សារធាតុចិញ្ចឹមទាំង ៩ ដែលកុមារត្រូវបរិភោគ

on Monday, 10 July 2017. Posted in Parenting Tips

20150112qpnsa 1

មាតា​បិតា​គ្រប់​រូប​ធ្លាប់​បាន​ឮ​រួច​មក​ហើយ​ថា​កុមារ​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព។ ខាងក្រោម​នេះ​ជា​សារធាតុ​ចិញ្ចឹម​ដែល​កុមារ​គ្រប់​រូប​ចាំបាច់​ត្រូវ​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ។

1. ប្រូតេអ៊ីន

ប្រូតេអ៊ីន​ជួយ​ឱ្យ​រាង​កាយ​កុមារ​បង្កើត​កោសិកា បំប្លែង​អាហារ​ទៅ​ជា​ថាមពល ប្រឆាំង​នឹង​ជំងឺ និង​នាំ​អុកស៊ីសែន​ក្នុង​រាង​កាយ។ អាហារ​ដែល​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន​ខ្ពស់​មាន​ដូច​ជា៖

  • សាច់
  • សាច់សត្វស្លាប
  • ត្រី
  • ស៊ុត
  • សណ្ដែកដី
  • គ្រាប់សណ្ដែក
  • ផលិតផលទឹកដោះគោ

2. កាបូអ៊ីត្រាត

សារធាតុ​កាបូអ៊ីត្រាត​ក្នុង​អាហារ​ជួយ​ឱ្យ​រាង​កាយ​កុមារ​ប្រើ​ខ្លាញ់ និង​ប្រូតេអ៊ីន​សម្រាប់​បណ្ដុះ និង​ជួសជុល​កោសិកា​នៃ​រាង​កាយ។ កាបូអ៊ីត្រាត​មាន​ទម្រង់​ផ្សេង​គ្នា ដូចជា ប្រភេទ​ស្ករ ម្សៅ និង​កាក​សរសៃ​ ប៉ុន្តែ កុមារ​ត្រូវ​ទទួល​ទាន​អាហារ​ប្រភេទ​ម្សៅ និង​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ជាង​អាហារ​ដែល​មាន​ជាតិ​ស្ករ​។ អាហារ​ដែល​ជា​ប្រភព​នៃកាបូអ៊ីត្រាត​ខ្ពស់​មាន​ដូច​ជា៖

  • នំប៉័ង
  • គ្រាប់សៀរៀល (នំគ្រាប់តូចៗសម្រាប់ធ្វើជាអាហារពេលព្រឹក)
  • បាយ
  • នំប្រៃ
  • មី
  • ដំឡូងបារាំង

3. ខ្លាញ់

ខ្លាញ់ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ថាមពល​សម្រាប់​កុមារ និង​ងាយ​ស្រួល​ផ្ទុក​ក្នុង​រាង​កាយ​របស់​កុមារ​ទៀត​ផង​។ ខ្លាញ់​ក៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​រាង​កាយ​ប្រើ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​ដែល​រាង​កាយ​ត្រូវ​ការ​ផង​ដែរ​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ មាន​ដូច​ជា៖

  • ផលិតផលអាហារដែលធ្វើពីទឹកដោះគោ
  • ប្រេងឆា
  • សាច់
  • ត្រី
  • សណ្ដែកដី

4. កាល់ស្យូម

កាល់ស្យូម​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ឆ្អឹង និង​ធ្មេញ​របស់​កុមារ​រឹង​មាំ។ វា​ក៏​មាន​សារសំខាន់​សម្រាប់​កំណក​ឈាម និង​ប្រព័ន្ធ​ប្រសាទ សាច់ដុំ និង​មុខងារ​នៃ​បេះដូង។ អាហារ​ដែល​ផ្ទុក​សារធាតុ​កាល់ស្យូម​ខ្ពស់​មាន​ដូច​ជា៖

  • ទឹកដោះគោ
  • ហ្រ្វូម៉ាស
  • ទឹកដោះគោជូរ
  • ការ៉េម
  • ស៊ុតក្រហម
  • ផ្កាខាត់ណាបៃតង
  • ស្ពៃខ្មៅ
  • តៅហ៊ូ

5. ជាតិដែក

ជាតិដែក​មាន​សារសំខាន់​សម្រាប់​កុមារ​ក្នុង​ការ​បង្កើត​នូវ​ភាព​ដែល​មាន​សុខភាព​ល្អ ដែល​នាំ​យក​អុកស៊ីសែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​នៃ​រាង​កាយ។ អាហារ​ដែល​សម្បូរជាតិ​ដែក​មាន​ដូច​ជា៖

  • សាច់ក្រហម
  • ថ្លើម
  • សាច់ស្លាប
  • ប្រភេទគ្រុំ និងលៀស (សត្វមានសម្បក)
  • គ្រាប់ធញ្ញជាតិ
  • សណ្ដែក
  • សណ្ដែកដី
  • ម្សៅសៀរៀលដែលមានជាតិដែក

6. សារធាតុហ្វូលីក និងវីតាមីន B9 បញ្ចូលគ្នា

សារធាតុ​ហ្វូលីក និង​វីតាមីន B9 បញ្ចូល​គ្នា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ស្រ្តី​ដែល​នឹង​ក្លាយ​ជា​ម្ដាយ​ឆាប់​ៗ​ ហើយ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ផង​ដែរ។ វីតាមីន​មួយ​ក្នុង​ចំណោម​វីតាមីន B ផ្សេង​ទៀត​នោះ គឺ​សារធាតុ​អាស៊ីត​ហ្វូលីក​ដែល​មាន​ភាព​ចាំ​បាច់​សម្រាប់​ការ​ពង្រឹង​សុខភាព និង​ការ​អភិវឌ្ឍ​កោសិកា​របស់​កុមារ។ កង្វះ​វីតាមីន​អាច​ធ្វើ​ឱ្យ​រាងកាយ​មាន​សភាព​ស្លេក​ស្លាំង។ អាហារ​ដែល​ផ្ទុក​សារធាតុ​ហ្វូលីក​ និង​វីតាមីន B9 បញ្ចូល​គ្នា​មាន​ដូច​ជា៖

  • សៀរៀលធ្វើពីគ្រាប់ធញ្ញជាតិ
  • គ្រាប់សណ្ដែក Lentils
  • គ្រាប់សណ្ដែក Chickpeas
  • ទំពាំងបារាំង
  • ស្ពៃខ្មៅ
  • សណ្ដែកខ្មៅ ឬសណ្ដែកគុយ
  • ពន្លកស្ពៃ

7. កាកសរសៃ

កាកសរសៃ​ជួយ​បង្កើន​ការ​ធ្វើ​ការ​នៃ​ពោះវៀន​របស់​កុមារ។ វា​ក៏​អាច​ដើរ​តួ​ក្នុង​ការ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង និង​មហារីក​ក្នុង​ជីវិត​នា​ពេល​ក្រោយ។ អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​មាន​ដូចជា៖

  • សៀរៀលធ្វើពីគ្រាប់ធញ្ញជាតិ
  • គ្រាប់សណ្ដែក Chickpeas
  • គ្រាប់សណ្ដែក Lentils
  • សណ្ដែកគុយ
  • គ្រាប់ធញ្ញជាតិ
  • សណ្ដែកដី

8. វីតាមីន A

វីតាមីន A ចូលរួម​បម្រើ​គ្រប់​ផ្នែក​ទាំង​អស់​របស់​កុមារ និង​មនុស្ស​ពេញ​វ័យ។ វា​ជួយ​ដល់​ការ​លូត​កម្ពស់​ ជួយ​ដល់ភ្នែក​ដើម្បី​ស៊ាំ​ជាមួយ​នឹង​ភាព​ងងឹត និង​ពន្លឺ ជួយ​រក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ និង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្សេងៗ។ អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន A មាន​ដូច​ជា៖

  • ការ៉ុត
  • ដំឡូងជ្វា
  • ល្ពៅ
  • ស្ពៃខ្មៅ
  • ផ្កាខាត់ណាខៀវ
  • ស្ពៃក្ដោប
  • ខ្លាញ់ត្រី
  • សុទ្ធក្រហម

9. វីតាមីន C

វីតាមីន C ដើរ​តួសំខាន់​លើស​ពី​ការ​កម្ចាត់​ជំងឺ​ផ្ដាសាយ​ទៅ​ទៀត។ វា​អាច​ជួយ​បង្រួម​កោសិកា​ក្នុង​រាង​កាយ ពង្រឹង​សរសៃ​ឈាម ជួយ​ធ្វើ​ឱ្យ​របួស​ឆាប់​ជា និង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ឆ្អឹង និង​ធ្មេញ​រឹង​មាំ។ អាហារ​ដែល​មាន​ជាតិ​វីតាមីន C ខ្ពស់ មានដូចជា៖

  • ក្រូច
  • ស្ត្រូបឺរី
  • ប៉េងប៉ោះ
  • ដំឡូងបារាំង
  • ត្រសក់ស្រូវ
  • ស្ពៃក្ដោប
  • ផ្កាខាត់ណាខៀវ
  • ផ្កាខាត់ណា
  • ស្ពៃខ្មៅ
  • ល្ហុង
  • ស្វាយ

Sources: The Nemours Foundation; National Network for Child Care; Meals That Heal for Babies, Toddlers, and Children; U.S. Food and Drug Administration

អត្ថបទដើម៖ 9 Must-Eat Nutrients for Your Child

Leave a comment

Please login to leave a comment. Optional login below.

LMS

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.