The Importance of STEAM

សារសំខាន់នៃការសិក្សា STEAM

ប្រសិន​បើ​អ្នក​មាន​ភាព​ធ្នឹក​នឹង​បច្ចេក​វិទ្យា ឬ​ស្ថិត​ក្នុង​គ្រឹះស្ថាន​អប់​រំ អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ពី STEM ហើយ ដែល​ពាក្យ​នេះ​គឺ​ជា​ការ​ផ្ដោត​លើ​មុខវិជ្ជា និង​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង​គណិតវិទ្យា (Math) ហើយ​ក៏​ត្រូវ​បាន​ប្ដូរ​ទៅ​ជា STEAM កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បន្ថែម​នូវ​មុខ​វិជ្ជា​​សិល្បៈ (arts) ចូល។ នេះ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ពី​វិទ្យាស្ថាន កិច្ច​សហ​ប្រតិបត្តិការ និង​គ្រឹះស្ថាន​អប់រំ និង​ជំនាញ​វិទ្យាសាស្ត្រ​នានា ហើយ​សាលា​អន្តរជាតិ លីបឺធី ក៏​បាន​បញ្ចូល​ជំនាញ​ទាំង​នេះ​ដល់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​របស់​ខ្លួន​ផង​ដែរ។

STEAM 01

ការ​សិក្សា​ពី STEAM គឺ​ជា​ប្រធានបទ​ដ៏​រសើប​មួយ ហើយ​ការងារ​ដែល​ទាក់ទង​នឹង STEM/STEAM នេះ​ដែរ ក៏​កំពុង​មាន​ទីផ្សារ និង​តម្រូវ​ការ​ខ្ពស់​ផង​ដែរ​ពី​ក្រុមហ៊ុន​ឯកជន​ក្នុង និង​ក្រៅ​ប្រទេស និង​ស្ថាប័ន​រដ្ឋ​នានា​ផង​ដែរ។

ហេតុ​អ្វី​បាន​ជា STEAM មាន​សារ​សំខាន់​ក្នុង​ការ​បង្រៀន​ដល់​កុមារ​នា​ពេល​បច្ចុប្បន្ន​នេះ?

បើ​តាម​មន្ទីរ​អប់រំ​របស់​សហរដ្ឋ​អាមេរិក​វិញ បាន​ធ្វើ​របាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ STEM/STEAM នឹង​កើន​ឡើង ១៤% ពីឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០។

ជំនាញ​កុំព្យូទ័រ និង​ការងារ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​វិទ្យា បាន​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​ដែល​ពិបាក​រក​មនុស្សធ្វើ​ការ នេះ​បើ​យោង​​តាម​ការ​សិក្សា​ពី Mckinsey។ ផ្ទុយ​ទៅ​វិញ មុខ​វិជ្ជា​ដែល​មាន​សិស្ស​ចូល​រៀន​ភាគ​ច្រើន គឺ​មិន​ទាក់​ទង​នឹង​មុខ​វិជ្ជា​ STEAM ទាល់​តែ​សោះ។
ក្នុង​ការ​សិក្សា​ដោយ Mckinsey ដដែល​បាន​ឱ្យ​ដឹង​ថា ចំនួន​នៃ​អ្នក​បញ្ចប់​ការ​សិក្សា​ដែល​មាន​មុខ​វិជ្ជា STEM នោះ បាន​កើន​ឡើង​តែ ០.៨% តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ តើ​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​កូនៗ​កាន់​តែ​ចូល​ចិត្ត​រៀន​មុខ​វិជ្ជា​ដែល​ពាក់ព័ន្ធ​នឹង STEM ហើយ​បង្កើត​សមត្ថភាព​អាច​ធ្វើការ​នៅ​កន្លែង​ដ៏​ខ្លាំង​បាន​នោះ?

ជា​ការ​ពិត​ណាស់ គឺ​ត្រូវ​បង្រៀន STEAM ដល់​ពួក​គេ។

មុខ​វិជ្ជា​សិល្បៈ (arts) ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា STEM ដើម្បី​ឱ្យ​សិស្ស​កាន់​តែ​មាន​ភាព​រីករាយ​ក្នុង​ការ​សិក្សា​ និង​ធ្វើ​ឱ្យ​ពួក​គេ​រៀន​កាន់​តែ​ចេះ។ កុមារ​ដែល​មិន​ធ្លាប់​បាន​ឃើញ​ភាសា​កូដ ឬ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ទាល់​តែ​សោះ​នឹង​មាន​អារម្មណ៍​មិន​សូវ​ស៊ាំ​ជាមួយ​នឹង​ការ​រៀន​នោះ​ទេ តែ​ពេល​ដែល​គេ​បាន​ដាក់​មុខ​វិជ្ជា​សិល្បៈ​ចូល​ក្នុង​ការ​បង្រៀន​នោះ មុខ​វិជ្ជា​ដែល​ត្រូវ​រៀន​នឹង​មាន​លក្ខណៈ​រស់​រវើក និង​ច្នៃ​ប្រឌិដ្ឋ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កុមារ​កាន់​តែ​ចង់​រៀន​ជាង​មុន បើ​ទោះ​ជា​គេ​ត្រូវ​រៀន​មុខ​វិជ្ជា​អ្វី​ក៏​ដោយ។

កុមារ​ត្រូវ​ការ​ការ​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​ការ​សិក្សា និង​រៀន​ពី​វិធី​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ដូច​អ្វី​ដែល​បណ្ដាញ​សង្គម​បាន​ធ្វើ និង​គេហទំព័រ​ផ្សេងៗ​ដូច​ជា YouTube ជា​ដើម​នោះ។ វិធី​ដែល​ងាយ​ស្រួល​បំផុត​នោះ គឺ​ធ្វើ​ឱ្យ​វា​មាន​ភាព​សប្បាយ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍។ មុខ​វិជ្ជា​សិល្បៈ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​កុមារ​ទូទៅ ដូច​ជា​ការ​ធ្វើ​វីដេអូ​កូដ​ដោយ​មាន​លាយ​សិល្បៈ​ភ្ជាប់​ជាមួយ​នឹង​កូដ ដែល​ធ្វើ​ឱ្យ​សិស្ស​មាន​ភាព​រីករាយ​ក្នុង​ការ​សិក្សា ហើយ​សិស្ស​អាច​ដោះស្រាយ​បញ្ហា​ណា​មួយ និង​បង្កើត​នូវ​គម្រោង​ណាមួយ​ដែល​គេ​ស្រឡាញ់។

ការ​អប់រំ​ផ្នែក​សិល្បៈ​អនុញ្ញាត​ឱ្យ​សិស្ស​រៀន​យ៉ាង​ទូលំ​ទូលាយ និង​ធ្វើ​ឱ្យ​ចេញ​ជា​រូបរាង​ពិតៗ។ សិល្បៈ និង​ភាព​ច្នៃ​ប្រឌិដ្ឋ​ គឺ​ជា​មុខវិជ្ជា​សំខាន់​សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ វា គឺ​ជា​វិធី​ដែល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​ក្លាយ​ទៅ​ជា​របស់​ពិតៗ។ សិល្បៈ​ត្រូវ​បាន​ប្រើ​ក្នុង​គេហទំព័រ និង​ការ​រចនា​នានា ពាណិជ្ជកម្ម ការ​រចនា​ផលិតផល​ជា​ដើម ដែល​ទាំង​នេះ​ជា​អ្វី​ដែល​សំខាន់​ក្នុង​ការ​សិក្សា STEM និង​មុខ​របរ​ដែល​ពាក់​ព័ន្ធ​នឹង STEM។

ដូច​នេះ​ហើយ ការ​សិក្សា STEAM គឺ​ជា​ការ​សិក្សា​ដ៏​សំខាន់ និង​អាច​រៀប​ចំ​អនាគត​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​បង្កើត​ការងារ និង​បង្កើន​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​រីក​ចម្រើន៕

អត្ថបទដើម៖ The Importance of STEAM Learning

Contact Us

International Preschool / Kindergarten

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

These are standards-aligned and designed for multi-language schools. 

LED also have online learning resources. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

ECE Special Needs / Learning Support

Ascend Special Education

ascend special ed  cambodia

Liberty cooperates with Ascend Special Education when learning support or other special ed services are required. 

www.ascendspecialeducation.com

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: