ការសិក្សាស្រាវជ្រាវ៖ ថ្នាក់ Preschool កំណត់ជីវិតកុមារទៅកាន់ភាពជោគជ័យ
តាមការសិក្សាស្រាវជ្រាវរបស់លោកស្រីបណ្ឌិត សេលីយ៉ា អាយ៉ាឡា (Celia Ayala) នាយកប្រតិបត្តិសាលាបង្រៀនកុមារ Los Angeles Universal Preschool ដែលជាសាលាផ្ដល់ជំនួយដល់សាលា 325 ផ្សេងទៀតនៅសហគមន៍ Los Angeles County នៃរដ្ឋកាលីហ្វ័រញ៉ា ដោយប្រើលុយពីការប្រមូលពន្ធថ្នាំជក់ បានរកឃើញថា កុមារតូចៗដែលចាប់ផ្ដើមចូលរៀនតាំងពីកម្រិតដំបូង (Preschool) មានភាពជោគជ័យច្រើនក្នុងជីវិតរបស់ពួកគេនៅពេលអនាគត។
ក្នុងបទសម្ភាសន៍របស់អ្នកស្រីបណ្ឌិត និងសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា កុមារដែលគ្មានការជម្រុញឱ្យចូលរៀនតាំងពីពួកគេនៅតូចៗ ហាក់ដូចជាត្រូវការការថែទាំជាពិសេស ជួនកាលអាចត្រូវរៀនព្យួរ ឬត្រួតថ្នាក់ជាដើមដោយហេតុរៀនមិនទាន់គេ ជួនកាលទៀតអាចជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ឬក៏អាចក្លាយជាឪពុកឬម្ដាយក្នុងវ័យក្មេងទៀតផង។ ចំណែកឯកុមារដែលចាប់ផ្ដើមចូលរៀនតាំងពីកម្រិត Preschool មានឱកាសល្អប្រសើរជាងក្នុងការកសាងអនាគតរបស់ពួកគេ។ គាត់ក៏បានបន្ថែមទៀតថា កុមារដែលចូលរៀនតាំងពីថ្នាក់កម្រិតដំបូងនេះនឹងបន្តការសិក្សាកាន់តែខ្ពស់ រហូតដល់បញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ និងទទួលបានប្រាក់ចំណូលខ្ពស់។
ជាមួយគ្នានេះដែរ សាលាអន្តរជាតិ លីបឺធី យើងខ្ញុំក៏មានបង្រៀនថ្នាក់ Preschool ដល់បុត្រធីតារបស់លោកអ្នកផងដែរ។ សូមយកពួកគេមកចុះឈ្មោះចូលរៀនឥឡូវនេះដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕
ប្រភព៖ Parents
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, school