ទម្លាប់ល្អៗដែលសិស្សជោគជ័យតែងតែងធ្វើ
- ចេះរៀបចំ៖ ការបង្កើតផែនការថាអ្នកនឹងធ្វើអ្វី ហើយពេលណាដែលអ្នកនឹងធ្វើ អាចជួយឱ្យអ្នកមានភាពប្រាកដក្នុងការសម្រេចកិច្ចការនោះយ៉ាងច្បាស់លាស់ និងទៀងទាត់។
- មិនត្រូវធ្វើកិច្ចការច្រើនក្នុងពេលតែមួយ៖ ការសិក្សាជាច្រើនបានបង្ហាញថាការធ្វើកិច្ចការច្រើនក្នុងពេលតែមួយធ្វើឱ្យរាងកាយមិនអាចដំណើរការបានល្អ។
- ចេះបែងចែង៖ ការរៀនសូត្រមិនមែនសុទ្ធតែងាយ និងរីករាយនោះទេ ហើយអ្នកនឹងអាចក្លាយជាមនុស្សបង្ខំខ្លួនឯងឱ្យរៀនជាប់ៗដោយមិនចេះបែងចែកពេលវេលាដែលនឹងធ្វើឱ្យការសិក្សាមានការធ្លាក់ចុះ។ ការចេះបែងចែកការសិក្សាជាដំណាក់ៗដែលអ្នកអាចគ្រប់គ្រងបាន នោះអ្នកនឹងរីករាយក្នុងការរៀនកាន់តែច្រើនជាងមុន។
- គេងគ្រប់គ្រាន់៖ សូមកុំមើលស្រាលសារសំខាន់នៃការគេងគ្រប់ ៨ ម៉ោងក្នុងមួយយប់ឱ្យសោះ។ ការគេងគ្រប់គ្រាន់នឹងជួយអ្នកក្នុងការផ្ចង់ស្មារតី និងធ្វើឱ្យការចងចាំមានការរីកចម្រើន។
- រៀបចំកាលវិភាគ៖ តើអ្នកអាចចាប់ផ្ដើមរៀន ឬរំលឹកមេរៀនបានត្រឹមដែរឬទេបន្ទាប់ចេញពីសាលាមកផ្ទះ ឬបន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច? យើងអ្នកចូលចិត្តរៀបចំសៀវភៅ ឬធ្វើកិច្ចការនានាបានដល់ ១ ម៉ោងដែរឬទេ? ចូរអ្នករៀបចំកាលវិភាគណាដែលអាចឱ្យអ្នកអាចចំណាយពេលរំលឹកមេរៀន រៀបចំសៀវភៅ ធ្វើលំហាត់ ស្រាវជ្រាវឯកសារផ្សេងៗ។
- ធ្វើកំណត់ត្រា៖ ការចេះកត់ត្រាមិនត្រឹមតែជួយអ្នកឱ្យចាប់បានមេរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ តែវានឹងអាចជួយឱ្យអ្នកអាចសរុបរកចំណុចសំខាន់ដែលអ្នកបានរៀន ហើយអាចប្រើវានៅក្នុងការប្រឡងបានយ៉ាងស្រួល។ ចំណុចនេះពិតជាធ្វើឱ្យអ្នកមានភាពងាយស្រួលជាងមុនក្នុងការអានឡើងវិញនូវចំណុចដែលបានកត់ត្រាជាជាងអានសៀវភៅទាំងមូល។
- រៀន៖ ចំណុចនេះពិតជាមានលក្ខណៈពិតប្រាកដ ប៉ុន្តែ តើអ្នកដឹងទេថាមានវិធីដែលរៀនខុស និងរៀនត្រូវ? អ្នកអាចរៀនមេរៀនតាមរយៈមធ្យោបាយ និងឧបករណ៍ផ្សេងៗច្រើនថ្ងៃមុនការប្រឡងមកដល់ដោយបំបែកជាផ្នែកៗ ដូចជា ការសរសេរលើក្រដាសតូចៗពីអ្វីដែលអ្នកបានសិក្សា និងយល់ពីមេរៀន ហើយចាប់ផ្ដើមធ្វើលំហាត់សាកល្បងនៅថ្ងៃបន្ទាប់។ ចូរចាំថាមិនត្រូវរៀនបង្ខំនោះទេ។
- រៀបចំកន្លែងរៀន៖ ត្រូវរកកន្លែងដែលអាចធ្វើឱ្យអ្នករៀនបានយូរប្រកបដោយប្រសិទ្ធភាព។ អ្នកត្រូវរកកន្លែងអង្គុយឆ្ងាយពីទូរទស្សន៍ និងរបស់ផ្សេងៗដែលអាចធ្វើឱ្យបែកអារម្មណ៍សិក្សា។ មិនថានៅបណ្ណាល័យ ឬនៅតុក្នុងបន្ទប់គេងរបស់អ្នកនោះទេ ត្រូវរៀបចំកន្លែងរៀនឱ្យបានសមរម្យ។
- រកក្រុមសិក្សា៖ ការអង្គុយចុះជាមួយនឹងក្រុមមនុស្សដែលកំពុងសិក្សាមេរៀនដូចជាអាចជាមធ្យោបាយល្អមួយដែលអាចជួយឱ្យអ្នកឆ្លងផុតភាពមិនច្បាស់ណាមួយសម្រាប់ការប្រឡង ឬការសិក្សានៃមេរៀននោះ។ អ្នកអាចផ្លាស់ប្ដូរវេនគ្នាធ្វើលំហាត់សាកល្បង បង្រៀនគ្នាទៅវិញទៅមកឡើងវិញ និងត្រូវប្រាកដថាគ្រប់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលដូចគ្នា។ មួយវិញទៀត ការបង្រៀនអ្នកដទៃ គឺជាវិធីដ៏ល្អបំផុតសម្រាប់រៀន។
- សួរសំណួរ៖ អ្នកនៅក្នុងសាលាដើម្បីរៀន ដូចនេះ មិនត្រូវខ្លាចនឹងសួរឡើយ។ ការសុំឱ្យលោកគ្រូ/អ្នកគ្រូជួយពន្យល់នូវអ្វីដែលអ្នកមិនមានភាពច្បាស់លាស់ដោយការសួរសំណួរ ការសុំឱ្យមិត្តជួយបង្រៀន ការរៀនគួរបន្ថែម ។ល។ គឺជាវិធីមួយដែលអាចឱ្យអ្នកយល់ច្បាស់ពីមេរៀន៕
ប្រភពអត្ថបទ៖ 10 Habits of Successful Students
អត្ថបទផ្សេងទៀត៖
ហេតុអ្វីបានជាការសិក្សាថ្នាក់អប់រំកុមារតូចមានសារៈសំខាន់?
ការអភិវឌ្ឍខួរក្បាលសម្រាប់កុមារថ្នាក់មត្តេយ្យកម្រិតទាប អាយុ ៣ ទៅ ៥ ឆ្នាំ
ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងវ័យ ១ ដល់ ៣ ឆ្នាំ
ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់កុមារតូចៗ
តើថ្នាក់អប់រំកុមារតូចជួយកុមារក្នុងការអភិវឌ្ឍជំនាញជីវិតអ្វីខ្លះ?
- Tags: Cambodia, children, education, international school cambodia, Liberty International School, Phnom Penh, pre school, school