​អាច​បញ្ឈប់​កុមារ​ពី​ការ​និយាយ​កុហក?

ដើម្បីបញ្ឈប់បញ្ហានៃការនិយាយមិនពិតរបស់កូនៗ យើងគប្បី៖

  • ពន្យល់​ណែនាំ​ពួក​គេ​ពី​ភាព​ខុស​គ្នា​រវាង​ពិភព​ពិត​ប្រាកដ និង​ពិភព​ក្នុង​ក្ដី​ស្រមៃ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា កូនៗ​របស់​លោក​អ្នក​ត្រូវ​ការ​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​យល់​ដឹង​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង​ពិភព​ទាំង​ពីរ​នេះ។
  • លើក​ទឹក​ចិត្ត​ឱ្យ​មាន​ភាព​ស្មោះ​ត្រង់។ ជួន​កាល​ ពេល​ដែល​ពួក​គេ​បង្ហាញ​ភាព​ស្មោះ​ត្រង់ និង​និយាយ​អ្វី​ពិត អាច​ធ្វើ​ឱ្យ​លោកអ្នក​មិន​ចង់​ឮ​ទៅ​វិញ ដូច្នេះ ត្រូវ​ជៀសវាង​ការ​ខឹង​សម្បារ តែ​ត្រូវ​អរគុណ​នូវ​ពាក្យ​ពិត​ដែល​គេ​បាន​និយាយ និង​ដោះស្រាយ​បញ្ហា​ដោយ​ស្ងប់​ចិត្ត​បំផុត​។
  • ពន្យល់​ប្រាប់​ពួក​គេ​ពី​សារ​សំខាន់​នៃ​ការ​និយាយ​ពាក្យ​ពិត។ ត្រូវ​ព្យាយាម​ពន្យល់​ពួកគេ​ឱ្យ​យល់​ថា​អ្នក​អាច​ជឿពួក​គេ​បាន​ទេ ប្រសិន​បើ​ពួក​គេ​មិន​និយាយ​ពាក្យ​ពិត។
  • បើសិន​ជា​អ្នក​ដឹង​ថា​ពួក​គេ​ធ្វើ​ខុស ហើយ​ពួក​គេ​ក៏​ដឹង​ខ្លួន​ថា​ពួក​គេ​បាន​ធ្វើ​ខុស ហើយ​និយាយ​កុហក អ្នក​មិន​ត្រូវ​បង្ខំ​គេ​ឱ្យ​សារភាព​កំហុស​ឡើយ។ អ្នក​ត្រូវ​និយាយ​ជាមួយ​ពួក​គេពីអ្វី​ដែល​ពួក​គេ​បាន​ធ្វើ និង​ឱ្យពួក​គេ​គិត​ឡើង​វិញ​ថា​គួរ​ធ្វើ​យ៉ាង​ណា​ទើប​ត្រឹម​ត្រូវ។
  • ធ្វើ​ជា​គំរូ​នៃ​ភាព​ជឿ​ជាក់។ ដើម្បី​បង្កើន​ភាព​ជឿ​ជាក់ អ្នក​ត្រូវ​បង្ហាញ​កូន​តូចៗ​ថា​អ្នក​ជឿ​ជាក់​ពួក​គេ និង​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ក្នុង​ការ​និយាយ​ការ​ពិត។ ពួក​គេ​ក៏​ចាំ​បាច់​ត្រូវ​ដឹង​ថា​អ្នក​ជា​មនុស្ស​ដែល​ពួក​គេ​អាច​ទុក​ចិត្ត​បាន​ឬ​ក៏​អត់​ផង​ដែរ៕

ប្រភព៖ Kidspot

ការ​សិក្សា​ស្រាវ​ជ្រាវ៖ ថ្នាក់ Preschool កំណត់​ជីវិត​កុមារ​ទៅ​កាន់​ភាព​ជោគជ័យ

on Tuesday, 12 January 2016. Posted in Parenting Tips

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ស្រី​បណ្ឌិត សេលីយ៉ា អាយ៉ាឡា (Celia Ayala) នាយក​ប្រតិបត្តិ​សាលា​បង្រៀន​កុមារ Los Angeles Universal Preschool ដែល​ជា​សាលា​ផ្ដល់​ជំនួយ​ដល់​សាលា​ 325 ផ្សេង​ទៀត​នៅ​សហគមន៍ Los Angeles County នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​ប្រើ​លុយ​ពី​ការ​ប្រមូល​ពន្ធ​ថ្នាំ​ជក់ បាន​រក​ឃើញ​ថា កុមារ​តូចៗ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​តាំង​ពី​កម្រិត​ដំបូង (Preschool) មាន​ភាព​ជោគ​ជ័យ​ច្រើន​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ពេល​អនាគត។

kids to read 2

ក្នុង​បទ​សម្ភាសន៍​របស់​អ្នក​ស្រី​បណ្ឌិត​ និង​សារ​ព័ត៌មាន The Wall Street Journal បាន​ឱ្យ​ដឹង​ថា​ កុមារ​ដែល​គ្មាន​ការ​ជម្រុញ​ឱ្យ​ចូល​រៀន​តាំង​ពី​ពួក​គេ​នៅ​តូចៗ ហាក់​ដូច​ជា​ត្រូវ​ការ​ការ​ថែ​ទាំ​ជា​ពិសេស ជួន​កាល​អាច​ត្រូវ​រៀន​ព្យួរ ឬ​ត្រួត​ថ្នាក់​ជា​ដើម​ដោយ​ហេតុ​រៀន​មិន​ទាន់​គេ ជួន​កាល​ទៀត​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ​ ឬ​ក៏​អាច​ក្លាយ​ជា​ឪពុក​ឬ​ម្ដាយ​ក្នុង​វ័យ​ក្មេង​ទៀត​ផង​។ ចំណែក​ឯ​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​តាំង​ពី​កម្រិត Preschool មាន​ឱកាស​ល្អ​ប្រសើរ​ជាង​ក្នុង​ការ​កសាង​អនាគត​របស់​ពួក​គេ។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា កុមារ​ដែល​ចូល​រៀន​តាំង​ពី​ថ្នាក់​កម្រិត​ដំបូង​នេះ​នឹង​បន្ត​ការ​សិក្សា​កាន់​តែ​ខ្ពស់ រហូត​ដល់​បញ្ចប់​ការ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​។
ជាមួយ​គ្នា​នេះ​ដែរ សាលា​អន្តរជាតិ លីបឺធី យើង​ខ្ញុំ​ក៏​មាន​បង្រៀន​ថ្នាក់ Preschool ដល់​បុត្រ​ធីតា​របស់​លោក​អ្នក​ផង​ដែរ។ សូម​យក​ពួក​គេមក​ចុះ​ឈ្មោះ​ចូល​រៀន​ឥឡូវ​នេះ​ដើម្បី​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​ពួក​គេ៕
ប្រភព៖ Parents

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: