ចាប់ផ្ដើមបើកសាលារៀន (ENGLISH)

កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​របស់​លីបឺធី

កម្មវិធី​សិក្សា​លីបឺធី មាន​លក់​ជូន​សម្រាប់​គ្រប់​សាលា​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ជុំវិញ​អាស៊ី​ និង​ជុំវិញ​ពិភព​លោក។ យើង​ខ្ញុំ​មាន​អាជ្ញាបណ្ណ​សម្រាប់​កម្មវិធី​សិក្សា​ដែល​រៀប​ចំ​ដោយ​ផ្ទាល់ និង​សៀវភៅ​ផ្សេងៗ រួម​ទាំង​កិច្ចតែង​ការ​បង្រៀន​លម្អិត​ជា​ដើម ដែលផ្ដល់នូវ​ភាព​ងាយ​ស្រួល​សម្រាប់​លោក​គ្រូ​អ្នកគ្រូ​យក​ទៅ​ប្រើ​ប្រាស់ និង​អនុវត្ត។ យើង​ប្រាកដ​ថា​សៀវភៅ​ទាំង​អស់​របស់​យើង​សុទ្ធ​តែ​មាន​គុណ​ភាព​ខ្ពស់​ដូច​ដែល​ក្រុមហ៊ុន​សៀវភៅ​អន្តរជាតិ​កំពុង​លក់ ព្រោះ​សៀវភៅ​ទាំង​នោះ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​តម្រូវ​ការ​របស់​អ្នក​សិក្សា​ភាសា​អង់គ្លេស ជា​ពិសេស​សម្រាប់​អ្នក​សិក្សា​ដែល​មាន​ភាសា​កំណើត​ខុស​ពី​ភាសា​អង់គ្លេស។

យើង​ខ្ញុំ​ក៏​ជួយ​សាលា​ក្នុង​ការ​រៀបចំ និង​គ្រប់​គ្រង​ដោយ​ផ្ដល់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលា​សម្រាប់​ផ្ទុក​ទិន្នន័យ​ដូចជា បញ្ជី​វត្តមាន ថ្នាក់​រៀន ហិរញ្ញវត្ថុ និង​បណ្ណ​របាយការណ៍​សិស្ស​ ឬ​សៀវភៅតាមដាន។

អាជ្ញាបណ្ណ​នៃ​កម្មវិធី​របស់​យើង​មាន​ដូច​ជា៖

ថ្លៃសិទ្ធិប្រើប្រាស់កម្មវិធីសិក្សា ៣ ឆ្នាំ

ទិញ​សៀវភៅ​សិក្សា​គ្រប់​កម្រិត​ដែល​អ្នក​ត្រូវ​ការ​ប្រើ​ប្រចាំ​ឆ្នាំ

តម្លៃ​បច្ចេក​វិទ្យា​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ប្រើ​ប្រព័ន្ធ​គ្រប់​គ្រង​សាលា​ជា​ចាំ​បាច់។

ការអបរ់រំលីបឺធី / សាលាអន្តរជាតិ លីបឺធី

សកម្មភាព​ទូទៅ៖  ការ​អប់រំ/ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា / ការ​រៀបចំ​ការ​អប់រំ​សម្រាប់​សាលារៀន និង​ថ្នាក់​រៀន / ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលា

កម្មវិធី​​អប់រំ​លីបឺធី ត្រូវ​បាន​បង្កើត​ឡើង​ចេញ​ពី​តម្រូវ​ការ​សម្រាប់​កម្មវិធី​សិក្សា​ដែល​មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​អន្តរជាតិ​ដែល​សាលា​ឯកជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បណ្ដា​អាស៊ាន និង​ជុំវិញ​ពិភពលោក​កំពុង​ប្រើ​ប្រាស់។ ផ្អែក​លើ​បរិបទ​នៃ​កម្មវិធី​សិក្សា​បែប​អាមេរិកាំង តម្រូវ​ការ​អភិវឌ្ឍ​ការ​សិក្សា និង​សិស្ស​បែប​មជ្ឈមណ្ឌល មេរៀន​របស់​យើង​បាន​ដាក់​បញ្ចូល​នូវ​តម្រូវ​ការ​មូលដ្ឋាន​គ្រឹះ​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​សម្រាប់​សិស្ស​ផ្គួប​ផ្សំ​ជាមួយ​នឹង​ជំនាញ​ចាំ​បាច់​សម្រាប់​សតវត្សទី ២១ នេះ។ ចំណែក​ឯកម្មវិធី​សិក្សា​ទូលំ​ទូលាយ និង​មាន​តុល្យភាព​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​ដើរ​សម​ជាមួយ​នឹង​បទ​ដ្ឋាន​ម៉ត់​ចត់​នៃ​ប្រព័ន្ធ​សិក្សា​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក ទាំង​លោក​ខាង​លិច​ និង​លោក​ខាង​កើត។

ប្រវត្តិ៖ សាលាអន្តរជាតិ លីបឺធី ជា​ទឹក​ដី​កំណើត​នៃ​កម្មវិធី​អប់រំ​លីបឺធី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១១ ជាមួយ​នឹង​គោល​បំណង​ក្នុង​ការ​ផ្ដល់​នូវ​បរិយាកាស​សិក្សា​សម្រាប់​អ្នក​ចូល​ចិត្ត​សិក្សា ជាមួយ​នឹង​បទដ្ឋាន​សិក្សា​ខ្ពស់​ដើម្បី​ឱ្យ​ស្រប​តាម​តម្រូវ​ការ​ផ្នែក​សង្គម អារម្មណ៍ និង​ការ​យល់ដឹង។  ទោះបី​ជា​យ៉ាង​ណាក៏​ដោយ បទពិសោធន៍​នៃ​ការ​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ពិត​ជា​មាន​ប្រសិទ្ធភាព សាក​សម និង​ស្រប​តាម​កម្មវិធី​សិក្សា​ដែល​ផ្អែក​លើ​គោលការណ៍​អន្តរជាតិ​សម្រាប់​ការ​អប់រំ​កុមារ​តូច។ ដូច្នេះ​ បុគ្គលិក​ដែល​មាន​បទពិសោធន៍​ដែល​មាន​ការ​ប្រឹក្សា​ដោយ​អ្នក​អប់រំ​ជាតិ និង​អន្តរជាតិ​​ដើម្បី​បង្កើត​នូវ​កម្មវិធី​សិក្សា​ដែល​មាន​ប្រសិទ្ធភាព ដោយ​ផ្ដល់​នូវ​ជំនាញ​មូលដ្ឋាន​អក្ខរកម្ម និង​គណិតវិទ្យា​ដើម្បី​បរិយាកាស​សិក្សា​មាន​លក្ខណៈ​ជា​សកល។

យុទ្ធសាស្ត្រអភិវឌ្ឍ៖

  • គោល​បំណង៖ ដើម្បី​ក្លាយ​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ ​អភិវឌ្ឍ​បរិយាកាស​សិក្សា​ដែល​គួរ​ឱ្យ​ចង់​រៀន និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលា។
  • ទស្សនវិស័យ៖ ដើម្បី​ផ្ដល់​នូវ​គុណភាព​នៃ​ផលិតផល និងសេវាកម្ម​សិក្សា​ដែល​សម្រេច​បាន​នូវ​ការ​រំពឹង​ទុក​របស់​ដៃ​គូ​អតិថិជន​របស់​យើង។
  • បេសកកម្ម៖ បង្កើត​ទំនាក់​ទំនង​រយៈ​ពេល​វែង​ជាមួយ​នឹង​អតិថិជន​ដៃគូ​​ដែល​មាន​សាលារៀន និង​វិទ្យាស្ថាន​នានា និង​ផ្ដល់​សេវាកម្ម​ដ៏​ពិសេស​តាម​រយៈ​ភាព​ច្នៃ​ប្រឌិដ្ឋ និង​បច្ចេកវិទ្យា​ទំនើប។
  • គុណ​តម្លៃ៖ យើង​ជឿជាក់​ក្នុង​ការ​បម្រើ​អតិថិជន​ជាមួយ​នឹង​ក្ដី​គោរព ហើយ​យើង​ព្យាយាម​បង្ហាញ​នូវ​តម្រូវ​ការ​ចម្បង​របស់​គេ និង​ការ​ទាមទារ​ចង់​បាន​នូវ​ភាព​ល្អ​ប្រសើរ។ យើង​ដំណើរការ​បាន​តាម​រយៈ​ភាព​ច្នៃ​ប្រឌិដ្ឋ ការ​បង្កើត​ថ្មី និង​គំនិត​ថ្មី។
  • គោល​បំណង៖ ការ​ពង្រីក​ក្នុង​តំបន់ និង​សកលលោក​ក្នុង​វិស័យ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ជា​លក្ខណៈ​អន្តរជាតិ​។ បង្កើត​នូវកិត្តិនាម​ល្អថ្លៃថ្នូរនៅក្នុងការផ្ដល់អាជ្ញាបណ្ណ ការអភិវឌ្ឍកម្មវិធីសិក្សាលក្ខណៈអន្តរជាតិ ព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។

ទំនួលខុសត្រូវក្នុងសង្គម៖ យើងធ្វើការដើម្បីអភិវឌ្ឍការអប់រំ និងជីវិតជុំវិញសកលលោក។ យើងគាំទ្រនូវគំនិតអភិវឌ្ឍជនបទដោយការអប់រំ ទីធ្លាលេង នាំយកនូវដំណោះស្រាយដែលមានភាពអាចទទួលយកបាន និងផ្លាស់ប្ដូរជីវិតសម្រាប់អ្នកដែលមិនមានលទ្ធភាពអាចទទួលយក ឬប្រើប្រាស់សម្ភារឧបទេសបង្រៀនតាមស្តង់ដារអន្តរជាតិ និងប្រព័ន្ធសាលាដែលមានរចនាសម្ព័ន្ធ និងការសិក្សាពីរភាសា។ 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps:
Contact Us

Contact Us

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.