ត្រៀមខ្លួនសម្រាប់ថ្នាក់មត្តេយ្យកម្រិតទាប៖ តើអាយុប៉ុន្មានទើបសមនឹងឱ្យកូនចូលរៀនបំផុត?
តើពេលណាដែលអ្នកត្រូវចាប់ផ្ដើមរៀបចំឱ្យកូនតូចៗរបស់អ្នកចូលរៀនថ្នាក់មត្តេយ្យកម្រិតទាប? នេះ គឺជាសំណួរមួយដែលអាចផ្ញើទៅដល់បេះដូងឪពុកម្ដាយថ្មីថ្មោង។ ហើយតើឪពុកម្ដាយណាចង់ដកឃ្លានៅឆ្ងាយពីកូនតូចជាទីស្រឡាញ់នោះ? ឪពុកម្ដាយខ្លះបញ្ជូនកូនទៅរៀនតាំងពីពួកគេមានអាយុប្រហែល ២ ឆ្នាំម្ល៉េះ ហើយឪពុកម្ដាយខ្លះទៀតបានបញ្ជូនកូនទៅរៀនរាងយឺតបន្តិចទៅតាមលទ្ធភាពរៀងៗខ្លួន។
តាមប្រសាសន៍របស់អ្នកស្រី ធីណា ហ្សាម៉ូរ៉ា នាយិកានៃសាលានេសសម្រាប់ការអភិវឌ្ឍកុមារបានឱ្យដឹងថា “កុមារមិនតម្រូវឱ្យទៅសាលាមុនពួកគេមានអាយុ ៥ ឆ្នាំដាច់ខាតនោះទេ។ ប៉ុន្តែ មានកម្មវិធីសិក្សាល្អៗសម្រាប់កុមារតូចៗដែលអ្នកចាប់ផ្ដើមឱ្យកូនរៀនតាំងពីអាយុជាង ១ ឆ្នាំ។ កម្មវិធីនេះល្អសម្រាប់ការអភិវឌ្ឍជំនាញសង្គម និងការប្រើចលនាសាច់ដុំ។ សម្រាប់កុមារដែលមានអាយុចាប់ពី ២ ដល់ ៤ ឆ្នាំ ថ្នាក់មត្តេយ្យកម្រិតទាប គឺមានប្រយោជន៍សម្រាប់ជំនាញសង្គម និងអារម្មណ៍ ព្រោះវាជាពេលដែលពួកគេត្រូវចាប់ផ្ដើមលេងជាមួយនឹងក្មេងដទៃទៀត ឬក៏បងប្អូនរបស់គេជាដើម។ ជំនាញអានអក្សរកម្រិតមូលដ្ឋានខ្លះទៀតក៏ត្រូវបានអភិវឌ្ឍ។ អ្វីដែលសំខាន់នោះ គឺថ្នាក់មត្តេយ្យកម្រិតទាបអាចផ្ដល់នូវបទពិសោធន៍ដែលសប្បាយរីករាយដល់កូនរបស់អ្នកក្នុងការជួបជាមួយនឹងកុមារដទៃទៀត ដោយពួកគេអាចស៊ាំនឹងទម្លាប់ល្អៗ និងអភិវឌ្ឍគ្រប់ជំនាញដែលពួកគេកំពុងចាប់ផ្ដើមសិក្សា និងស្វែងយល់។”
អ្នកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា “កុមារនីមួយៗអាចចាប់ផ្ដើមចូលរៀនថ្នាក់មត្តេយ្យកម្រិតទាប ប៉ុន្តែ សាលាមួយចំនួនតម្រូវឱ្យពួកគេត្រូវរៀនចូលបន្ទប់ទឹកជាមុនសិន ឬក៏អាចនឹងចង់ដឹងប្រសិនបើមិនមានតម្រូវការពិសេសខ្លះដែលត្រូវជួបពិភាក្សាជាមួយនឹងអ្នកជំនាញពេទ្យកុមារជាមុនដូចជាការពន្យារពេលនិយាយ (កុមារមិនអាចនិយាយបានដូចក្មេងដទៃក្នុងអាយុប្រហាក់ប្រហែលគ្នា) ភាពយឺតយ៉ាវនៃការលូតលាស់ក្នុងការធ្វើសកម្មភាពនានាដូចជាអង្គុយ ឈរ ដើរ ចាប់កាន់របស់ ។ល។ ឬក៏មានបញ្ហានានាដែលត្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ជាងក្មេងដទៃជាដើម។ ប្រសិនបើពួកគេមិនមានបញ្ហាទាំងអស់នេះទេ ពួកគេអាចចូលរៀនដោយរីករាយ។”
ទន្ទឹមនឹងនេះដែរ មិនមានក្បួនច្បាប់ពិបាកពេក ឬរហ័សពេកសម្រាប់អាយុដែលត្រូវចូលរៀនថ្នាក់មត្តេយ្យកម្រិតទាបនោះទេ។ ប៉ុន្តែ មានបញ្ហាមួយចំនួនត្រូវពិចារណាក្នុងការកំណត់ការត្រៀមខ្លួនចូលរៀនដើម្បីឱ្យពួកគេទម្លាប់នឹងសាលារៀន។ អ្នកត្រូវចាំថា កូនរបស់អ្នកអាចនឹងយល់ថាទម្លាប់នៃការសិក្សានៅសាលាខុសគ្នាពីទម្លាប់ដែលពួកគេរស់នៅឯផ្ទះ។
1- ឯករាជ្យភាព៖ តើកូនរបស់អ្នកត្រូវការជំនួយប៉ុន្មានរាល់ថ្ងៃ? ថ្នាក់មត្តេយ្យសិក្សាកម្រិតទាបតម្រូវឱ្យសិស្សយល់ដឹងដោយខ្លួនឯង ជាពិសេស គឺការយល់ដឹងពីអនាម័យ និងការថែរក្សាខ្លួន។ កូនរបស់អ្នកត្រូវចេះបន្ទោបង់ដោយខ្លួនឯង ចេះញ៉ាំអាហារ និងផឹកទឹកដោយខ្លួនឯង ចេះសម្អាត និងស្លៀកពាក់ដោយខ្លួនឯង ចេះរៀបចំទុកដាក់របស់លេងរួចដោយខ្លួនឯង និងចេះចូលគេងដោយខ្លួនឯង ដែលទាំងនេះ គឺជាជំនាញខ្លះៗដែលពួកគេត្រូវមាន។
សមត្ថភាពកូនរបស់អ្នកត្រូវផ្ដោតសំខាន់ និងគ្រប់គ្រងខ្លួនឯងសម្រាប់ពេលណាមួយដែលត្រូវមានកិច្ចការផ្ទាល់ខ្លួន និងសកម្មភាពខ្លះដែលតម្រូវឱ្យពួកគេត្រូវផ្ចង់ស្មារតីដើម្បីបញ្ចប់។
អារម្មណ៍មិនសប្បាយចិត្តពេលបែកគ្នាអាចក្លាយជាបញ្ហានៅពេលដែលអ្នកជូនគេដល់មុខសាលា ជាពិសេសប្រសិនបើកូនរបស់អ្នកមិនទម្លាប់ឃ្លាតឆ្ងាយពីអ្នកនោះ។
ប្រសិនបើកូនរបស់អ្នកមិនទម្លាប់នឹងបញ្ហានេះ អ្នកអាចជួយបានដោយអនុញ្ញាតពួកគេឱ្យធ្វើអ្វីដោយខ្លួនឯងដើម្បីអភិវឌ្ឍទំនុកចិត្ត និងការចេះពឹងពាក់លើខ្លួនឯង។ អ្នកត្រូវតាមដានតើអ្វីដែលអាចឱ្យពួកគេលេងដោយខ្លួនឯង។ អ្នកអាចបង្ហាញនូវសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ និងស័ក្ដិសមសម្រាប់អាយុរបស់ពួកគេឱ្យគេលេងពេលដែលអ្នកកំពុងធ្វើកិច្ចការផ្ទះនោះ។ វិធីនេះត្រូវបានប្រើដើម្បីជួយឱ្យកូនរបស់អ្នកអាចទទួលបានលទ្ធផលល្អជាងមុនសម្រាប់ភាពឯករាជ្យបន្តិចម្ដងៗ។
ដើម្បីកាត់បន្ថយបញ្ហានៃការឃ្លាតគ្នា និងបញ្ហាចម្លែកៗ អ្នកត្រូវឱ្យគេលេងជាមួយនឹងក្មេងដទៃទៀត និងចំណាយពេលជាមួយនឹងសមាជិកគ្រួសារផ្សេងទៀតក៏អាចជួយសម្រាលបញ្ហានេះបានដែរ។ កុមារដែលមានអ្នកមើលថែច្រើនជាងម្នាក់ ឬទម្លាប់រស់នៅជាមួយមនុស្សឯទៀតពេលដែលអ្នកមិននៅក្បែរ ច្រើនតែមានភាពងាយស្រួលក្នុងការចុះសម្រុងជាមួយនឹងមនុស្សថ្មីៗ និងកន្លែងថ្មីៗ។
2- ស្មគ្រចិត្តក្នុងការចូលរួម៖ សកម្មភាពថ្នាក់មត្តេយ្យកម្រិតទាបច្រើនតែមានដូចជាការច្រៀងជាក្រុម ការនិទានរឿង ដែលតម្រូវឱ្យកុមារត្រូវអង្គុយស្ងៀមដើម្បីស្ដាប់ និងរៀនជាមួយគ្នា។ កុមារដែលរពឹសតាំងពីកំណើត អាចនឹងពិបាកក្នុងការឆ្លងកាត់នូវការអភិវឌ្ឍចំណុចនេះដែលតម្រូវឱ្យគេត្រូវអង្គុយស្ងៀមមួយកន្លែងនោះ។
ការណែនាំកូនរបស់អ្នកបន្តិចម្ដងៗឱ្យចូលរួមក្នុងសកម្មភាពនានាក៏អាចជួយកូនរបស់អ្នកអភិវឌ្ឍការត្រៀមខ្លួនក្នុងការទាក់ទងជាមួយនឹងក្មេងដទៃ។ ហើយការលេងជាក្រុមជាមួយនឹងបងប្អូនជីដូនមួយរបស់ពួកគេ ឬក៏កូនមិត្តរបស់អ្នកក៏អាចចូលរួមចំណែកឱ្យពួកគេងាយក្នុងការលេងជាមួយក្មេងដទៃទៀតនៅសាលាផងដែរ។
3- ការត្រៀមខ្លួនសម្រាប់ទម្លាប់នានា៖ ភាពតានតឹងរបស់កុមារនឹងត្រូវកាត់បន្ថយពេលដែលកុមារមានអារម្មណ៍ថាសុវត្ថិភាព និងមានទំនុកចិត្ត។ ថ្នាក់មត្តេយ្យកម្រិតទាបត្រូវអនុវត្តតាមកាលវិភាគធម្មតាដែលកុមារដឹងថាត្រូវរំពឹងអ្វីខ្លះដើម្បីឱ្យពួកគេមានអារម្មណ៍ល្អ និងស្ថិតនៅក្នុងការគ្រប់គ្រង។ ប្រសិនបើកូនរបស់អ្នកមិនទាន់ទម្លាប់បានទេ អ្នកត្រូវរៀបចំកាលវិភាគក្នុងការធ្វើកិច្ចការដដែលក្នុងម៉ោង និងពេលដដែលជារៀងរាល់ថ្ងៃ។ ប្រសិនបើកូនរបស់អ្នកចាប់ផ្ដើមអនុវត្តតាមអ្វីដែលអ្នកបានកំណត់ នោះអ្នកកំពុងទទួលបានជោគជ័យហើយ។
4- ថាមពលក្នុងម៉ោងសិក្សា៖ កម្មវិធីសិក្សាថ្នាក់មត្តេយ្យកម្រិតទាបអាចនឹងត្រូវឱ្យសិស្សសិក្សាពី៣ ទៅ ៤ ម៉ោង ដល់ពេញមួយថ្ងៃ។ ការកំណត់នេះត្រូវប្រើសម្រាប់កុមារដែលត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សា និងកុមារដែលកំពុងតែសម្របខ្លួនតាមទម្លាប់ថ្មី មនុស្សថ្មី និងបរិយាកាសថ្មី។ សកម្មភាពដែលបានរៀបចំទាំងឡាយត្រូវប្រើដើម្បីឱ្យសិស្សប្រើកម្លាំង និងថាមពលរបស់ពួកគេឱ្យដល់ចប់ម៉ោងសិក្សា។ ត្រូវសង្កេតមើលឱ្យម៉ត់ចត់ប្រសិនបើកូនងាយនឹងហត់ ហើយចង់គេងច្រើនខុសពីធម្មតា។ អ្នកអាចជួយកូនឱ្យគេងពេលយប់ឱ្យបានទៀងទាត់ និងគេងបន្ទាប់ពីបាយថ្ងៃត្រង់រួច។ កម្មវិធីសិក្សាថ្នាក់មត្តេយ្យកម្រិតទាបរយៈពេលខ្លីប្រាកដជាល្អបំផុតសម្រាប់ការចាប់ផ្ដើមដំបូងដែលអាចឱ្យកូនមានអារម្មណ៍ធូរស្រាលដែលគេមិនបានចាប់ផ្ដើមដោយមានមេរៀនច្រើនៗនោះ។
5- ហេតុផលរបស់អ្នក៖ ចំណុចបញ្ចប់ គឺអ្នកត្រូវគិតថាហេតុអ្វីបានជាអ្នកចង់ឱ្យកូនចូលរៀន។ តើនេះព្រោះតែអ្នកមានអារម្មណ៍ថាកូនគួរតែចូលរៀនដើម្បីឱ្យស៊ាំជាមួយនឹងបរិយាកាសរបស់សាលា ឬក៏អ្នកគ្រាន់តែស្វែងរកសេវាកម្មមើលថែកូនប៉ុណ្ណោះ? តើអ្នកបារម្ភថាកូនរបស់អ្នកអាចនឹងត្រូវទុកចោលទេ?
អ្នកត្រូវចាំថា ក្ដីស្រឡាញ់ ផ្ទះដ៏កក់ក្ដៅ គ្រួសារ និងអ្នកយកចិត្តទុកដាក់នឹងល្អសម្រាប់កូនរបស់អ្នកនាពេលអនាគត។ ហើយក៏មានជម្រើសច្រើនដើម្បីជ្រើសរើសប្រសិនបើកូនរបស់អ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ការចូលរៀនដើម្បីឱ្យបានវត្តមានពេញនោះអាចប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។
យ៉ាងណាមិញ ប្រសិនបើហេតុផលសំខាន់របស់អ្នក គឺជាហេតុផលដែលអ្នកចង់ឃើញគេចង់រៀន និងស្វែងយល់ពីអ្វីថ្មីៗដែលកូនមាន និងការត្រៀមខ្លួនរួចរាល់ក្នុងការទាក់ទងជាមួយនឹងកុមារដទៃទៀត នោះអាចនឹងដល់ពេលត្រូវឱ្យកូនចូលរៀនហើយ៕
អត្ថបទដើម៖ Preschool Readiness: What's the Best Age to Get Your Child to School?
អត្ថបទផ្សេងទៀត៖
ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?
ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ
ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ
ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ
តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?
សាលាអន្តរជាតិ លីបឺធី បានបង្កើតកម្មវិធីសិក្សាថ្នាក់អប់រំកុមារតូចដែលមានគុណភាពដ៏ល្អដោយមានការសិក្សានូវកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ។ ទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ។ សូមមកកាន់សាលាដោយផ្ទាល់ដើម្បីស្វែងយល់ពីព័ត៌មានបន្ថែម។
Liberty has an established, mature Early Childhood Education program complete with an international preschool curriculum. Enrollment is ongoing, please drop by the school for more information.
______________________________
សាលាអន្តរជាតិ លីបឺធី | Liberty International School
Tel: 023 631 2857 / 095 712 165
# 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh
Googly maps: https://goo.gl/maps/Jp2c2icBi8R2
www.libertycambodia.com
#internationalschool #phnompenh
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, school