ជំនាញអានដំបូងសម្រាប់កុមារតូចៗ

on Wednesday, 26 October 2016. Posted in Activities

ជំនាញ​អាន​ដំបូង​សម្រាប់​កុមារ​តូចៗ គឺ​ជា​ជំនាញ​ដែល​កុមារ​ត្រូវ​មាន​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ក្លាយ​ជា​អ្នក​អាន​ម្នាក់​។ ភាគ​ច្រើន​នៃ​ជំនាញ​នេះ​ត្រូវ​បាន​រៀន​ដោយ​ធម្មជាតិ នៅ​ក្នុង​ថ្នាក់​រៀន​របស់​ពួក​គេ នៅ​គេហដ្ឋាន​ និង​នៅ​ក្នុង​បរិយាកាស​ថ្នាក់​រៀន​ថែ​ទាំ​កុមារ​តូចៗ ឬ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប។ ការ​និយាយ និង​អាន​ជាមួយ​កុមារ អ្នក​នឹង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ដែល​ជួយ​ពួក​គេក្នុង​ការ​អភិវឌ្ឍ​ជំនាញ​អាន​។

Por Por

រៀន​ផ្គូរ​ផ្គង៖ នៅ​ពេល​អ្នក​អាន អ្នក​ត្រូវ​ធ្វើ​ការ​ភ្ជាប់​អ្វី​ដែល​ទាក់​ទង​នឹង​អត្ថបទ​ឱ្យ​កូន​ដឹង​។ កុមារ​រៀន​ផ្គុំ​រូប​រាង ផ្ទៃ អក្សរ និង​ពាក្យ។

រៀន​តាម​បទ​ចម្រៀង៖ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​កុមារ​ដែល​អាច​យល់​ពី​បទ​ចម្រៀង​ដែល​មាន​ពាក្យ​ច្រើន គឺ​ជា​កុមារ​ដែល​មាន​ភាព​ឈាន​មុខ​គេ​ក្នុង​ការ​រៀន​អាន និង​ប្រកប​។

ជំនាញ​ផ្នែក​អក្សរ៖ ដូច​គ្នា​ទៅ​នឹង​ការ​សម្គាល់​រាង​អក្សរ រៀន​សំឡេង​ទូទៅ​ដែល​តួ​អក្សរ​នីមួយៗ​ត្រូវ​បញ្ចេញ​ដែល​ធ្វើ​ឱ្យ​កុមារ​រៀន​សូត្រ​បាន​យ៉ាង​ឆាប់​រហ័ស។

ការ​ណែនាំ៖ អ្នក​ត្រូវ​មាន​ក្រដាស ឬ​សៀវភៅ​សម្រាប់​អាន ដោយ​ប្រាប់​កុមារ​តូចៗ​ឱ្យ​ចេះ​អាន​ពី​ឆ្វេង​ទៅ​ស្ដាំ នោះ​ពេល​ពួក​គេ​អាច​អាន​សៀវភៅ​ពេល​អ្នក​មិន​នៅ​ដោយ​មិន​ចាំបាច់​មាន​អ្នក​ប្រាប់​ទៀត​ឡើយ​។

ជំនាញ​នៃការ​ប្រើ​ចលនា៖ ការ​អនុវត្ត​ការ​សរសេរ​អក្សរ និង​ពាក្យ​ពេល​ដែល​ពួក​គេ​រៀន​អាន​អាច​ជួយ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​ជំនាញ​សរសេរ​ព្រម​ជាមួយ​នឹង​ជំនាញ​អាន។ ការ​កាន់​​ខ្មៅ​ដៃ​សរសេរ​អាច​ជួយ​ឱ្យ​ពួក​គេ​ប្រើ​ចលនា​សាច់​ដុំបាន​ប្រសើរ និង​ផ្ដល់​សារប្រយោជន៍​ដល់​ការ​សិក្សា​របស់​​ពួក​​គេ។

គំនិត​សម្រាប់​ការ​ប្រើ​សៀវភៅ៖ លោក​អ្នក​ត្រូវ​ដឹង​ថា​តើ​គួរ​ប្រើ​សៀវភៅ​របៀប​ណា កាន់​សៀវភៅ​ឱ្យ​ត្រឹម​ត្រូវ របៀប​បើក​សៀវភៅ​ពី​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ​ទៀត ស្វែង​រក​រូបភាព​ដែល​មាន​ក្នុង​សៀវភៅ និង​ដឹង​ពី​ពាក្យ​ដែល​អាច​អាន​បាន។

ជំនាញ​ភាសា៖ បទពិសោធន៍​ដែល​កុមារ​មាន​ពី​ការ​សិក្សា​ភាសា នឹង​ធ្វើឱ្យ​ពួក​គេ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អាន។ កូនៗ​របស់​លោក​អ្នក​ត្រូវ​តែ​ស្ដាប់ និង​ចូល​រួម​សន្ទនា (មនុស្ស​ពេញ​វ័យ និង​កុមារ​) និង​ស្ដាប់​រឿង​និទាន និង​កំណាព្យ​ផ្សេងៗ​។

លើសពី​សារសំខាន់​នៃ​ជំនាញ​ទាំង​នេះ ការ​ពិត​ដែល​មិន​អាច​គេច​វេស​បាន​ គឺ​ពួក​គេ​នឹង​មាន​ការ​អនុវត្ត​ និង​អភិវឌ្ឍ​ចំណេះ​ដោយ​ការ​រៀន​អាន។ លោក​អ្នក​មិន​ត្រូវ​ពន្យារ​ពេល​ការ​អាន​របស់​កូនៗ​ឡើយ​ ព្រោះ​ថា​ពួក​គេ​នឹង​ត្រូវ​តែ​រៀន។ ប្រសិន​បើ​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ជា​អាន ឬ​សួរ​សំណួរ​ថា “ពាក្យ​នេះ​គេ​អាន​យ៉ាង​ម៉េច?” “តើ​នេះ​ជា​អក្សរ​អ្វី?” នេះ​គឺ​ជា​សញ្ញា​ប្រាប់​ឱ្យ​ដឹង​ថា​ពួក​គេត្រៀម​ខ្លួន​អាន​ហើយ។ ប៉ុន្តែ ពួក​គេ​ក៏​ប្រហែល​​ជា​មិន​អាច​សួរ​សំណួរ​ផង​ដែរ​ប្រសិន​បើ​ពួក​គេ​មិន​ដែល​ធ្លាប់​ឮ​ពាក្យ ឬ​អក្សរ​ទាំង​នោះ ដូច្នេះ​ហើយ​ការ​អាន និង​ចែក​រំលែក​សៀវភៅ​ជាមួយ​ពួក​គេ រៀប​រាប់​ពី​រូបភាព និងប្រើ​ម្រាម​ដៃ​សរសេរ​ជា​អក្សរ​ពេល​កំពុង​អាន​ជាមួយ​ពួក​គេ។ 

តើ​លោក​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​ដើម្បី​ជួយ​កូនៗ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​អាន​បឋម?

ការផ្គុំ

  • ហ្គេមផ្គុំកាត
  • លេងបោះឡុកឡាក់
  • អានសៀវភៅដែលមានលាយការផ្គុំរូបរាង រូបភាព និងតួអក្សរ
  • រៀបស្រោមជើងជាគូពេលបោកសម្អាតរួច
  • រៀបរូបរាង
  • រៀបរូបផ្គុំ

សូត្រចម្រៀងសម្រាប់កុមារ

  • ច្រៀងចម្រៀងសម្រាប់កុមារតូចៗ
  • ពេល​ច្រៀង ត្រូវ​ទុក​ពាក្យ​ចុង​ក្រោយ​ឱ្យ​កូនៗ​ជា​អ្នក​ច្រៀង​បន្ទរ។ ឧទាហរណ៍៖ "Humpty Dumpty sat on a wall, Humpty Dumpty had a great...?"។
  • ពេល​ដែល​ការ​ច្រៀង​មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ហើយ លោក​អ្នក​អាច​ចាប់​ផ្ដើម​ប្ដូរ​ខ្លឹម​សារ​ចម្រៀង។ ឧទាហរណ៍៖ "Humpty Dumpty sat in a tree, Humpty Dumpty had a cup of ...?"។
  • លើក​ទឹកចិត្ត​កូនៗ​ឱ្យ​ច្រៀង​តាម​ចម្រៀង​នានា ដូច​ជា​ចម្រៀង​សម្រាប់​កុមារ ចម្រៀង​ល្បី ឬ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត។

ជំនាញអក្សរ

  • ណែនាំតួអក្សរ និងសំឡេងរបស់វាតាមលំដាប់
  • ចាប់​ផ្ដើម​ជាមួយ​នឹង​តួអក្សរ​ដែល​សំខាន់​សម្រាប់​កូន ដូច​ជា​អក្សរ​ដែល​សម្គាល់​ឈ្មោះ​របស់​ពួក​គេ និង​អក្សរ​ដែល​មាន​រូបរាង​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​សម្គាល់ និង​ចង​ចាំ​បាន​ឆាប់​រហ័ស។
  • ប្រើ​អក្សរ​សំឡេង​ប្រសើរ​ជាង​ប្រើ​ឈ្មោះ។ ឧទាហរណ៍៖ 'a for ant', not 'ay for ape'។ អក្សរ​សំឡេង​មាន​សារសំខាន់​ក្នុង​ការ​រៀន​ជាង​ការ​អាន​ឈ្មោះ។
  • ជាទូទៅ លោកអ្នកអាចប្រើអក្សរតូចដើម្បីចាប់ផ្ដើម លើកលែងតែអក្សរដំបូងនៃឈ្មោះ។

ការបង្ហាញទិស

  • កូន​របស់​អ្នក​មិន​ចាំ​បាច់​ត្រូវ​ដឹង “ឆ្វេង” ឬ “ស្ដាំ” ឡើយ ព្រោះ​មនុស្ស​ពេញ​វ័យ​ក៏​នៅ​តែ​មាន​ការ​ច្រឡំ​ផង​ដែរ។
  • នៅពេលអានសៀវភៅឱ្យកូនស្ដាប់ ព្យាយាមប្រើម្រាមដៃអូសតាមជួរ។
  • បន្ទាប់​មក​ទៀត អ្នក​អាច​សួរ​គេ​ថា​ត្រូវ​ចាប់​ផ្ដើម​អាន​ពីណា​ទៅ​ណា ព្យាយាម​អាន​ពាក្យ​បញ្ច្រាស​ឃ្លា​ដើម្បី​បង្ហាញ​ពួក​គេ​ថា​ឃ្លា​ទាំង​នោះ​ស្ដាប់​ទៅ​គ្មាន​ន័យ ហើយ​ការ​អាន​មិន​បាន​ចាប់​ផ្ដើម​ពី​ចំណុច​ត្រឹម​ត្រូវ​ឡើយ។

ជំនាញនៃការប្រើចលនា

  • លើក​ទឹក​ចិត្ត​កូនៗ​ឱ្យ​មាន​គំនិត​ច្នៃ​ប្រឌិត ចេះ​គូរ​រូប និង​លាប​ពណ៌​ដោយ​ប្រើ​ឧបករណ៍ និង​សម្ភារ​ផ្សេងៗ។
  • ឱ្យ​ពួក​គេ​លេង​ប្រដាប់​លេង​តូចៗ ជា​ពិសេស​ឈុត​ទាក់​ទង​នឹង​ការ​សាង​សង់ ដែល​វា​អាច​ជួយ​ឱ្យ​ពួក​គេ​អាច​ប្រើ​ចលនា​ម្រាម​ដៃ​បាន​យ៉ាង​ប្រសើរ។
  • ការ​ប្រើ​កន្ត្រៃ​សម្រាប់​កុមារ គឺ​ជា​ជំនាញ​ដ៏​មាន​ប្រយោជន៍​មួយ​ដែល​អាច​ចូល​រួម​ចំណែក​ជួយ​ពួក​គេ​ឱ្យ​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ប្រើ​ចលនា។

គំនិតនៃការបោះពុម្ព

  • ការ​អាន​សៀវភៅ​ជាមួយ​កូន គឺ​ជាវិធីសាស្រ្ត​ដ៏​ល្អ​បំផុត​ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​ចេះ​កាន់​សៀវភៅ​អាន​។
  • លោក​អ្នក​ត្រូវ​រៀប​ចំ​ទូ​ដាក់​សៀវភៅ​មួយ​ដែល​អាច​ឱ្យ​កូនៗ​អាច​យក​សៀវភៅ​មក​អាន​ដោយ​ខ្លួន​ឯង​បាន។
  • នាំ​ពួកគេ​ទៅ​បណ្ណាល័យ
  • ប្ដូរ​សៀវភៅ​ជាមួយ​នឹង​មិត្តភក្ដិ និង​គ្រួសារ​
  • ទិញ​សៀវភៅ​ពី​កន្លែង​លក់​សៀវភៅ​កុមារ​តម្លៃ​មិន​សូវ​ថ្លៃ
  • និយាយ​ពី​សៀវភៅ​ដែល​អ្នក​អាន បង្ហាញ​ចំណង​ជើង សួរ​ពួក​គេ​ថា​តើ​ពួក​គេ​គិត​ថា​សៀវភៅ​នោះ​នឹង​និយាយ​ពី​អ្វី។ល។

ជំនាញភាសា

  • ការ​សន្ទនា​ជាមួយ​កូនៗ គឺ​ជាវិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​អភិវឌ្ឍ​ជំនាញ​ភាសា​របស់​ពួក​គេ។
  • ការអានរឿងឱ្យពួកគេស្ដាប់នឹងធ្វើឱ្យពួកគេចេះពាក្យច្រើន។
  • លោក​អ្នក​ត្រូវ​ប្រាកដ​ថា​កូនៗ​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​ទៅ​កាន់​មនុស្ស​ធំ និង​កុមារ​ដូច​គ្នា៕

ប្រភព៖ Family Learning

Leave a comment

Please login to leave a comment. Optional login below.

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: