ហេតុអ្វីបានជាការទាក់ទាញកុមារឱ្យសិក្សាវិទ្យាសាស្ត្រពិតជាមានសារសំខាន់?
តាមរយៈប្រសាសន៍របស់លោក Steve Spangler ដែលជាគ្រូបង្រៀន វាគ្មិន អ្នកនិពន្ធ និងអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធីទូរទស្សន៍ Emmy៖ “សម្រាប់សិស្សវ័យក្មេងៗ វិទ្យាសាស្ត្រគ្រាន់តែជាផ្នែកបន្ថែមមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះ។ យើងមិនចាំបាច់ត្រូវបង្រៀនកុមារតូចៗក្នុងការឆ្ងល់ ស្រាវជ្រាវ ឬរុករកតាមរយៈការលេងទេ ព្រោះពួកគេបានធ្វើវាដោយខ្លួនឯងរួចទៅហើយ។”
ការអាន និងមូលដ្ឋាននៃគណិតវិទ្យា គឺជាជំនាញសិក្សាដំបូងសម្រាប់ការអប់រំកុមារតូចក្នុងហេតុផលជាក់លាក់មួយចំនួន។ ខណៈការអាន និងគណិតវិទ្យាមិនមែនជាបញ្ហានោះទេសម្រាប់ពួកគេ តែកង្វះការសិក្សាវិទ្យាសាស្ត្រអាចបង្កើតជាឱនភាព ឬគម្លាតមួយដែលផ្ដល់ផលវិបាកដល់ជីវិតរបស់ពួកគេនាពេលអនាគត ជាពិសេសសម្រាប់សិស្សដែលមិនមានការសិក្សាបន្ថែមនៅផ្ទះ។ ដូចនេះហេតុអ្វីបានជាវាមានសារសំខាន់សម្រាប់ពួកយើងក្នុងការសម្គាល់គម្លាតនោះ ហើយនឹងធ្វើការផ្លាស់ប្ដូរនានាក្នុងការអប់រំផ្នែកវិទ្យាសាស្រ្តលើកុមារតូចៗ? ខាងក្រោមនេះជាវិធីមួយចំនួនដែលលោកអ្នកអាចពិចារណាដើម្បីធ្វើឱ្យកុមារអាចទទួលយកការសិក្សាវិទ្យាសាស្ត្របាន។
- កុមារតូចកើតមកដើម្បីរៀន៖ ពេលដែលអ្នកចំណាយពេលពីរបីម៉ោងជាមួយនឹងក្មេងៗដែលកំពុងសិក្សាថ្នាក់បឋមសិក្សា អ្នកនឹងទទួលបាននូវសំណួរជាច្រើនដែលពួកគេឆ្ងល់ដូចជា “ហេតុអ្វីបានជាមេឃមានពណ៌ខៀវ?” “ហើយធ្វើម៉េចទើបអាចទៅដល់វាបាន?” ជាដើម។ សម្រាប់សិស្សដែលមានវ័យកំពុងលូតលាស់វិញ ការសិក្សាមិនមែនជាអ្វីដែលកើតឡើងតែពីជញ្ជាំងទាំងបួនរបស់សាលាទៀតឡើយ។ ពួកគេចាប់ផ្ដើមយល់ថា ការសិក្សា គឺជាជីវិត។ ជុំវិញខ្លួនពួកគេសុទ្ធតែជាចម្ងល់ ហើយពួកគេនឹងមិនខ្លាចក្នុងការសួរ “របៀបណា?” និង “ហេតុអ្វី?” ឡើយ។ នៅពេលដែលយើងមិនបានចំណាយពេលលើវិទ្យាសាស្ត្រក្នុងឆ្នាំមុនៗទេនោះ ពួកយើងនឹងបាត់ព័ត៌មាន ហើយក្មេងៗទាំងនោះបានត្រៀមខ្លួនរួចទៅហើយក្នុងការសួរសំណួរនានាក្នុងរយៈពេលដែលយើងមិនបានសិក្សាពីវិទ្យាសាស្ត្រនោះ។ ដូច្នេះ យើងគួរតែក្ដាប់យកពេលវេលានេះដើម្បីស្វែងយល់ពីវិទ្យាសាស្ត្រដើម្បីផ្ដល់ចម្លើយត្រឹមត្រូវនៅពេលដែលមានការសួរពីពួកគេ។
- កុមារតូចត្រៀមខ្លួនធ្វើជាអ្នកសិក្សា និងអនុវត្ត៖ ការសិក្សាតាមលក្ខណៈគម្រោងក្នុងការអនុវត្តសកម្មភាពអ្វីមួយ។ មិនត្រឹមតែកុមារតូចប៉ុណ្ណោះទេដែលចង់ប្រឡូកក្នុងការលេង ប៉ុន្តែពួកគេក៏អាចរៀនបានយ៉ាងរហ័សពីការលេងនោះ។ ការសិក្សាតាមរយៈការលេង គឺជាឱកាសដ៏ល្អសម្រាប់សិស្សដែលចូលចិត្តរៀនដោយប្រើសកម្មភាពនានាជាងការសិក្សាតាមមេរៀនដើម្បីធ្វើការពិសោធន៍មេរៀនវិទ្យាសាស្ត្រដូចជាការសិក្សាពីហេតុ និងផល។
- វិទ្យាសាស្ត្រអនុញ្ញាតឱ្យកុមារតូចៗអភិវឌ្ឍបំណិនជីវិត៖ យោងតាមគេហទំព័រ School A to Z បានចុះផ្សាយថា “វិទ្យាសាស្ត្របានរួមបញ្ចូលនូវការនិយាយជាមួយអ្នកដទៃ និងការស្ដាប់អ្នកដទៃ ដែលនេះជាការអភិវឌ្ឍភាពអត់ធ្មត់របស់កុមារ ហើយពេលវេលារបស់អ្វីដែលទាក់ទងនឹងវិទ្យាសាស្ត្រមិនកើតឡើងនៅពេលយប់ជ្រៅនោះឡើយ។” ការសិក្សាវិទ្យាសាស្ត្រតម្រូវឱ្យមានទំនាក់ទំនង ការតស៊ូ ការរៀបចំ និងការចូលរួមក្នុងសកម្មភាពនានា ហើយសកម្មភាពទាំងនេះសុទ្ធតែជាជំនាញដែលអ្នកអប់រំកុមារតូចៗបានបណ្ដុះសិស្សរបស់ពួកគេ។ លើសពីនេះ ជំនាញទាំងនេះអាចអភិវឌ្ឍបានតាមរយៈការសិក្សាវិទ្យាសាស្រ្ត ហើយដើម្បីឱ្យកុមារមានការសិក្សាកាន់តែមានប្រសិទ្ធភាព ហេតុអ្វីក៏អ្នកមិនចាប់ផ្ដើមជួយពួកគេក្នុងការសិក្សា និងអនុវត្តទម្លាប់យល់ដឹងពីវិទ្យាសាស្ត្រក្នុងកម្មវិធីសិក្សា?
- ចំណាប់អារម្មណ៍របស់កុមារតូចក្នុងពេលបច្ចុប្បន្នអាចមានឥទ្ធិពលលើជីវិតរបស់ពួកគេនាពេលអនាគត៖ តាមរយៈសកម្មភាពក្នុងកត្តាសង្គម និងកត្តាធម្មជាតិ ក្មេងៗចាប់ផ្ដើមស្វែងយល់ពីខ្លួនរបស់ពួកគេ។ ការចាប់ផ្ដើមសិក្សាវិទ្យាសាស្ត្រតាំងពីវ័យតូចៗបញ្ជាក់ថាការចូលចិត្តវិទ្យាសាស្រ្តមានកម្រិតខ្ពស់ពេលដែលក្មេងៗទាំងនេះចាប់ផ្ដើមអភិវឌ្ឍចំណង់នៃការសិក្សា និងការយល់ដឹងដោយខ្លួនឯង។ ក្រុមអ្នកជំនាញ STEM បានធ្វើការកត់សម្គាល់ថា ការសិក្សាស្រាវជ្រាវរបស់ពួកគេបានរកឃើញថាអំឡុងពេលនៃការសិក្សាថ្នាក់បឋមសិក្សា គឺជាពេលដែលសិស្សចាប់ផ្ដើមកំណត់ចំណង់ចំណូលចិត្តរបស់ពួកគេពីការសិក្សាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងមុខរបរអនាគតខ្លាំងជាងក្មេងធម្មតា។ មុខវិជ្ជាវិទ្យាសាស្ត្រក៏ក្លាយជាមុខវិជ្ជាសំខាន់មួយក្នុងថ្នាក់បឋមសិក្សា។” សូម្បីមាតាបិតាសិស្សក៏អាចដឹងពីកង្វះខាតនៃវិទ្យាសាស្ត្រក្នុងសាលារៀនរបស់កូនពួកគេ។ បើតាមការបោះឆ្នោតសំឡេងដែលរៀបចំដោយ NPR វិញ បានឱ្យដឹងថា ស្ទើរតែ ¾ នៃឱពុកម្ដាយសិស្សមិនជឿថាកូនរបស់ពួកគេទទួលបានការសិក្សាវិទ្យាសាស្ត្រនៅសាលាគ្រប់គ្រាន់ឡើយ។ ជាមួយនឹងចំនួនកើនឡើងនៃការប្រើប្រាស់ STEM នៅកន្លែងធ្វើការ កុមារប្រាកដជាអាចមានឱកាសចាប់យកនូវមុខវិជ្ជាវិទ្យាសាស្ត្រ។ ចំណែកឯការអប់រំកុមារតូចវិញ គឺជាពេលដ៏ល្អបំផុតដើម្បីចង្អុរពួកគេពីអនាគតដ៏សម្បូរបែបនៃការស្រាវជ្រាវវិទ្យាសាស្ត្រ។ ការបង្ហាញពីកង្វះខាតនៃការស្វែងយល់ពីវិទ្យាសាស្ត្រនៅក្នុងសាលាបឋមសិក្សា គឺជាពេលដ៏ល្អបំផុតក្នុងការចាប់ផ្ដើមសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាសម្រាប់អនាគតដ៏ត្រចះត្រចង់៕
ប្រភព៖ Why attracting young children to science is important
- Tags: Cambodia, children, international school cambodia, Liberty International School, Phnom Penh, school, science, stem