ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?
វគ្គសិក្សាកម្រិតមតេ្តយ្យផ្ដល់ជូននូវការសិក្សា និងការថែទាំសម្រាប់កុមារតូចៗនឹងជួយឱ្យពួកគាត់មានការលូតលាស់ជំនាញជាច្រើនដែលធ្វើឱ្យពួកគាត់ត្រៀមខ្លួនរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា។
ពេលដែលអ្នកគិតពីថ្នាក់មតេ្តយ្យ តើអ្នកប្រមើលគិតពីអ្វី? តើអ្នកខ្លាចថាកូនរបស់អ្នកនៅកូនពេកក្នុងការចូលរៀនមែនទេ? តើអ្នកមានភាពភ័យខ្លាចថាកូនរបស់អ្នកមិនទម្លាប់នឹងការឃ្លាតពីអ្នកឬ? ប៉ុន្តែ អ្នកមិនគួរបារម្ភពីបញ្ហាទាំងនោះទេ ពីព្រោះថ្នាក់មតេ្ដយ្យមានតែជួយដល់កូនរបស់អ្នកប៉ុណ្ណោះ។
អត្ថប្រយោជន៍សម្រាប់វគ្គសិក្សារបស់កុមារតូច
ក្មេងៗទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចូលរៀនថ្នាក់មតេ្ដយ្យ ពីព្រោះពួកគេនឹងចាប់ផ្ដើមរៀនស្គាល់លេខ អក្សរ និងរូបរាងនៃរូបភាពដែលមាននៅទីនោះ។ អ្វីដែលសំខាន់ជាងនោះទៅទៀត ពួកគេនឹងអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍របស់ពួកគេ។ ពួកគេនឹងរៀនពីការចុះសម្រុងជាមួយក្មេងដទៃទៀត និងការចែករំលែកគ្នាទៅវិញទៅមកជាដើម។
ថ្នាក់មតេ្ដយ្យផ្ដល់ឱ្យកុមារគ្រប់រូបនូវឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយក្មេងដទៃ រៀនអំពីខ្លួនរបស់ពួកគេផ្ទាល់ រៀនពីការដោះស្រាយបញ្ហា បង្កើនទំនុកចិត្តលើខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត។
- ថ្នាក់មតេ្ដយ្យផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា និងការប្រាស្រ័យទាក់ទង
- ថ្នាក់មតេ្ដយ្យផ្ដល់ឱកាសឱ្យក្មេងៗទម្លាប់នឹងបរិយាកាសសិក្សាដែលមានការរៀបចំតាមគ្រូបង្រៀនជាអ្នកកំណត់
- ថ្នាក់មតេ្ដយ្យនឹងជួយក្មេងៗក្នុងការរៀបចំសម្រាប់ថ្នាក់បឋមសិក្សាដែលជាកន្លែងប្រជុំដោយមេរៀនកាន់តែច្រើន
- ថ្នាក់មតេ្ដយ្យនឹងជួយកូនរបស់អ្នកអភិវឌ្ឍជំនាញទំនាក់ទំនង និងអារម្មណ៍របស់ពួកគេ
- ថ្នាក់មតេ្ដយ្យនឹងជួយដល់ក្មេងៗឱ្យរៀនស្វែងរកចម្លើយទៅនឹងសំនួរជាច្រើនរបស់ដែលពួកគេមាន
ពួកគេនឹងរៀនពី ABC និងលេខ 123
ថ្នាក់មតេ្ដយ្យផ្ដល់ជូននូវមូលដ្ឋានគ្រឹះសម្រាប់ការរៀនពីការទំនាក់ទំនង និងការសិក្សាដែលអាចជួយកូនរបស់អ្នកឱ្យទទួលជោគជ័យនៅក្នុងថ្នាក់បឋមសិក្សា។
លោកគ្រូអ្នកគ្រូប្រើប្រាស់វិធីផ្សេងៗជាច្រើនក្នុងការជួយឱ្យក្មេងទាំងការគិត និងការរៀនពីទ្រឹស្ដី។ កុមារពង្រឹងជំនាញក្នុងការគិត និងការរៀនពីសង្គម និងជំនាញនៃការធ្វើចលនារបស់ពួកគេតាមរយៈការលេង។ ឧទាហរណ៍ ការគូររូបជាមួយខ្មៅដៃពណ៍ ឬខ្មៅដៃ អាចធ្វើឱ្យពួកគេពង្រឹងការធ្វើចលនា។ ការលោត និងការរត់ធ្វើឱ្យសាច់ដុំរបស់ពួកគេរឹងមាំ និងមានតុល្យភាព។ ការលេងជាមួយក្មេងដទៃទៀតជួយឱ្យពួកគេរីកចម្រើនផ្នែកភាសា និងទំនាក់ទំនងរបស់ពួកគេ។ ការលេងអាចជួយកុមារក្នុងការទំនាក់ទំនងខាងផ្នែកអារម្មណ៍ និងការអនុវត្តការដោះស្រាយបញ្ហារបស់ពួកគេ៕
អត្ថបទដើម៖ Why Early Childhood Education Matters?
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, school