​​ឥទ្ធិពលនៃអក្សរដំបូង៖ ការយកចិត្តទុកដាក់លើអ្នកសិក្សាពេញមួយជីវិតជាមួយនិងកម្មវិធីថ្នាក់មត្តេយ្យសិក្សាអប់រំរបស់Liberty

 នៅក្នុងពិភពលោកដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អក្សរគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់៖

chendaa

នៅក្នុងពិភពលោកដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អក្សរគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់៖

  ក្នុងពិភពលោកដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អក្សរគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ក្នុងនាមជាអ្នកអប់រំ និងជាមាតាបិតា យើងបានខិតខំផ្ដល់អោយកូនៗរបស់យើងនូវមូលដ្ឋានគ្រឹះដ៏ល្អបំផុត សម្រាប់ភាពជោគជ័យនាពេលអនាគត ហើយធាតុដ៏សំខាន់នៃគ្រឹះនោះគឺជាគន្លឹះនៃការអភិវឌ្ឍន៍ជំនាញអក្ខរកម្មដ៏រឹងមាំនៅក្នុងការអប់រំការថ្នាក់មត្តេយ្យនិងបឋមសិក្សា។

  កម្មវិធីសិក្សារថ្នាក់មត្តេយ្យអន្តរជាតិរបស់​លីបឺធី ត្រូវបានបង្កើតឡើងជាង ១១ឆ្នាំ ដោយផ្ដល់នូវវិធីសាស្ត្រ ដ៏ទូលំទូលាយ និងគួរអោយចាប់អារម្មណ៍ក្នុងការបណ្ដុះបណ្ដាលជំនាញសំខាន់ៗចំពោះអ្នកសិក្សាវ័យក្មេង។ រួមជាមួយនិងការផ្តោតទៅលើជំនាញអក្ខរម្ម និងលេខ កម្មវិធីសិក្សានេះស័ក្ដិសមទាំងបរិយាកាសសាលា ប្រពៃណី ការសិក្សាតាមផ្ទះនិងធ្វើអោយវាក្លាយទៅជាធនធានដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់អ្នកអប់រំ និងមាតាបិតាដូចគ្នា។

សារៈសំខាន់ននៃការអភិវឌ្ឍន៍ជំនាញអក្សរដំបូង

  អក្សរគឺជា មូលដ្ឋានគ្រឹះនៃការអប់រំកុមារ។ តាមរយៈការអភិវឌ្ឍន៍ជំនាញអានសៀវភៅ និងការសរសេរដ៏រឹងមាំនៅវ័យក្មេង កុមារទាំងអស់និងត្រូវបានផ្ដល់អោយនូវកាន់តែច្បាស់លាស់ដើម្បីយល់នៅអត្ថបទដ៏ស្មុគស្មាញដែលមានទំនាក់ំនងជាមួយនិងការគិតរបស់ពួកគេ និងគំនិតរបស់ពួកគេប្រកបដោយប្រសិទ្ធភាព​ និងពូកែទៅលើមុខវិជ្ជាដ៏ទៃៗទៀតពេញមួយជីវិតសិក្សារបស់ពួកគេ។ ការស្រាវជ្រាវបានបង្ហាញថាកុមារដែលមានជំនាញអក្ខកម្មដំបូងរឹងមាំទំនងជាមានភាពរីកចម្រើននៅក្នុងកម្រិតបឋមសិក្សា និងលើសពីនេះ ការសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់ដែលការអប់រំមត្តេយ្យសិក្សាដើរតួនាទីក្នុងការកំណត់ដំណាក់កាលសម្រាប់ការសិក្សាពេញមួយជីវិត។

របៀបដែលកម្មវិធីមត្តេយ្យសិក្សាអប់រំរបស់ លីបឺធី គាំទ្រការអភិវឌ្ឍន៍អក្សរដំបូង

  កម្មវិធីសិក្សាអប់រំរបស់ លីបឺធី គឺជាការរចនាឡើងដើម្បីផ្សាភ្ជាប់ទៅនិងអ្នកសិក្សាវ័យក្មេងនៅក្នុងសកម្មភាពជាច្រើនដែលជំរុញការអភិវឌ្ឍលើជំនាញអាន និងការសរសេរសំខាន់ៗ។  កម្មវិធីសិក្សារួមមាន សៀវភៅសិក្សាដែលអមជាមួយនិងលំហាត់ដែលប្រឈម និងការលើកទឹកចិត្តដល់សិស្ស ដោយធានាថា ពួកគេមាន​ឳកាសក្នុងការអនុវត្តន៍ និងការកែលម្អរនូវសមត្ថភាពអក្សររបស់ពួគេ។​ តាមរយៈការដាក់បញ្ចូលនូវវិធីសាស្រ្ត​ សម្ភារៈបង្រៀនជាច្រើន​ កម្មវិធីសិក្សាដ៏ទូលំទូលាយ ផ្ដល់នូវរចនាបថសិក្សា​និងចំណូលចិត្តផ្សេងៗគ្នា វិធីសាស្រ្តនៃការង្រៀន ហើយនិងឯកសារយោង ដោយជួយអោយកុមារម្នាក់ៗឈានដល់សក្ដានុពលពេញលេញរបស់ពួកគេ។

  ភាពបត់បែននៃថ្នាក់មត្តេយ្យសិក្សាអប់រំរបស់ លីបឺធី ធ្វើអោយវាក្លាយជាជម្រើសដ៏ល្អសម្រាប់ការកំណត់សាលារៀនបែបប្រពៃណី និងការសិក្សានៅតាមផ្ទះ។ រចនាសម្ព័ន្ធគឺមានភាពងាយស្រួលក្នុងការអនុវត្តន៍ សូម្បីតែសម្រាប់អ្នកដែលគ្មានលិខិតសម្គាល់ការអប់រំកុមារតូចផ្លូវការ(ECE)ក៏ដោយ ធានាបានថាកុមារទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីគុណសម្បត្តិនៃកម្មវិធីសិក្សាអក្ខរកម្មមត្តេយ្យនិងបឋមសិក្សាដែលមានគុណភាពខ្ពស់។

អត្ថប្រយោជន៍នៃកម្មវិធីសិក្សាអក្សរនៅមត្តេយ្យសិក្សាសម្រាប់អ្នកសិក្សាវ័យក្មេង

ទំនុកចិត្ត និងការគោរពខ្លួនឯង៖​ នៅពេលដែលកុមារអភិវឌ្ឍន៍ជំនាញអក្សរដំបូងខ្លាំង ពួកគេកាន់តែមានំនុកចិត្តខ្លាំងទៅលើសមត្ថភាពអាន សរសេរ និងការបញ្ចេញមតិរបស់ពួកគេ។ ទំនុកចិត្តនេះបង្កើនការគោរពខ្លួនឯងរបស់ពួកគេ និងផ្ដល់ឥទ្ធិពលអោយពួកគេដោះស្រាយបញ្ហាប្រឈមថ្មីៗដោយភាពរីករាយ។

ការពង្រីកការយល់ដឹង៖ នៅពេលដែលមូលដ្ឋានគ្រឹះនៅក្នុងអក្សរខ្លាំងជួយអោយកុមារមានការយល់ល្អប្រសើរ ហើយនិងភ្ជាប់ខ្លួនជាមួយនិងពិភពលោកនៅជុំវិញពួកគេ។ នៅពេលដែលពួកគេរីកចម្រើនតាមសាលារៀន សមត្ថភាពក្នុងការយល់ដឹងរបស់ពួកគេអំពីអត្ថបទ និងគោលគំនិតដ៏ស្មុគស្មាញ និងមានសារៈសំខាន់សម្រាប់ភាពជោគជ័យលើមុខវិជ្ជាផ្សេងៗ។

ការប្រាស្រ័យទាក់ទងកាន់តែប្រសើរឡើង៖ ការអភិវឌ្ឍន៍ជំនាញអក្សរដំបូង អាចជួយអោយកុមារមានការប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាព គំនិត អារម្មណ៍ និងការគិតរបស់ពួកគេ​ទាំងការសរសេរ និងពាក្យសម្ដី។​ទាំងនេះគឺជាជំនាញសំខាន់មួយសម្រាប់ការកសាងទំនាក់ទំនង ការសហការជាមួយអ្នកដ៏ទៃ និងការតស៊ូមតិសម្រាប់ខ្លួនឯង។

ស្រឡាញ់ការសិក្សាពេញមួយជីវិត៖ ដោយការថែរក្សាទំនាក់ទំនងវិជ្ជមាន ជាមួយនិងការអានហើយនិងសរសេរតាំងពីតូចមក កុមារទំនងជាបង្កើតការស្រឡាញ់ការសិក្សាពេញមួយជីវិត។ ចំណង់ចំណូលចិត្តនេះនិងបម្រើពួកគេបានយ៉ាងល្អពេញមួយការសិក្សារបស់ពួកគេ និងនៅក្នុងជីវិតពេញវ័យរបស់ពួកគេ។

  សរុបមក ការវិនិយោគនៅក្នុងការអភិវឌ្ឍន៍នៃជំនាញអក្សរដំបូងតាមរយៈកម្មវិធីមត្តេយ្យនិងបឋមសិក្សាដ៏ទូលំទូលាយ ដូចជាកម្មវិធីមត្តេយ្យសិក្សាអប់រំរបស់Libertyជាដើម គឺជាការវិនិយោគទៅលើអនាគតកុមាររបស់យើង។ កុមារដែលមានជំនាញអក្សរដំបូងខ្លាំងទំនងជានិងរីកចម្រើនៅសាលាបឋមសិក្សា លើសពីនេះទៅទៀត សាលាដែលអនុវត្តកម្មវិធីមត្តេយ្យសិក្សាដែលមានសមត្ថភាពនិងលើកម្ពស់លទ្ធផលអប់រំរបស់សិស្សដល់ទីបំផុត។ តាមរយៈការផ្ដល់អោយនូវអ្នកសិក្សាវ័យក្មេងនូវឧបករណ៍ និងធនធានដែលពួកគេត្រូវការដើម្បីជោគជ័យ យើងអាចជួយបង្កើតមនុស្សជំនាន់ថ្មីដែលមានទំនុកចិត្ត និងបុគ្គលដែលមានសមត្ថភាព រួចរាល់នៅក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនានា និង​​​​​​​​​​​​​​ឳកាសជាច្រើននៅសតវត្សទី២១នេះ។

Contact Us

Contact Us

cal4

Contact Us for more info about  the California Curriculum, books available on Amazon. 

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available. 

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps: