បង្រៀនកូនៗឱ្យយល់តម្លៃរបស់ "លុយ"

on Friday, 27 November 2015. Posted in Parenting Tips

Teaching kids how to save money

"លុយ​មិន​អាច​ទិញ​សុភ​មង្គល​បាន​ទេ តែ​បើ​គ្មាន​លុយ សុភ​មង្គល​ក៏​គ្មាន​ដែរ" នេះ​គឺ​ជា​ឃ្លា​មួយ​ដែល​គេ​តែង​និយាយ​តៗ​គ្នា ហើយ​លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ ឬ​អាណា​ព្យា​បាល​គួរ​តែ​បង្រៀន​កូនៗ​របស់​អស់​លោក​អ្នក​ឱ្យ​យល់​ពី​ប្រយោគ​នេះ។ មួយ​វិញ​ទៀត លោក​អ្នក​ក៏​គួរ​ពន្យល់​កូនៗ​ឱ្យ​យល់​ច្បាស់​ពី​តម្លៃ និង​សារ​សំខាន់​របស់​លុយ ដើម្បី​ឱ្យ​ពួក​គេអាច​គ្រប់​គ្រង​លុយ​ប្រកប​ដោយ​ជោគ​ជ័យ និង​វៃឆ្លាត។ ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ខ្លះ​ដែល​លោក​អ្នក​អាច​បង្រៀន​កូនៗ​ឱ្យ​ស្គាល់ និង​យល់​ថា​លុយ​ដែល​ពួក​គេ​កំពុង​ចាយ​មាន​ន័យ​យ៉ាង​ណា​។

  1. ផ្ដល់​លុយ​ចាយ​ដោយ​មាន​ចំនួន​កំណត់៖ លោក​អ្នក​គួរ​ឱ្យ​លុយ​ពួក​គេ​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំ​ខែ​ដោយ​ចំនួនតិច តែ​សម​ល្មម​ក្នុង​ការ​ចាយ ដែល​នេះ​ជា​មធ្យោ​បាយ​មួយ​អាច​ឱ្យ​ពួក​គេ​យល់​ពី​តម្លៃ​នៃ​លុយ ហើយ​ពួក​គេ​ប្រាកដ​ជា​មិន​ខ្ជះ​ខ្ជាយ​លុយ​កាក់​នោះ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ដៃ​ទូលាយ​ កូន​សុំ​ប៉ុន្មាន ក៏​ឱ្យ​ប៉ុណ្ណឹង ច្បាស់​ជា​ធ្វើ​ឱ្យ​កូន​ទម្រើស ចាយ​លុយ​ខ្ជះ​ខ្ជាយ​មិន​ខាន​។
  2.  បើ​ពួក​គេ​ចង់​បាន​អ្វី ត្រូវ​ចេះ​សន្សំ​លុយ​ទិញ​ដោយ​ខ្លួន​ឯង​៖ ក្មេងៗ​មួយ​ចំនួន​តែង​តែ​ចង់​បាន​សម្ភារ​លេង​ថ្មី​ជា​និច្ច ហើយ​សម្ភារៈ​ទាំង​នោះ​មាន​ដូច​ជា​ម៉ាស៊ីន​ហ្គេម តុក្កតា ឬ​ស្គី​ជា​ដើម។ លោក​អ្នក​ត្រូវ​ណែនាំ​ពួក​គេ​ឱ្យ​ចេះ​សន្សំ​លុយ​ដើម្បី​ទិញ​សម្ភារ​ដែល​ពួក​គេ​ចង់​បាន។ ពួក​គេ​អាច​យក​លុយ​ចំណាយ​ប្រចាំ​ថ្ងៃ​ដើម្បី​សន្សំ។ មួយ​វិញ​ទៀត ប្រសិន​បើ​លោក​អ្នក​ចង់​ជួល​ពួក​គេ​ធ្វើ​កិច្ច​ការ​ជុំ​វិញ​ផ្ទះ​ស្រាលៗ ត្រូវ​ប្រាកដ​ថា​លោក​អ្នក​ឱ្យ​ថ្លៃ​ឈ្នួល​តិច​ជាង​អ្នក​ជិត​ខាង។
  3.  ជំរុញ ឬ​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចេះ​បរិច្ចាគ៖ លោក​អ្នក​ត្រូវ​បង្រៀន​កូនៗ​ឱ្យ​ស្គាល់​ភាព​ក្រី​ក្រ ហើយ​បង្ហាញ​ពួក​គេ​ថា លុយ​បន្តិច​បន្តួច​របស់​​ពួក​គេ​អាច​ផ្លាស់​ប្ដូរ​ជីវិត​នរណា​ម្នាក់​ឱ្យ​ប្រសើរ​ឡើង។ វិធី​សាស្រ្ត​នេះ​អាច​ឱ្យ​ពួក​គេ​ស្គាល់​តម្លៃ​លុយ ហើយ​ថែម​ទាំង​មាន​ចិត្ត​ល្អ និង​សណ្ដោស​ទៀត​ផង។
  4.  បើក​គណនី​សន្សំ​ក្នុង​ធនាគារ​ឱ្យ​ពួក​គេ៖ ពេល​កូនៗ​របស់​លោក​អ្នក​ធំ​ពេញ​វ័យ​ហើយ លោក​អ្នក​អា​ច​បើក​គណនី​​សន្សំ​ប្រាក់​នៅ​ធនាគារ​ឱ្យ​ពួក​គេ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​ការ​ប្រាក់​ពី​ការ​សន្សំ និង​អាច​ជួយ​ឱ្យ​ពួក​គេ​យល់​ពី​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ។
  5.  ត្រូវ​ឱ្យ​ពួក​គេ​រួម​ចំណែក​ក្នុង​ការ​សន្សំ​លុយ​ទុក​បង់​ថ្លៃ​ឈ្នួល​សាលា៖ ថ្លៃ​ឈ្នួល​សាលា​ដែល​មាន​តម្លៃ​ថ្លៃៗ​បាន​ដាក់​សម្ពាធ​​ដល់​មាតា​បិតា​ទាំង​ឡាយ ដូច្នេះ ពួក​គេ​អាច​ឱ្យ​កូនៗ​ចេះ​សន្សំ​លុយ​រៀងៗ​ខ្លួន​បន្ថែម​ដើម្បី​ចូល​រួម​ចំណែក​បង់​ថ្លៃ​សាលា៕

ដក​ស្រង់ និង​ប្រែ​សម្រួល​ពី​សៀវ​ភៅ 925 Ideas to Help You Save Money, Get Out of Debt and Retire a Millionaire

Leave a comment

Please login to leave a comment. Optional login below.

LMS

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.