បង្រៀនកូនៗពីគុណតម្លៃនៃភាពស្មោះត្រង់

on Thursday, 26 January 2017.

s d7b08b16d2c40c0a9bc6485c4cfc02e90a6e973b

តើអ្នកគួររំពឹងអ្វីខ្លះពីកូនៗ? 

ខណៈ​ដែល​កូនៗ​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​មត្តេយ្យ កូនៗ​ប្រាកដ​ជា​អាច​ទទួល​យក​បាន​នូវ​ភាព​ខុស​គ្នា​រវាង​ភាព​ពិត និង​ភាព​មិន​ពិត។ ភាគ​ច្រើន សកម្មភាព​របស់​ពួក​គេ​តែង​តែ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ភ្លេច​ភ្លាំង​ និង​មាន​ការ​គិត​បែប​ស្រមើ​ស្រមៃ (ពួក​គេ​ប្រហែលជា​មិន​បាន​ចាំ​ទេ​ថា​បាន​យក​ស្ករ​គ្រាប់​ពី​ក្នុង​ប្រអប់​ ហើយ​ពួក​គេ​ចង់​ឱ្យ​អ្នក​សប្បាយ​ចិត្ត ដែល​ពួក​គេ​ជឿ​ថាពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ)។  

ប៉ុន្តែ បើ​ទោះ​បី​ជា​ពួក​គេ​ដឹង​ការ​ពិត​ពី​រឿង​ប្រឌិដ្ឋ​ក៏​ដោយ ក៏​ក្មេងៗ​ទាំង​នោះ​មិន​មាន​ស្មារតី និង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ដើម្បី​ជៀស​ពី​ការ​កុហក​ឡើយ។ ជា​ការ​ពិត​ណាស់ កុមារ​ដែល​មាន​វ័យ​ត្រឹម​ថ្នាក់​មត្តេយ្យ​អាច​នឹង​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​និយាយ​ការ​ពិត។ លោក​ស្រី Jane Nelsen អ្នក​និពន្ធ​សៀវភៅ​ “Positive Discipline” បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា “កុមារ​ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​ពួក​គេ​ខ្លាច​នឹង​ធ្វើ​ឱ្យ​អ្នក​ខក​ចិត្ត។” កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​បង្កើត​បរិយាកាស​មួយ​ដែល​កូន​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​និយាយ​ប្រាប់​ការ​ពិត។  

តើអ្នកអាចធ្វើអ្វីខ្លះ? 

ជៀស​វៀង​ការ​ដាក់​ងារ​ឱ្យ​កូន៖ អ្នក​មិន​ត្រូវ​ហៅ​កូនៗ​ថា​ជា​មនុស្ស​កុហក​នោះ​ឡើយ។ ការ​ហៅ​បែប​នេះ​មាន​តែ​ធ្វើ​ឱ្យ​ពួក​គេ​ចាប់​ផ្ដើម​ការពារ​ខ្លួន ហើយ​ចាប់​ផ្ដើម​ជឿ​វា និង​រស់​នៅ​ក្នុង​ពិភព​មួយ​ដែល​គេ​ហៅ​ថា​មនុស្ស​កុហក។ ដូច​នេះ អ្នក​ត្រូវ​ឱ្យ​ពួក​គេ​ដឹង​ថា​អ្នក​មិន​ចូល​ចិត្ត​ការ​កុហក ប៉ុន្តែ​អ្នក​នៅ​តែ​ចូល​ចិត្ត​ពួក​គេ​ ទោះ​បី​ពួក​គេ​បាន​ធ្វើអ្វី​ក៏​ដោយ។ អ្នក​ត្រូវ​និយាយ​ដោយ​ទន់ភ្លន់ តែ​ម៉ត់ចត់​ថា “កូន​និយាយ​ហ្នឹង​ដូច​ជា​មិន​មែន​ជា​ការ​ពិត​ទេ។ ពេល​ខ្លះ​ពួក​យើង​បារម្ភ​ពី​ការ​និយាយ​ការ​ពិត​ប្រសិន​បើ​ពួក​យើង​ខ្លាច​ពេល​ដែល​ពួក​គេ​បាន​ធ្វើអ្វី​មួយ​ខុស។” ការ​និយាយ​បែប​នេះ​បង្ហាញ​ឱ្យ​ពួក​គេ​ដឹង​ថា​អ្នក​មិន​អាច​ទទួល​យក​នូវ​ទង្វើ​របស់​ពួក​គេ​បាន​នោះ​ទេ ប៉ុន្តែ វា​ក៏​បាន​ផ្ដល់​ឱ្យ​គេ​នូវ​ឱកាស​ដើម្បី​បក​ស្រាយ​ថា​ហេតុ​អ្វី​បាន​ជា​គេ​យក​ស្ករ​គ្រាប់​ (“កូន​ដឹង​ថា​បង​ស្រីអាច​យក​ស្ករ​គ្រាប់​បាន​ពេល​គាត់​ចេញ​ពី​រៀន ចឹង​វា​យុត្តិធម៌​ទេដែល​កូន​អត់​បាន​ស្ករ​គ្រាប់​សូម្បី​តែ​មួយ​គ្រាប់​នោះ?” 

មិន​ត្រូវ​សួរ​សំណួរ​ពេល​ដែល​អ្នក​បាន​ដឹង​ពី​ចម្លើយ​មុន៖ ប្រសិន​បើ​អ្នក​ច្បាស់​ក្នុង​ចិត្ត​ថា​កូនៗ​មិន​បាន​សម្អាត​បន្ទប់​គេង​របស់​ពួក​គេ​ទេ​នោះ អ្នក​មិន​ត្រូវ​សួរ​ថា “កូន​បាន​សម្អាត​បន្ទប់​ហើយ​ឬ​នៅ?” នោះ​ទេ​ ហើយ​វា​គឺ​ជា​ដំណាក់​កាល​នៃ​ការ​កុហក។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​គ្រួសារ​ និង​សហ​អ្នក​និពន្ធ​សៀវភៅ “Discipline Without Shouting or Spanking” លោក Jerry L. Wyckoff។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​និយាយ​ជំនួស​ដោយ​ការ​ប្រើ​ប្រយោគ “ម៉ាក់​អត់​ឃើញ​កូន​សម្អាត​បន្ទប់​ទេ” ឬ​ក៏ “ឱ្យ​ម៉ាក់​សុំ​មើល​បន្ទប់​បន្តិច​មើល​កូន” ដែល​នេះ​អាច​ឱ្យ​ពួក​គេ​ដឹង​ថា​អ្នក​ចង់​បញ្ជាក់​ការ​ពិត​ហើយ។ ការ​ប្រើ​វិធី​នេះ អ្នក​អាច​ដោះស្រាយ​បាន​បញ្ហា​មួយ គឺ​ទំនួល​ខុស​ត្រូវ​របស់​កូន​ក្នុង​ការ​បំពេញ​កិច្ចការ​អ្វី​មួយ​ដោយ​មិន​មាន​ការ​កុហក។ ប្រសិន​បើ​អ្នក​ចាប់​បាន​ថា​គេ​កុហក​ កុំ​សួរ​គេ​ថា “កូន​និយាយ​ការ​ពិត​អត់​ហ្នឹង?” មាន​កុមារ​តិច​តួច​ណាស់​ដែល​ឆ្លើយ​ប្រាប់​មក​វិញ​ថា “អត់​ទេ”។ អ្នក​អាច​នឹង​ទទួល​បាន​ការ​សហការ​ច្រើន​ជាង​មុន​ប្រសិន​បើ​អ្នក​និយាយ​ថា “ស្ដាប់​មើល​ទៅ​ដូច​ជា​រឿង​និទាន​ចឹង​កូន​។ កូន​ដឹង​អត់ ថា​កូន​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​បើ​កូន​និយាយ​ការ​ពិត។”

រក​ពី​មូលហេតុ​ដែល​ក្មេងៗ​កុហក៖ កូនៗ​ដែល​លេង​ហ្គេម ហើយ​លេង​បន្លំ តែ​បដិសេធ​ថា​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ដោយ​ជៀស​ពី​ការ​ប្រដៅ អ្នក​ត្រូវ​ប្រាប់​គេ​ថា ចង់​លេង​ឈ្នះ​ជា​រឿង​ធម្មតា​ទេ តែ​កូន​ត្រូវ​លេង​ដោយ​មាន​ភាព​ស្មោះ​ត្រង់ មិន​ត្រូវ​បន្លំ​គេ​នោះ​ទេ។ កូន​ត្រូវ​លេង​វា​ដោយ​ភាព​ស្មោះ​ត្រង់។

លើក​តំកើង​ការ​និយាយ​ការ​ពិត៖ ពេល​ដែល​កូន​អ្នក​និយាយ​ការ​ពិត ត្រូវ​ផ្ដល់​រង្វាន់​ដល់​ពួក​គេ។ ជា​ពិសេស​បើ​សិន​ជា​គេ​ធ្លាប់​បាន​កុហក​កាល​ពី​មុន គេ​នឹង​មានអារម្មណ៍​សប្បាយ​ចិត្ត​ពេល​ដែល​គេ​ឮ​អ្នក​និយាយ​ប្រាប់​គេ​ថា “អរគុណ​កូន​ដែល​ប្រាប់​ការ​ពិត។ ម៉ាក់/ប៉ា​ចូលចិត្ត​កូន​និយាយ​ការ​ពិត។” 

កុំ​ភ្លេច “ការ​កុហក​ក្នុង​ន័យ​ល្អ”៖ អ្នក​ចង់​ឱ្យ​កូនៗ​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ ប៉ុន្តែ ភាព​ស្មោះ​ត្រង់​ខ្លះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ ឧទាហរណ៍ “ម៉ាក់​យាយ! កាដូ​ហ្នឹង​ដូច​ឆ្កួត! ខ្ញុំ​ចាស់​ពេក​ហើយ មិន​អាច​លេង​តុក្កតា​ខ្លា​ឃ្មុំ​ទេ!” អ្នក​ត្រូវ​ពន្យល់​ប្រាប់​ពួក​គេ​ឱ្យ​និយាយ​បែប​វិជ្ជមាន​ទៅ​កាន់​អ្នក​ដទៃ ឬ​ក្នុង​លក្ខណៈ​សាមញ្ញ​ក៏​ដោយ ដោយ​ត្រូវ​និយាយ​ថា “អរគុណ​លោកយាយ​ដែល​ចាំ​ថ្ងៃ​ខួប​កំណើត​របស់​ចៅ!”

បង្រៀន​កូនៗ​ថា​ការ​កុហក​គ្មាន​ប្រសិទ្ធ​ភាព​ទេ៖ ឧទាហរណ៍​ពេល​ដែល​កូន​របស់​អ្នក​បាន​លេង​បាល់​ ហើយ​វា​ក៏​ប៉ះ​ថូ​ផ្កា​បណ្ដាល​ឱ្យ​រលំ និង​បែក តែ​គេ​ព្យាយាម​បដិសេធ​ថា​មិន​បាន​ធ្វើ​ឱ្យ​បែក។ អ្នក​ត្រូវ​ឱ្យ​ពួក​គេ​លាង​កំហុស​វិញ​ដោយ​ឱ្យជួយ​បោស​សម្អាត​កម្ទេច​ថូ​ផ្កា។ នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​ការ​កុហក​មិន​អាច​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​បាន​ឡើយ។  

រក្សា​ភាព​ស្រស់​សង្ហា​របស់​អ្នក​ឱ្យ​ជាប់​ជានិច្ច៖ ជា​រឿង​សាមញ្ញ​មួយ​ដែល​អ្នក​ខឹង និង​ខក​ចិត្ត​ពេល​ដែល​អ្នក​រក​ឃើញ​ថា​កូន​តូច​របស់​អ្នក​ចេះ​និយាយ​កុហក ហើយ​អ្នក​ចាប់​ផ្ដើម​ស្រែក​ដាក់​កូន និង​ដាក់​ទណ្ឌកម្ម​ដល់​កូន​នោះ។ ប្រតិកម្ម​ដែល​មាន​ហេតុ​មាន​ផល​អាច​ជួយ​អ្នក​ក្នុង​ការ​បង្រៀន​ពួក​គេ​ឱ្យ​ធ្វើ​បាន​ល្អ​ជាង​មុន​។ អ្នក​ស្រី Jane Nelsen បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា “តើ​យើង​បាន​គំនិត​មក​ពី​ណា​ដែល​ថា​បើ​ចង់​ឱ្យ​កូន​ធ្វើ​អំពើ​ល្អ ដោយ​ដំបូង​យើង​ត្រូវ​ធ្វើ​ឱ្យ​គេមាន​អារម្មណ៍​តឹង​តែង​នោះ? ភាគ​ច្រើន​នៃ​ទណ្ឌកម្ម​កើត​ចេញ​ពី​កំហឹង ហើយ​បន្ទាប់​មក​យើង​ធ្វើ​ឱ្យគេ​ខ្លាច”។   

ធ្វើ​ជា​គំរូ​ល្អ៖ វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​ពី​ភាព​ស្មោះ​ត្រង់ គឺ​ត្រូវ​តែ “ស្មោះ​ត្រង់”។ អ្នក​ត្រូវ​ជៀស​វាង​ការ​កុហក​កូនៗ ទោះ​បី​ស្ថិត​ក្នុង​បញ្ហា​អាក្រក់ ឬ​ពិបាក​ក៏​ដោយ ដូច​ជា ជំងឺ មរណភាព ឬ​ការ​លែង​លះ។ កុមារ​ក្នុង​វ័យ​មត្តេយ្យ​សិក្សា​ក៏​អាច​មាន​អារម្មណ៍​ដែល​បង្ហាញ​ពី​ភាព​មិន​ស្មោះត្រង់​ផង​ដែរ។ ហើយ​អ្នក​ត្រូវ​ចាំ​ថា ពួកគេ​នឹង​រៀន​សូត្រ​ពី​អ្នក​បើសិន​ជាពួក​គេ​ឮ​អ្នក​ហៅ​ទូរស័ព្ទ​ទៅ​កាន់​កន្លែង​ធ្វើការ​ក្នុង​សំឡេង​ឈឺ​ទោះ​ជា​អ្នក​មិន​ឈឺ​ក៏​ដោយ ហើយ​ពេល​ដែល​អ្នក​និយាយ​កុហក​ពី​អាយុ​របស់​ពួក​គេ​ពេល​ទៅ​លេង​សួន​កម្សាន្ដ​ដើម្បី​សន្សំ​លុយ​សំបុត្រ​ថ្លៃ​ចូល​ទស្សនា​ជា​ដើម​នោះ។ ភាព​ស្មោះត្រង់​ពិត​ជា​មាន​តម្លៃ​ ហើយ​អ្នក​គួរ​តែ​ចាប់​ផ្ដើម​បង្កើត​វា​កុំ​ឱ្យអស់​តម្លៃ​ឱ្យ​សោះ​៕ 

Leave a comment

Please login to leave a comment. Optional login below.

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: