សាលាមត្តេយ្យ មិនមែនជាការត្រៀមខ្លួនទេ—វាគឺជាការផ្លាស់ប្តូរ

មនុស្សជាច្រើនគិតថា សាលាមត្តេយ្យគ្រាន់តែជាការត្រៀមខ្លួនសម្រាប់ថ្នាក់បឋមសិក្សា។

ប៉ុន្តែការពិតគឺធំជាងនោះ។

preschool is transformation Liberty International School Phnom Penh

នៅសាលាអន្តរជាតិ លីបឺធី យើងផ្តល់នូវបរិយាកាសសិក្សាក្នុងអំឡុងពេលដ៏សំខាន់បំផុតនៃការអភិវឌ្ឍរបស់កុមារ គឺថ្នាក់មត្តេយ្យ និងមត្តេយ្យកម្រិតមុនបឋម។ ឆ្នាំដំបូងទាំងនេះ គឺជាពេលដែលភាពច្នៃប្រឌិតត្រូវបានបង្កើត ទំនុកចិត្តត្រូវបានកសាង ហើយរបៀបនៃការគិតចាប់ផ្តើមអភិវឌ្ឍ។

ការស្រាវជ្រាវរបស់អ្នកត្រួសត្រាយ ដូចជា Jean Piaget និង Lev Vygotsky បញ្ជាក់ថា ការប្រាស្រ័យទាក់ទងក្នុងសង្គមតាំងពីវ័យក្មេង និងការស្វែងយល់ដោយការអនុវត្តផ្ទាល់ គឺជាកម្លាំងជំរុញនៃការអភិវឌ្ឍសមត្ថភាពគិត។ កុមាររៀនបានល្អបំផុត នៅពេលពួកគេចូលរួមយ៉ាងសកម្ម សួរសំណួរ ដោះស្រាយបញ្ហា បង្កើត និងប្រាស្រ័យទាក់ទង។

នេះជាមូលហេតុដែលថ្នាក់រៀនរបស់យើងត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់ការចង់ដឹងចង់ឃើញ ការស្វែងយល់ និងការប្រាស្រ័យទាក់ទងប្រកបដោយអត្ថន័យជារៀងរាល់ថ្ងៃ។

កុមារមិនមែនត្រឹមតែទន្ទេញអោយចាំព័ត៌មានប៉ុណ្ណោះទេ តែពួកគេកំពុងក្លាយជា៖

អ្នកដោះស្រាយបញ្ហា -ការប្រកួតប្រជែងសាងសង់ប្លុកជាក្រុម ណែនាំអំពីជំនាញវិស្វកម្មជាមូលដ្ឋាន និងជំនាញចរចា។

អ្នកប្រាស្រ័យទាក់ទង -ការនិទានរឿងជាពីរភាសា និងការសម្តែងតួនាទី ពង្រីកវាក្យសព្ទ ទំនុកចិត្ត និងការយល់ចិត្ត។

អ្នកគិតប្រកបដោយភាពច្នៃប្រឌិត -សកម្មភាពអនុវត្តផ្ទាល់ លើកទឹកចិត្តដល់ការស្រមើលស្រមៃ ការពិសោធន៏ និងការគិតដោយឯករាជ្យ។

សកម្មភាពនីមួយៗត្រូវបានរៀបចំឡើងដោយមានគោលបំណង ស្របតាមកម្មវិធីសិក្សាដ៏រឹងមាំដែលផ្អែកលើ California Framework និងត្រូវបានពង្រឹងតាមរយៈបណ្ណាល័យឌីជីថល ដែលមានធនធានជាសំឡេង វីដេអូ និងឯកសារសម្រាប់បោះពុម្ព ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអប់រំកុមារតូចបែបទំនើប។

នៅ Liberty យើងយល់ថា គ្រួសារចង់បានអ្វីលើសពីការថែទាំកុមារ។ ឪពុកម្តាយចង់បានបរិយាកាសដែលកុមារមានអារម្មណ៍ថាមានសុវត្ថិភាព ទទួលបានការគាំទ្រ និងការលើកទឹកចិត្តឱ្យរីកចម្រើន។

ហេតុអ្វីបានជាឪពុកម្តាយជ្រើសរើសសាលាអន្តរជាតិ លីបឺធី

អត្ថប្រយោជន៍នៃការរៀនពីរភាសា

ការរៀនជាភាសាអង់គ្លេស និងខ្មែរ ជារៀងរាល់ថ្ងៃ ជួយឱ្យកុមារអភិវឌ្ឍទំនុកចិត្ត និងការត្រៀមខ្លួនក្នុងសិក្សាជាពីរភាសា។

ការផ្តោតលើការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ

យើងរក្សាតុល្យភាពរវាងការអាន ការសរសេរ គណិតវិទ្យា ភាពច្នៃប្រឌិត សកម្មភាពរាងកាយ និងការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ ព្រោះគ្រប់ផ្នែកនៃការលូតលាស់សុទ្ធតែមានសារៈសំខាន់។

គ្រូបង្រៀនអន្តរជាតិ និងគ្រូខ្មែរដែលមានវិជ្ជាជីវះ

គ្រូបង្រៀនរបស់យើងដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ រួមបញ្ចូលការអនុវត្តល្អបំផុតតាមស្តង់ដារអន្តរជាតិ ជាមួយនឹងការយល់ដឹង និងការយកចិត្តទុកដាក់ក្នុងមូលដ្ឋាន ទាំងភាសាខ្មែរ និងកម្មវិធីសិក្សាមត្តេយ្យរបស់ Liberty Education

ការត្រៀមខ្លួនសម្រាប់ថ្នាក់រៀនដ៏ឆ្លាតវៃ

បច្ចេកវិទ្យាអន្តរកម្ម និងធនធានក្នុងសិក្សាឌីជីថល ជួយធ្វើឱ្យមេរៀនកាន់តែទាក់ទាញ និងផ្តោតលើអនាគត។

ទីតាំងកណ្តាល និងបរិក្ខារមានសុវត្ថិភាព

បរិវេណសាលាដ៏ធំទូលាយរបស់យើង មានថ្នាក់រៀនដែលមានសុវត្ថិភាពសម្រាប់កុមារ កន្លែងលេងមានម្លប់ និងអាងហែលទឹក ដែលបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុខភាពសម្រាប់កុមារតូចៗ។

សារសំខាន់

សាលាមត្តេយ្យ មិនមែនជាបន្ទប់រង់ចាំ មុនពេល "សាលាពិតប្រាកដ" ចាប់ផ្តើមនោះទេតែ

វាគឺជាចំណុចចាប់ផ្តើម។

ស្ពានដែលកុមារសាងសង់ ការសម្តែងអ្វីដែលពួកគេបង្ហាញ បទចម្រៀងដែលពួកគេច្រៀង និងសំណួរដែលពួកគេសួរ មិនមែនជាព្រឹត្តិការណ៍តូចតាចនោះទេ វាគឺជាភស្តុតាងនៃការអភិវឌ្ឍយ៉ាងជ្រាលជ្រៅទៅលើផ្នែកនៃការគិត អារម្មណ៍ និងសង្គម។

នេះគឺជាកន្លែងដែលអ្នកដោះស្រាយបញ្ហា អ្នកប្រាស្រ័យទាក់ទង និងអ្នកដឹកនាំនាពេលអនាគត ចាប់ផ្តើមដំណើររបស់ពួកគេ។

ស្វែងយល់បន្ថែមអំពីសាលាអន្តរជាតិ លីបឺធី នៅ Liberty International School

 

Preschool Is Not Preparation—It Is Transformation

 

Many people think preschool is simply preparation for primary school.

But the reality is much bigger.

At Liberty International School, we provide the environment for learning during the most important years of a child’s development — preschool and kindergarten. These early years are where creativity is formed, confidence is built, and thinking patterns begin to develop.

Research by pioneers such as Jean Piaget and Lev Vygotsky confirms that early social interaction and hands-on exploration are the engines of cognitive growth. Children learn best when they are actively engaged, asking questions, solving problems, creating, and communicating.

This is why our classrooms are designed to encourage curiosity, exploration, and meaningful interaction every single day.

Children are not just memorizing information. They are becoming:

  • Problem-Solvers – Collaborative block-building challenges introduce basic engineering and negotiation skills.

  • Communicators – Bilingual storytelling and role-play expand vocabulary, confidence, and empathy.

  • Creative Thinkers – Hands-on activities encourage imagination, experimentation, and independent thinking.

Each activity is intentional, aligned with a robust curriculum based on the California Framework, and reinforced through a digital library of audio, video, and printable resources designed to support modern early childhood learning.

At Liberty, we understand that families want more than childcare. Parents want an environment where children feel safe, supported, and inspired to grow.

Why Parents Choose Liberty International School

Bilingual Advantage
Daily English-Khmer immersion helps children develop confidence and academic readiness in two languages.  Our Chinese program begins in Grade 1. 

Whole-Child Focus
We balance literacy, numeracy, creativity, physical activity, and social-emotional development because every aspect of growth matters.

Qualified International & Khmer Teachers
Our university-educated teachers combine international best practices with local understanding and care, both Khmer language and Liberty Education's preschool curriculum. 

Smart-Classroom Readiness
Interactive technology and digital learning resources help keep lessons engaging and future-focused.

Central Location & Safe Facilities
Our spacious campus includes child-proofed classrooms, shaded play areas, and a swimming pool, creating a comfortable learning environment for young learners.

The Take-Home Message

Preschool is not a waiting room before “real school” begins.

It is the launch-pad.

The bridges children build, the puppet shows they perform, the songs they sing, and the questions they ask are not small moments. They are evidence of profound cognitive, emotional, and social growth.

This is where future problem-solvers, communicators, and leaders begin their journey.

Learn more about Liberty International School at Liberty International School