តើកូនអ្នកអាចចូលរៀនបានហើយឬនៅ?
Is Your Child Ready for School?
តាមច្បាប់ កុមារត្រូវតែចុះឈ្មោះចូលរៀននៅសាលា ឬក្នុងកម្មវិធីសិក្សាដែលសមស្របទៅតាមអាយុរបស់ពួកគេ។ ក្នុងប្រទេសខ្លះ កុមារតម្រូវឱ្យមានអាយុ ៥ ឆ្នាំសម្រាប់ថ្នាក់មត្តេយ្យសិក្សា និង ៦ ឆ្នាំសម្រាប់ថ្នាក់បឋមសិក្សាថ្នាក់ទី ១។ ហើយកុមារមួយចំនួនដែលមានអាយុមិនទាន់គ្រប់ ទោះបីជាខ្វះតែប៉ុន្មានថ្ងៃក៏ដោយ ក៏តម្រូវឱ្យរង់ចាំឆ្នាំក្រោយទើបអាចចូលរៀនបាន។
គំនិតនេះកើតឡើងព្រោះតែថ្ងៃកំណើតរបស់ពួកគេ គឺសម្រាប់តម្រូវឱ្យពួកគេអាចចូលរៀនបាន ហើយសម្រាប់កុមារដទៃទៀតវិញដែលមិនទាន់គ្រប់អាយុ គឺត្រូវបានបដិសេធមិនអាចចូលរៀនបាន។ គ្រាន់តែកុមារចាប់ផ្ដើមធ្វើការ ឬនិយាយនៅក្នុងអាយុណាមួយ ពួកគេក៏អាចចាប់ផ្ដើមអភិវឌ្ឍសមត្ថភាពផ្លូវចិត្ត និងសង្គមជាចាំបាច់សម្រាប់ចូលរៀននៅអាយុខុសៗគ្នា។
បន្ថែមពីនេះទៀត ឪពុកម្ដាយ និងអ្នកអប់រំភាគច្រើនមានអារម្មណ៍ថា សាលាត្រូវតែត្រៀមខ្លួនរួចជាស្រេចសម្រាប់សិស្សផងដែរ។ ការបង្ហាញថ្មីនេះបញ្ជាក់ឱ្យឃើញថា កម្មវិធីសិក្សារបស់សាលាអាចបង្កើតឡើងដើម្បីឱ្យកុមារទាំងអស់គ្រប់វ័យចូលរៀនអាចទទួលបាននូវអត្ថប្រយោជន៍ពីកម្មវិធីសិក្សាទាំងនោះ។ ជាការពិតណាស់ ភាពជាក់ស្ដែងដែលត្រូវគ្នានឹងការអភិវឌ្ឍរបស់កូនៗ និងធនធានរបស់សាលា និងភាពសម្របខ្លួនប្រហែលជាមិនអាចកើតមានឡើងឡើយ។
ពេលដែលអ្នកចាប់ផ្ដើមសម្រេចចិត្តថាគួរឱ្យកូនចូលរៀនពេលណា អ្នកត្រូវគិតពីសមត្ថភាពពិសេសរបស់កូន និងស្ថានភាពក្នុងតំបន់។ អ្នកត្រូវប្រមូលព័ត៌មានត្រឹមត្រូវពីការអភិវឌ្ឍរបស់កូន ជាពិសេស ជំនាញទំនាក់ទំនង រួមទាំងការអភិវឌ្ឍភាសា និងសមត្ថភាពស្ដាប់ ជំនាញសង្គម និងជំនាញក្នុងការចុះសម្រុងជាមួយក្មេងដទៃ និងមនុស្សធំ និងជំនាញចលនា ដូចជាការរត់ និងការលេងដោយប្រើខ្មៅដៃពណ៌ ឬគូល័រទៀន។ អ្នកអាចនិយាយជាមួយនឹងពេទ្យកុមារ គ្រូមត្តេយ្យកម្រិតទាប និងអ្នកជំនាញផ្នែកថែទាំកុមារដែលអាចផ្ដល់នូវយោបល់មានប្រយោជន៍ ការសង្កេតមើល និងព័ត៌មានផ្សេងៗ។
សាលាខ្លះប្រហែលជាតម្រូវឱ្យសិស្សមានការធ្វើតេស្តមុនចូលរៀនដើម្បីវាយតម្លៃពីសមត្ថភាពរបស់សិស្ស។ ការធ្វើតេស្ដដើម្បីត្រៀមចូលរៀននេះច្រើនតែផ្ដោតសំខាន់លើជំនាញអប់រំ ប៉ុន្តែ ភាគច្រើនត្រូវវាយតម្លៃលើផ្នែកផ្សេងៗនៃការអភិវឌ្ឍរបស់ពួកគេ។ បើទោះបីជាមានកុមារខ្លះធ្វើតេស្តបានលទ្ធផលមិនល្អ ក៏ពួកគេអាចទទួលភាពជោគជ័យក្នុងការសិក្សានៅសាលាបានដូចគេដែរ។ យ៉ាងណាមិញ អ្នកក៏អាចតាមដានការលូតលាស់ និងអភិវឌ្ឍន៍របស់កូនប្រៀបជាមួយក្មេងដទៃដែលមានអាយុដូចគ្នាដើម្បីឱ្យដឹងថាគេមានភាពវិវឌ្ឍដល់កម្រិតណាហើយ។ ទូទៅ អ្នកអាចប៉ាន់ស្មានខ្លួនឯងបានហើយថាពួកគេត្រៀមខ្លួនអាចចូលរៀនបានហើយឬនៅ។
ពេលដែលអ្នក ឬសាលាកត់សម្គាល់ឃើញនូវកន្លែងណាមួយដែលលាក់បាំងនូវភាពអភិវឌ្ឍរបស់កូន សូមប្រើព័ត៌មាននេះដើម្បីជួយអ្នក និងសាលាសម្រាប់រៀបចំគម្រោងក្នុងការផ្ដល់នូវអ្វីដែលសិស្សត្រូវការ។ តាមរយៈការចែករំលែកព័ត៌មានជាមួយនឹងគ្រូបង្រៀនរបស់កូន និងបុគ្គលិកដែលធ្វើការនៅសាលារបស់គេ អ្នកអាចជួយសាលាឱ្យត្រៀមខ្លួនសម្រាប់កូនអ្នកផងដែរ។ ទន្ទឹមនឹងនេះដែរ អ្នកកំពុងតែបង្កើតនូវទំនាក់ទំនងជាដៃគូជាមួយនឹងអ្នកអប់រំបង្រៀនកូនៗក្នុងរយៈពេលសិក្សារបស់ពួកគេ។
ឪពុកម្ដាយអាចលើកទឹកចិត្តកូនៗមានការអភិវឌ្ឍភាពយល់ដឹង ផ្នែករាងកាយ និងអារម្មណ៍មុននឹងពួកគេចូលរៀន។ ភាគច្រើនគ្រូបង្រៀនថ្នាក់មត្តេយ្យចង់បានសិស្សដែលចូលចិត្តចង់ដឹង និងឆ្ងល់គ្រប់សកម្មភាពថ្មីៗ អាចធ្វើតាមការណែនាំ ចេះយល់អារម្មណ៍អ្នកដទៃ និងអាចចាំវេន និងចែករំលែក។ ជំនាញជាក់លាក់ខ្លះដែលនឹងធ្វើឱ្យឆ្នាំដំបូងនៃការសិក្សារបស់កូនៗរលូនទៅមុខត្រូវបានរួមបញ្ចូលសមត្ថភាពរបស់ពួកគេដូចជា៖
- លេងជាមួយក្មេងដទៃទៀតដោយមានការឈ្លោះគ្នា ឬយំតិចបំផុត
- រក្សាភាពប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់ពេលកំពុងអានរឿង
- ចូលបន្ទប់ទឹកដោយខ្លួនឯង
- ចេះរូតខោ ឬបិទឡេវអាវដោយជោគជ័យ
- អាចនិយាយឈ្មោះខ្លួនឯង អាសយដ្ឋានរស់នៅ និងលេខទូរស័ព្ទ
ក្នុងនោះដែរ ការអានរឿងឱ្យកូនស្ដាប់ក្នុងពេលពួកគេនៅតូចៗបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងអស្ចារ្យ ដោយវាអាចជួយពួកគេក្នុងការសម្គាល់នូវលេខ អក្សរ និងពណ៌ជាដើម។ លោកអ្នកអាចនាំពួកគេទៅធ្វើទស្សនកិច្ចនៅសារមន្ទីរ ឬចូលរួមក្នុងកម្មវិធីសិល្បៈ ឬវិទ្យាសាស្ត្រនានាដើម្បីឱ្យពួកគេអាចទទួលបាននូវបទពិសោធន៍បន្ថែមសម្រាប់ការសិក្សារបស់ពួកគេ។ លើសពីនេះ ដើម្បីបណ្ដុះនូវការអភិវឌ្ឍជំនាញសង្គម អ្នកអាចលើកទឹកចិត្តពួកគេឱ្យលេងជាមួយនឹងក្មេងដទៃទៀត និងចូលរួមក្នុងការរៀបចំសកម្មភាពសង្គម។
ឪពុកម្ដាយមួយចំនួនគិតពីការពន្យារពេលកូនចូលរៀនថ្នាក់មត្តេយ្យ។ ពួកគេជឿថាកូនរបស់ពួកគេអាចទទួលបាននូវអត្ថប្រយោជន៍បន្ថែម និងអាចនឹងជោគជ័យក្នុងការសិក្សា អត្តពលកម្ម ឬបរិបថសង្គមនានាប្រសិនបើគេមានអាយុច្រើនថ្នាក់ដែលពួកគេសិក្សា។ ការពន្យារពេលចូលរៀនដើម្បីទទួលបាននូវអត្ថប្រយោជន៍ គឺវាមិនសំខាន់សម្រាប់យុទ្ធសាស្ត្រឈ្នះនេះឡើយ។ បើទោះបីជាមានសម្អាងថាការស្ថិតក្នុងអាយុតិចជាងគេក្នុងថ្នាក់អាចធ្វើឱ្យមានបញ្ហាក្នុងការសិក្សា តែបញ្ហាទាំងនេះប្រហែលជាមិនមានទៀតទេពេលដែលពួកគេរៀនដល់ថ្នាក់ទី ៣ ឬទី ៤។ ផ្ទុយទៅវិញ វាភស្ដុតាងថាកុមារដែលមានអាយុច្រើនសម្រាប់ថ្នាក់ដែលពួកគេកំពុងរៀនអាចប្រឈមនឹងបញ្ហាឫកពារពេលដែលពួកគេកាន់តែធំ៕
អត្ថបទដើម៖ Is Your Child Ready for School?
អត្ថបទផ្សេងទៀត៖
ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?
ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ
ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ
ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ
តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?