វិធីបង្រៀនកូនៗអំពីអំពើសប្បុរស

on Tuesday, 20 September 2016. Posted in Parenting Tips

dad and daughter charity article

បណ្ដុះចិត្តឱ្យចូលចិត្តបរិច្ចាគ

អំពើ​សប្បុរស​ធម៌ និង​ទឹក​ចិត្ត​ចូលចិត្ត​បរិច្ចាគ​ត្រូវ​បាន​ផុស​ឡើង​នៅ​ក្នុង​កម្រិត​ថ្មី​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ សង្គ្រាម និង​ការ​បំផ្លាញ​ពី​ភេរវករ​នៅ​ជុំ​វិញ​ពិភព​លោក។ បន្ទាប់​ពី​បាន​ឃើញ​ទិដ្ឋភាព​ដ៏​សោក​សង្រេង​នោះ​មក​តាម​រយៈ​ទូរទស្សន៍​ជា​ដើម​នោះ ធ្វើ​ឱ្យ​មនុស្ស​ចាប់​ចេះ​គិត និង​យល់​ពី​ភាព​ខ្វះ​ខាត និង​ទុក្ខ​សោក​របស់​ជន​រង​គ្រោះ ​និង​ចាប់​ផ្ដើម​ចេញ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ទាំង​នោះ។

មាន​ឪពុក​ម្ដាយ​ជា​ច្រើន​បាន​ចាប់​យក​ឱកាស​នេះ​បង្រៀន​កូនៗ​របស់​ពួក​គេ​ឱ្យ​ស្វែង​យល់​ពី​កិច្ចការ​សប្បុរស និង​អត្ថប្រយោជន៍​ដែល​ពួក​គេ​អាច​ជួយ​អ្នក​ដទៃ​បាន​ទាន់​ពេល​វេលា​ក្នុង​ខណៈ​ពេល​ដែល​ជន រង​គ្រោះ​ទាំង​នោះ​កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។ ពួក​គេ​អាច​បង្កើត​គម្រោង​គ្រួសារ​សប្បុរស​ ដែល​អាច​ឱ្យ​កូន​របស់​ពួក​គេ​ជួយ​បាន​ដូច​ជា ប្រើ​ថវិកា​បរិច្ចាគ សរសេរ​សែក និង​រៀប​ចំការ​ផ្ញើ​សំបុត្រ​ជា​ដើម។ ទន្ទឹម​នឹង​នេះ ពួក​គេ​បាន​អនុញ្ញាត​ឱ្យ​កូន​របស់​ពួក​គេ​ចូល​រួម​កែ​ប្រែ​ភាព​ឈឺ​ចាប់ និង​ទុក្ខ​សោក​នៃ​ការ​បាត់​បង់ ឱ្យ​ទៅជា​ក្ដី​ស្រឡាញ់​ពី​មនុស្ស​នានា​នៅ​ពាក់​កណ្ដាល​ពិភព​លោក។

ជា​ការ​ពិត​ណាស់ គ្រោះ​មហន្តរាយ​ក្នុង​ពេល​ថ្មីៗ​នេះ បាន​ផ្ដល់​នូវ​ឱកាស​មួយ​ក្នុង​ការ​បង្រៀន​កូនៗ​អំពី​កិច្ចការ​សប្បុរស។ ចុះ​ប្រសិន​បើ​ឪពុក​ម្ដាយ​មួយ​ចំនួន​ចង់​ឱ្យ​មេរៀន​សប្បុរស​ធម៌​នេះ​កើត​មាន​លើស​ពី​ម្ដង​នោះ ហើយ​ប្រសិន​បើ​ពួក​គេ​ចង់​ឱ្យ​ទឹក​ចិត្ត​បរិច្ចាគ​តែងតែ​មាន​ក្នុង​ចិត្ត​របស់​កូនៗ​ពួក​គេ តើ​ពួក​គេ​ត្រូវ​ធ្វើយ៉ាង​ណា​ដើម្បី​បណ្ដុះ​ទម្លាប់​សប្បុរស​ទាំង​នោះ​បាន?

គម្រោងសប្បុរសសម្រាប់គ្រួសារ

ដើម្បី​ជួយ​កូនៗ​របស់​លោក​អ្នក​ឱ្យ​មាន​ទម្លាប់​បរិច្ចាគ អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម។

1- បរិច្ចាគសម្លៀកបំពាក់

អ្នក​ប្រាកដ​ជា​មាន​សម្លៀក​បំពាក់​ដែល​លែង​ស្លៀក​ពាក់ ហើយ​ទុក​ចោល​ក្នុង​ទូ​ជា​មិន​ខាន។ បើ​មាន​សម្លៀក​បំពាក់​ច្រើន​ដូច​នេះ ហេតុអ្វី​ក៏​មិន​​យក​ខ្លះ​ទៅ​បរិច្ចាគ​ដល់​អ្នក​ដែល​ត្រូវ​ការ​សម្លៀក​បំពាក់ តែ​គ្មាន​លទ្ធភាព​? លោក​អ្នក​អាច​លើក​ទឹក​ចិត្ត​ដល់​កូនៗ​ឱ្យ​ប្រមូល​សម្លៀក​បំពាក់​ដែល​ពួក​គេ​លែង​ស្លៀក​ ឬ​លែង​ត្រូវ​ការ​ដើម្បី​បរិច្ចាគ​បាន។ មិន​ត្រឹមតែ​សម្លៀក​បំពាក់​ប៉ុណ្ណោះ​ទេ​ដែល​អាច​បរិច្ចាគ​បាន ពួក​គេ​ក៏​អាច​ប្រមូល​របស់​លេង​ដែល​ពួក​គេ​ចង់​បរិច្ចាគ​ដាក់​ចូល​ក្នុង​ប្រអប់​សប្បុរស​របស់​ពួក​គេ​បាន​ផង​ដែរ។ គុណ​តម្លៃ​ដែល​ពួក​គេ​ទទួល​បាន គឺ​ពិត​ជា​មាន​ភាព​អស្ចារ្យ។

2- ជួយអ្នកជិតខាង

ការ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជិត​ខាង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់។ ចំណែក​ឯការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​កាន់​តែ​សំខាន់​ទៅ​ទៀត។ លោក​អ្នក​អាច​បង្រៀន​កូនៗ​ឱ្យ​យល់​ដឹង​ពី​ការ​ជួយ​ធុរៈ​អ្នក​ដទៃ​ក្នុង​ពេល​ដែល​គេ​មាន​បញ្ហា។

3- ការបរិច្ចាគឈាម

រាល់​ពេល​ដែល​លោក​អ្នក​ទៅ​បរិច្ចាគ​ឈាម គួរ​តែ​នាំ​កូនៗ​ទៅ​ជាមួយ​ដើម្បី​បង្ហាញ​ពី​គំរូ​ដល់​ពួក​គេ។ លោក​អ្នក​ត្រូវ​និយាយ​ប្រាប់​ពួក​គេ​ពី​អត្ថប្រយោជន៍​នៃ​ការ​បរិច្ចាគ​ឈាម។

4- ធ្វើពិធីខួបកំណើតបែបសប្បុរស

លោកអ្នក​អាច​ប្រារព្ធ​ពិធី​ខួប​កំណើត​មួយ​សម្រាប់​ទទួល​អំណោយ​ក្នុង​ការ​បរិច្ចាគ​ដល់​អ្នក​ដទៃ។ ឧទាហរណ៍ ក្នុង​ពិធី​ខួប​កំណើត​អំឡុង​ពេល​ដែល​កូន​កំពុង​រៀន​ថ្នាក់​ដំបូង លោក​អ្នក​អាច​ស្នើ​សុំ​ដល់​អ្នក​ចូល​រួម​កម្មវិធី​ខួប​កំណើត​របស់​កូន​នាំ​មក​ជាមួយ​នូវ​សៀវភៅ​ថ្មី ឬ​ប្រើ​រួច​ដើម្បី​ដាក់​ក្នុង​ការ​បរិច្ចាគ​ទៅ​កាន់​សហគមន៍​ដែល​ត្រូវ​ការ​សៀវភៅ​សម្រាប់​កុមារ។

5- ជួយដល់សត្វ

លោកអ្នក​ត្រូវ​បង្រៀន​កូនៗ​ឱ្យ​ចេះ​ស្រឡាញ់​សត្វ និង​ឱ្យ​ចំណី​សត្វ។ មាន​សត្វ​អនាថា​ជា​ច្រើន​កំពុង​អត់​ចំណី ដូច្នេះ នេះ​ជា​ពេល​ដ៏​ល្អ​ដែល​ពួក​គេ​អាច​ផ្ដល់​ចំណី​ខ្លះ​ដល់​សត្វ​ទាំង​នោះ។

6- ផ្ដល់អាហារដល់អ្នកដែលខ្វះខាត

លោក​អ្នក​អាច​បង្កើត​កន្ត្រក​អាហារ​ដើម្បី​ឱ្យ​កូនៗ​ដាក់​អាហារ​ចូល និង​បរិច្ចាគ​នៅ​ក្នុង​ពិធី​បុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក​ណាមួយ​ដល់​គ្រួសារ​ដែល​ក្រ​ខ្សត់ គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ អាហារ​ដែល​ពួក​គេ​អាច​បរិច្ចាគ​បាន​មាន​ដូច​ជា​ម្ហូប បាយ ភេសជ្ជៈ ទឹក​ស្អាត ផ្លែ​ឈើ ឬ​បង្អែម​ជា​ដើម។

7- ផ្លាស់ប្ដូរដើម្បីភាពរីកចម្រើន

លោក​អ្នក​អាច​បង្កើត​ក្រឡ​សប្បុរស​មួយ ដែល​សមាជិក​ក្នុង​គ្រួសារ​ទាំង​អស់​អាច​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​បន្តិច​បន្តួច​ដាក់​ក្នុង​ក្រឡ​នោះ។ ពេល​ដែល​ក្រឡ​ពេញ​ហើយ លោក​អ្នក​អាច​យក​ថវិកា​ដែល​មាន​ក្នុង​ក្រឡ​នោះ​ទៅ​បរិច្ចាគ​ឱ្យ​គម្រោង​សប្បុរស ឬ​ជំនួយ​ណាមួយ​ដែល​កូនៗ​ពេញ​ចិត្ត ដូច​ជា គម្រោង​ជំនួយ​ដល់​កុមារ​កំព្រា មនុស្ស​ចាស់​ជរា អ្នក​កើត​ជំងឺ សត្វ​ព្រៃ ។ល។ ឬ​ក៏អាច​យក​ថវិកា​ទាំង​នោះ​ទិញ​ជា​សម្ភារ​ផ្គត់ផ្គង់​ដល់​សហគមន៍​ណាមួយ​ជា​ដើម។

8- ជួយមនុស្សចាស់

លោក​អ្នក​អាច​ណែនាំ​កូនៗ​ឱ្យ​ចេះជួយ​មនុស្ស​ចាស់ ដូចជា​ជូន​ពួក​គាត់​ឆ្លង​ថ្នល់ ស្រោច​ផ្កា ដាំ​ផ្កា ។ល។ អាច​ជួយ​សម្រាល​ភាព​លំបាក​របស់​ពួក​គាត់​ខ្លះ។

ការ​អនុវត្ត​នូវ​គំនិត​ទាំង​នេះ​ អាច​ជួយ​ឱ្យ​កូនៗ​របស់​លោក​អ្នក​យល់​ដឹង​ពី​អំពើ​សប្បុរស គឺ​អាច​កើត​មាន​មិន​ត្រឹម​តែ​ក្នុង​ពេល​មាន​អាសន្ន​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​តែ​មាន​ជានិច្ច។ លោក​អ្នក​អាច​ជួយ​ពួក​គេ​ឱ្យ​ចេះ​គោរព​ដល់​ជីវិត និង​តម្រូវ​ការ​របស់​អ្នក​ដទៃ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​បរិច្ចាគ​ធនធាន​ណាមួយ​ដែល​ពួក​គេ​មាន នោះ​ពួក​គេ​អាច​យល់​ពី​សារ​ដ៏​សំខាន់​អំពី​ភាព​ជឿជាក់​របស់​លោក​អ្នក​ចំពោះ​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ល្អ និង​ទឹក​ចិត្ត​បរិច្ចាគ៕

ប្រែសម្រួលពីសៀវភៅ The 10 Commitments: Parenting with Purpose

Leave a comment

Please login to leave a comment. Optional login below.

Contact Us

International Preschool / Kindergarten

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

These are standards-aligned and designed for multi-language schools. 

LED also have online learning resources. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

ECE Special Needs / Learning Support

Ascend Special Education

ascend special ed  cambodia

Liberty cooperates with Ascend Special Education when learning support or other special ed services are required. 

www.ascendspecialeducation.com

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: