Articles tagged with: children

បង្រៀនកូនៗឱ្យយល់តម្លៃរបស់ "លុយ"

on Friday, 27 November 2015. Posted in Parenting Tips

Teaching kids how to save money

"លុយ​មិន​អាច​ទិញ​សុភ​មង្គល​បាន​ទេ តែ​បើ​គ្មាន​លុយ សុភ​មង្គល​ក៏​គ្មាន​ដែរ" នេះ​គឺ​ជា​ឃ្លា​មួយ​ដែល​គេ​តែង​និយាយ​តៗ​គ្នា ហើយ​លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ ឬ​អាណា​ព្យា​បាល​គួរ​តែ​បង្រៀន​កូនៗ​របស់​អស់​លោក​អ្នក​ឱ្យ​យល់​ពី​ប្រយោគ​នេះ។ មួយ​វិញ​ទៀត លោក​អ្នក​ក៏​គួរ​ពន្យល់​កូនៗ​ឱ្យ​យល់​ច្បាស់​ពី​តម្លៃ និង​សារ​សំខាន់​របស់​លុយ ដើម្បី​ឱ្យ​ពួក​គេអាច​គ្រប់​គ្រង​លុយ​ប្រកប​ដោយ​ជោគ​ជ័យ និង​វៃឆ្លាត។ ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ខ្លះ​ដែល​លោក​អ្នក​អាច​បង្រៀន​កូនៗ​ឱ្យ​ស្គាល់ និង​យល់​ថា​លុយ​ដែល​ពួក​គេ​កំពុង​ចាយ​មាន​ន័យ​យ៉ាង​ណា​។

  1. ផ្ដល់​លុយ​ចាយ​ដោយ​មាន​ចំនួន​កំណត់៖ លោក​អ្នក​គួរ​ឱ្យ​លុយ​ពួក​គេ​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំ​ខែ​ដោយ​ចំនួនតិច តែ​សម​ល្មម​ក្នុង​ការ​ចាយ ដែល​នេះ​ជា​មធ្យោ​បាយ​មួយ​អាច​ឱ្យ​ពួក​គេ​យល់​ពី​តម្លៃ​នៃ​លុយ ហើយ​ពួក​គេ​ប្រាកដ​ជា​មិន​ខ្ជះ​ខ្ជាយ​លុយ​កាក់​នោះ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ដៃ​ទូលាយ​ កូន​សុំ​ប៉ុន្មាន ក៏​ឱ្យ​ប៉ុណ្ណឹង ច្បាស់​ជា​ធ្វើ​ឱ្យ​កូន​ទម្រើស ចាយ​លុយ​ខ្ជះ​ខ្ជាយ​មិន​ខាន​។
  2.  បើ​ពួក​គេ​ចង់​បាន​អ្វី ត្រូវ​ចេះ​សន្សំ​លុយ​ទិញ​ដោយ​ខ្លួន​ឯង​៖ ក្មេងៗ​មួយ​ចំនួន​តែង​តែ​ចង់​បាន​សម្ភារ​លេង​ថ្មី​ជា​និច្ច ហើយ​សម្ភារៈ​ទាំង​នោះ​មាន​ដូច​ជា​ម៉ាស៊ីន​ហ្គេម តុក្កតា ឬ​ស្គី​ជា​ដើម។ លោក​អ្នក​ត្រូវ​ណែនាំ​ពួក​គេ​ឱ្យ​ចេះ​សន្សំ​លុយ​ដើម្បី​ទិញ​សម្ភារ​ដែល​ពួក​គេ​ចង់​បាន។ ពួក​គេ​អាច​យក​លុយ​ចំណាយ​ប្រចាំ​ថ្ងៃ​ដើម្បី​សន្សំ។ មួយ​វិញ​ទៀត ប្រសិន​បើ​លោក​អ្នក​ចង់​ជួល​ពួក​គេ​ធ្វើ​កិច្ច​ការ​ជុំ​វិញ​ផ្ទះ​ស្រាលៗ ត្រូវ​ប្រាកដ​ថា​លោក​អ្នក​ឱ្យ​ថ្លៃ​ឈ្នួល​តិច​ជាង​អ្នក​ជិត​ខាង។
  3.  ជំរុញ ឬ​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចេះ​បរិច្ចាគ៖ លោក​អ្នក​ត្រូវ​បង្រៀន​កូនៗ​ឱ្យ​ស្គាល់​ភាព​ក្រី​ក្រ ហើយ​បង្ហាញ​ពួក​គេ​ថា លុយ​បន្តិច​បន្តួច​របស់​​ពួក​គេ​អាច​ផ្លាស់​ប្ដូរ​ជីវិត​នរណា​ម្នាក់​ឱ្យ​ប្រសើរ​ឡើង។ វិធី​សាស្រ្ត​នេះ​អាច​ឱ្យ​ពួក​គេ​ស្គាល់​តម្លៃ​លុយ ហើយ​ថែម​ទាំង​មាន​ចិត្ត​ល្អ និង​សណ្ដោស​ទៀត​ផង។
  4.  បើក​គណនី​សន្សំ​ក្នុង​ធនាគារ​ឱ្យ​ពួក​គេ៖ ពេល​កូនៗ​របស់​លោក​អ្នក​ធំ​ពេញ​វ័យ​ហើយ លោក​អ្នក​អា​ច​បើក​គណនី​​សន្សំ​ប្រាក់​នៅ​ធនាគារ​ឱ្យ​ពួក​គេ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​ការ​ប្រាក់​ពី​ការ​សន្សំ និង​អាច​ជួយ​ឱ្យ​ពួក​គេ​យល់​ពី​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ។
  5.  ត្រូវ​ឱ្យ​ពួក​គេ​រួម​ចំណែក​ក្នុង​ការ​សន្សំ​លុយ​ទុក​បង់​ថ្លៃ​ឈ្នួល​សាលា៖ ថ្លៃ​ឈ្នួល​សាលា​ដែល​មាន​តម្លៃ​ថ្លៃៗ​បាន​ដាក់​សម្ពាធ​​ដល់​មាតា​បិតា​ទាំង​ឡាយ ដូច្នេះ ពួក​គេ​អាច​ឱ្យ​កូនៗ​ចេះ​សន្សំ​លុយ​រៀងៗ​ខ្លួន​បន្ថែម​ដើម្បី​ចូល​រួម​ចំណែក​បង់​ថ្លៃ​សាលា៕

ដក​ស្រង់ និង​ប្រែ​សម្រួល​ពី​សៀវ​ភៅ 925 Ideas to Help You Save Money, Get Out of Debt and Retire a Millionaire

ធ្វើ​ម៉េច​ទើប​អាច​ដោះស្រាយ​បញ្ហា​សុបិន​អាក្រក់​របស់​កុមារ​បាន?

on Tuesday, 10 November 2015. Posted in Parenting Tips

ស្ទើរ​តែ​គ្រប់​កុមារ និង​មនុស្ស​ពេញ​វ័យ​ជួប​ប្រទះ​នឹង​ការ​គេង ហើយ​សុបិន​អាក្រក់។ សុបិន​អាក្រក់​នោះ​អាច​ធ្វើ​ឱ្យ​កុមារ​ភ្ញាក់​ពី​គេង​ភ្លាមៗ​ប្រកប​ដោយ​ភាព​តក់​ស្លុត​ និង​មើល​ទៅ​ដូច​ជា​មាន​ទុក្ខ​កង្វល់​ខ្លាំង​ណាស់ ដែល​បញ្ហា​ទាំង​នេះ​តម្រូវ​ឱ្យ​លោក​អ្នក​ផ្ដល់​ការ​ថ្នាក់​ថ្នម លួង និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ពួក​គេ​ឱ្យ​ពួក​គេ​ចូល​គេង​វិញ​តាម​ធម្មតា។

getty rm photo of little boy waking from nightmare

តើអ្វីជាសុបិនអាក្រក់?
សុបិន​អាក្រក់ គឺជា​រូបភាព ឬ​ព្រឹត្តិការណ៍​ណា​មួយ​ដែល​បាន​ផុស​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ពេល​ដែល​អ្នក​កំពុង​គេង​លក់ ហើយ​អាច​កើត​ឡើង​ពី 20 ទៅ 50 ភាគ​រយ​សម្រាប់​កុមារ​អាយុ​ពី 3 ទៅ 6 ឆ្នាំ។


មូលហេតុនាំឱ្យកើតមានសុបិនអាក្រក់៖

  • មកពីចាស់ៗអានសៀនភៅរឿងខ្មោចឱ្យពួកគេស្ដាប់មុនចូលគេង
  • មើល​រឿង ឬកម្មវិធី​ទូរទស្សន៍​បែប​រន្ធត់ៗ ដែល​ធ្វើ​ឱ្យ​ដក់​ជាប់​ក្នុង​ខួរក្បាល​ក្មេងៗ និង​ធ្វើ​ឱ្យ​ពួក​គេ​យល់​សប្ត​អាក្រក់
  • មកពីគេហត់នឿយខ្លាំងពេក
  • មកពី​ពួកគេ​មាន​អារម្មណ៍​តប់​ប្រមល់​នៅ​ពេល​ថ្ងៃ ដូចជា​ទើប​ចាប់​ផ្ដើម​ចូលរៀន​ថ្ងៃ​ដំបូង វង្វេង​ផ្លូវ ត្រូវ​បាន​គេ​បំពាន ឬ​គំរាម​កំហែង
  • មានការស្រមើស្រមៃខ្ពស់ពេក
  • មាន​ភាពតាន​តឹង​ក្នុង​គ្រួសារ ដោយ​កុមារ​ខ្លះ​ចូល​ចិត្ត​ព្រួយ​បារម្ភ​ពី​ទំនាក់​ទំនង​របស់​ឪពុក​ម្ដាយ ក្នុង​ករណី​ដែល​គេ​ស្ថិត​ក្នុង​ជំលោះ​ណា​មួយ​ដែល​ឪពុក​ម្ដាយ​គេ​បង្ក​ជា​ដើម ឧទាហរណ៍ ជម្លោះ​ក្នុង​គ្រួសារ

វិធីដោះស្រាយ៖
ជាទូទៅ ការ​យល់​សប្ដ​អាក្រក់​មិនមែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ តែ​វា​អាច​បណ្ដាល​មក​ពីដំណើរការ​ខួរ​ក្បាល​ដែល​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​នៅ​ពេល​ថ្ងៃ។

  • ប្រសិន​បើ​កូនៗ​លោកអ្នក​យល់​សប្ត​អាក្រក់​ញឹក​ញាប់ នោះ​ប្រហែល​ជា​បណ្ដាល​មក​ពី​សម្ពាធ​ណា​មួយ​ប៉ះពាល់​លើ​រូប​គេ​ហើយ ដូច្នេះ លោក​អ្នក​គួរ​តែ​ព្យាយាម​ស្វែង​យល់ និង​ជីក​កកាយ​ឱ្យ​ដឹង​ពី​ប្រភព​នៃ​កង្វល់​របស់​ពួក​គេ រួច​សឹម​ព្យាយាម​ជួយ​ពួក​គេ។
  • ប្រសិន​បើ​កូនៗ​របស់​លោក​អ្នក​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត និង​សតិ​អារម្មណ៍ សូម​ព្យាយាម​ពន្យល់​ពួក​គេ និង​ថ្នាក់​ថ្នម​ពួក​គេ​ឱ្យ​បាន​ធូរ​ស្រាល ​និង​ឱ្យ​ពួក​គេ​គេង​លក់​ស្កប់ស្កល់​វិញ។
  • ប្រសិន​បើ​កូនៗ​របស់​លោក​អ្នក​ស្រាប់តែ​ភ្ញាក់​ពី​គេង​ដោយ​សារ​យល់​សប្ដ​អាក្រក់ សូម​លួង​ពួក​គេ​ដោយ​ប្រាប់​ថា​នោះ​គ្រាន់​តែ​ជា​សុបិន​អាក្រក់​ប៉ុណ្ណោះ ហើយ​ប្រាប់​ពួក​គេ​ថា​ពួក​គេ​មិន​មាន​បញ្ហា​អ្វី​ទេ។ បន្ទាប់​មក​ទៀត សូម​ថើប និង​ឱប​ពួក​គេ​ឱ្យ​ចូល​គេង​វិញ។
  • ប្រសិន​បើ​កូនៗ​របស់​លោក​អ្នក​ចង់​ប្រាប់​លោក​អ្នក​ពី​សុបិន​អាក្រក់​របស់​ពួកគេ សូម​អនុញ្ញាត​ឱ្យ​ពួកគេ​ប្រាប់​អ្នក ព្រោះ​នេះ​ជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស្ងប់​ចិត្ត​បាន។
  • ប្រសិនបើ​កូនៗ​របស់​លោក​អ្នក​យល់​សប្ដ​អាក្រក់​ព្រោះ​តែ​ពួកគេ​មិន​មាន​អារម្មណ៍​សុវត្ថិភាព ត្រូវ​សួរ​ពួក​គេ​ថាតើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន ហើយ​ព្យាយាម​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​រៀបរាប់​របស់​ពួក​គេ ដោយ​ប្រាកដ​ថា​អាច​ធ្វើ​ឱ្យ​ពួក​គេ​គេង​លក់​ស្រួល និង​មិន​មាន​បញ្ហា​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ និង​ខួរក្បាល​របស់​ពួកគេ​ឡើយ​។

សូម​កុំ​យក​សុបិន​អាក្រក់​របស់​កុមារ​មក​លេង​សើច​ឱ្យ​សោះ។ វា​អាច​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ធំ តែ​ចំពោះ​ក្មេងៗ​វិញ វា​ជា​បញ្ហា​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត៕
ប្រភព៖ Kidspot

ធ្វើយ៉ាងណាទើបក្លាយជា​ម្ដាយ​រីក​រាយ?

on Wednesday, 28 October 2015. Posted in Parenting Tips

happy mom bed 2011 76340687

ម្ដាយ​តែងតែ​មាន​ការងារ​មមារ​ញឹក​ជា​ប្រចាំ បើ​មិន​ការងារ​ក្នុង​ផ្ទះ​ ក៏​ការងារ​ក្រៅ​ផ្ទះ​ដែរ ហើយ​ការងារទាំងនោះ​ក៏តែងតែ​ធ្វើឱ្យ​ពួកគេ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ចិត្ត​ផង​ដែរ។ ដើម្បី​ឱ្យ​កង្វល់​ទាំងនោះ​រសាយ​ទៅ យើងខ្ញុំ​សូមបង្ហាញ​ចំណុច​មួយ​ចំនួន​ដែល​អាច​ជួយ​មាតា​ទាំង​ឡាយ​ឱ្យ​មាន​ភាព​រីករាយ​ឡើង​វិញ។


1. ស្វែងរកជំនួយ៖
ម្ដាយ​ដែល​រីករាយ មិន​ដែល​ខ្លាច​នឹង​និយាយ​សុំ​ការ​ជួយ​ពី​គ្រួសារ​ ឬ​មិត្តភក្ដិ​ឡើយ គឺ​ពួកគេ​គ្រាន់​តែ​និយាយ​ថា "ជួយ​មើល​កូន​ឱ្យ​ខ្ញុំ​បន្តិច" នៅ​ពេល​ដែល​រវល់​ដក​ឃ្លា​មិន​រួច នោះ​ប្រាកដ​ជា​មាន​អ្នក​ជួយ​ជា​មិន​ខាន។ ដូច្នេះ អ្នក​ក៏​មិន​សូវ​ស្មុគស្មាញ​រឿង​ការងារ​ផង និង​រឿង​កូន​ផង​នោះ​ទេ។


2. ចេញក្រៅដើម្បីស្រូបយកខ្យល់អាកាស៖
នៅ​ក្នុង​ផ្ទះ​យូរ​ពេក អាច​នាំឱ្យ​មាន​ភាព​តាន​តឹង និង​អារម្មណ៍​អាប់​អួរ។ ប្រសិន​បើ​បាន​ចេញ​ក្រៅ​ឃើញ​ពន្លឺ​ថ្ងៃ ស្រូប​ខ្យល់​អាកាស​ និង​ដើរ​កម្សាន្ត​ឱ្យ​ធូរ​អារម្មណ៍ នោះ​ចិត្ត​របស់​លោក​អ្នក​ក៏​រីក​រាយ​ស្រស់​ថ្លា​តាម​នោះ​ដែរ។


3. មាន​ស្វាមី​ដែល​ផ្ដល់​ភាព​រីករាយ​ជានិច្ច៖
ជា​កា​រ​ពិត​ណាស់ ពេល​ដែល​អ្នក​មាន​ស្វាមី​ល្អ ​អារម្មណ៍​សប្បាយ​ជានិច្ច​ នោះ​អ្នក​ប្រាកដ​ជា​សប្បាយ​ចិត្ត​តាម​ផង​ដែរ។


4. ញ៉ាំ គេង និងធ្វើខ្លួនឱ្យរីករាយ៖
ក្នុង​រយៈ​ពេល​នៃ​ការ​មើល​ថែ​កូន​ដែល​ទើប​កើត អាច​ឱ្យ​អ្នក​មិនមាន​ពេល​សម្រាក ឬ​គេង​គ្រប់​គ្រាន់ ប៉ុន្តែ ពួកគេ​ធំ​លូត​លាស់​លឿន​ណាស់ ដូច្នេះ អ្នក​ក៏​អាច​​​សម្រាក​ពេល​គ្រប់គ្រាន់​ផង​ដែរ​។ សូម​កុំ​ភ្លេច​ទទួល​ទាន​អាហារ​ឱ្យ​បាន​ឆ្ងាញ់ និង​គេង​ឱ្យ​បាន​ស្កប់​ស្កល់ នោះ​អារម្មណ៍​របស់​លោក​អ្នក​ប្រាកដ​ជា​មាន​ភាព​ស្រស់​ស្រាយ​។


5. ធ្វើល្អជាមួយអ្នកជិតខាង៖
ការ​ជួយ​គ្នា​ជា​ទង្វើ​ល្អ ហើយ​ការ​ដែល​អ្នក​ចេះ​ជួយ​យក​អាសារ​អ្នក​ជិត​ខាង មិន​ថា​រឿង​តូច ឬ​ធំ នោះ​ពេល​ដែល​អ្នក​មាន​បញ្ហា​ពួក​គេ​ប្រាកដ​ជា​ជួយ​អ្នក​វិញ​មិន​ខាន​។


6. ស្រឡាញ់អ្វីដែលខ្លួនមាន៖
ការ​ច្រណែន​លើ​អ្នក​ដែល​មាន​អ្វី​ដែល​យើង​មិន​មាន នោះ​វា​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​ក្ដៅ​ក្រហាយ​ក្នុង​ខ្លួន មិន​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​។ ចូរ​ស្រឡាញ់​អ្វី​ដែល​ខ្លួន​កំពុង​មាន មិន​ថា​របស់​នោះ​តូច ធំ ថោក​ឬ​ថ្លៃ​ឡើយ ប៉ុន្តែ កុំ​ភ្លេច​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ឱ្យ​ប្រសើរ​ជាង​នេះ​មួយ​កម្រិត​ទៀត។


7. ដើរកម្សាន្តជាមួយមិត្តភក្ដិស្រីៗ៖
ម្ដាយ​ដែល​រីក​រាយ​ភាគ​ច្រើន​មាន​មិត្តភក្ដិ​ដែល​ជា​ម្ដាយ​រីករាយ​ដូច​គ្នា។ ពួកគេ​តែងតែ​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​មើល​ថែ​ទាំ​កូន​ទៅ​វិញ​ទៅ​មក។ អ្នក​អាច​ណាត់​មិត្តភក្ដិ​ស្រីៗ​ទាំង​នោះ​ទៅ​ដើរ​កម្សាន្ត​មួយ​ខែ​ម្ដង​ក៏​បាន​ដើម្បី​ភាព​ជិតស្និទ្ធ​រវាង​មិត្ត​ភក្ដិ និង​អាច​ផ្លាស់​ប្ដូរ​យោបល់​គ្នា​អំពី​ជីវិត និង​ជីវភាព​គ្រួសារ​ផង​ដែរ។


8. រៀប​ផែន​ការ​ផ្ទាល់​ខ្លួន​ដើម្បី​ឱ្យ​ស្រស់ស្រាយ​អារម្មណ៍៖
បន្ទាប់​ពី​បំពេញ​ការងារ​នឿយ​ហត់​ហើយ សូម​សាក​ល្បង​ទៅ​ញ៉ាំ​អាហារ​នៅ​ក្រៅ ទៅ​ម៉ាស្សា​មុខ ទៅ​ហែល​ទឹក ឬ​ទៅ​មើល​កុន​ក៏​បាន ព្រោះ​សកម្មភាព​ទាំង​នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​មាន​អារម្មណ៍​ល្អ។

ប្រភព៖ Parents.com

Free Parent-Child Workshop at Liberty International School

on Sunday, 06 January 2013. Posted in Activities

Topic 1 of 4: Teaching Your Child How to Speak

Parent-Child Workshop Liberty Internationals School Phnom Penh CambodiaLiberty International School is holding a series of parent-child workshops at our campus. The workshop will start on January 12, 2013. The first topic of the 4-part series is "Helping Your Child Learn How to Speak". It is for parents of toddlers who are learning how to talk. 

We will only be able to accommodate 6 parent-child pairs for each session so it is important that you register with the receptionist on or before January 10, 2013. Please choose which session you would like to attend. 

First Session - 9:00 - 10:30
Second Session - 10:30 - 12:00

The workshop will be facilitated by Mrs. Gabrielle Ek.

LMS

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.