ថ្នាក់មត្តេយ្យកម្រិតទាប និងថ្នាក់មត្តេយ្យសម្រាប់សិស្ស 4-5 ឆ្នាំ និង 5-6 ឆ្នាំ (ENG)
មុននឹងចូលរៀន កុមារត្រូវធ្វើតេស្ដជាមុនសិន។
សាលាអន្តរជាតិ លីបឺធី ផ្ដល់ជូននូវបទពិសោធន៍ការសិក្សាពីគ្រូដែលមានជំនាញច្បាសលាស់នៅក្នុងមុខវិជ្ជាសិក្សាសំខាន់ៗ (វិទ្យាសាស្ត្រ គណិតវិទ្យា ការអាន ។ល។) ដែលជាផ្នែកមួយនៃកម្មវិធីដ៏ចម្បងរបស់កម្មវិធីសិក្សាថ្នាក់មត្តេយ្យកម្រិតទាបនេះ។ បុត្រាបុត្រីរបស់លោកអ្នកនឹងទទួលបាននូវប្រយោជន៍ដ៏ធំដើម្បីឈានដល់ការសម្រេចគោលដៅជីវិតនាពេលអនាគត។
កុមារម្នាក់ៗមានចំណុចពិសេសប្រកបដោយសក្ដានុពលដ៏មហាសាលឥតដែនកំណត់ ដែលទាមទារឱ្យមានការរង់ចាំ និងអភិវឌ្ឍ។ ក្នុងចិត្តកុមារគឺបានត្រៀមសម្រាប់ការសិក្សា ប្រៀបដូចជាអេប៉ុងដែលស្រូបយកសំណើមពីមជ្ឈដ្ឋានជុំវិញ។ ជាមួយនឹងបរិស្ថាន ព័ត៌មាន ឱកាស និងវិធីរៀនសូត្រត្រឹមត្រូវក្នុងការសិក្សា យើងខ្ញុំរៀបចំកុមារឱ្យលូតលាស់ក្លាយជាយុវជនមានប្រាជ្ញាឆ្លាតវៃ និងមានទំនុកចិត្តខ្ពស់ដើម្បីជាស្ពានឈានទៅរកភាពជោគជ័យនាពេលអនាគត។ កាលកម្មវិធីសិក្សាតាមបែបអាមេរិកត្រូវបានអនុវត្តដោយផ្អែកលើជំនឿនៃចំណេះដឹង និងការយល់ដឹងទឹ្រស្ដី Multiple Intelligence Theory របស់លោកសាស្រ្តាចារ្យបណ្ឌិតនៅសាកលវិទ្យាល័យហាវ៉ាដ លោកបណ្ឌិត ហូវដ ហ្កាដនឺ (Harvard Professor Dr. Howard Gardner)។ ពួកយើងយល់ច្បាស់ពីអ្នកចេះដឹង និងវិធីរៀនសូត្ររបស់មនុស្សម្នាក់ៗមានភាពខុសៗគ្នា។ ជាមួយនឹងទ្រឹស្ដីនេះហើយ យើងអប់រំកូនៗរបស់លោកអ្នកដោយវិធីជាច្រើន ដូចជាការប្រើតន្រ្តី ការរៀនសូត្រដោយមានការសហការគ្នា សកម្មភាពសិល្បៈ ការសម្ដែង កម្មវិធីកម្សាន្ដ ការហ្វឹកហាត់សារពាង្គកាយ សកម្មភាពឆ្លើយតបទៅនឹងជីវិតពិត ហ្គេម និងសកម្មភាពផ្សេងៗដែលរួមចំណែកក្នុងការអភិវឌ្ឍការសិក្សានៃកម្រិតខ្ពស់នៃសមត្ថភាព ដូចគ្នានឹងឱកាសក្នុងការអភិវឌ្ឍជំនាញអនុវត្តដោយប្រើសមត្ថភាពផ្សេងទៀតផងដែរ។ មួយវិញទៀត យើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ការធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ អាចជួយឱ្យពួកគេផ្សារភ្ជាប់អ្វីដែលពួកគេទើបបានរៀនថ្មីជាមួយនឹងអ្វីដែលគេធ្លាប់ដឹងរួចមកហើយ និងអាចបង្កើតមេរៀននោះឱ្យកាន់តែមានន័យ។
គុណភាពនៃការសិក្សាតាំងពីក្មេងវ័យចូលរួមចំណែកយ៉ាងខ្លាំងដល់ការសម្រេចផ្នែកមួយនៃអនាគត។ នៅសាលាអន្តរជាតិ លីបឺធី យើងខ្ញុំព្យាយាមចែករំលែកនូវការផ្ដល់ជារង្វាន់ ការកម្សាន្ត និងការបរិស្ថានដ៏សមរម្យមួយ។
កម្មវិធីសិក្សា៖ ភាសាអង់គ្លេស គណិតវិទ្យា សិល្បៈ និងហត្ថកម្ម វិទ្យាសាស្រ្ត តន្រ្តី និងសីលធម៌
សីលធម៌ និងទម្លាប់៖ ជំនាញសង្គម ជំនាញមូលដ្ឋានជីវិតជាមួយនឹងសារសំខាន់នៃភាពឯករាជ្យ សេរីភាពដែលមានកំណត់ និងការគោរពសម្រាប់ការអភិវឌ្ឍសរសៃប្រសាទធម្មជាតិរបស់កុមារ។
សិល្បៈភាសា/អង់គ្លេស៖ ជំនាញអក្ខរកម្មត្រូវបានសិក្សាតាមរយៈហ្គេមជាភាសា រឿងនិទាន ស្មូន ចម្រៀង ភ្លេង ប្រស្នា និងការហ្វឹកហាត់បញ្ចេញសូរសំឡេងអក្សរ។ បន្ទាប់មកទៀត ថ្នាក់រៀននីមួយៗអាចឱ្យពួកគេរៀនអក្សរ សំឡេងនៃពាក្យ និងការចំណាំ។ កុមារទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្គាល់ និងអាចសរសេរឈ្មោះរបស់ពួកគេ។
ជំនាញវិទ្យាសាស្ត្រ៖ ជំនាញវិទ្យាសាស្រ្តដែលពួកគេរៀនអាចឱ្យពួកគេបង្កើតពិភពលោកជុំវិញនោះមានន័យ និងអាចឱ្យពួកគេចុះចំណោមក្នុងសង្គមដែលពួកគេកំពុងរស់នៅ។ចំណែកឯកាយវិការវិញអាចឱ្យកុមាររៀនបង្កើតទំនាក់ទំនងបានច្រើនបែបច្រើនយ៉ាង។ ការប្រើម្រាមដៃដើម្បីគូរគំនូរ លេងទឹក លេងដីខ្សាច់សុទ្ធតែជាឱកាសដើម្បីទាយ និងសង្គេតពីបំលាស់ប្ដូរដែលពួកគេអាចធ្វើបាន។
គណិតវិទ្យា៖ ទ្រឹស្ដីគណិតវិទ្យាដូចជាការរាប់លេខ ផ្ទៃ ទំហំ ពណ៌ និងរូបរាងត្រូវបានដាក់ជាហ្គេម និងលំហាត់សម្រាប់ពួកគេរៀន។ ថ្នាក់រៀនក៏មានបញ្ចូលនូវការសរសេរលេខ និងការឆ្លើយតបភ្លាមៗនៃការគិតលេខ។ នៅថ្នាក់មត្តេយ្យបានជួយសិស្សអាចរាប់លេខ និងកិច្ចការពិបាកៗជាច្រើនដូចជារាប់លេខដល់ 100 រាប់លេខគូ ស្គាល់ និងសរសេរលេខជាដើម។
សិល្បៈ និងហត្ថកម្ម៖ យើងខ្ញុំខិតខំលើកទឹកចិត្តឱ្យបណ្ដុះនូវ”គំនិត និងចិត្តប្រកបដោយសិល្បៈ”។ ពួកយើងបង្កើតការសិក្សាឱ្យមានភាពសប្បាយជាមួយនឹងបរិយាកាស និងមេរៀនដូចជា ការគូររូប ការផាត់ពណ៌ គូររូបសត្វ និងរូបផ្សេងៗលើក្រដាស និងឧបករណ៍ផ្សេងៗ ហើយពួកយើងក៏លើកទឹកចិត្តសិស្សសហការគ្នាដើម្បីបង្កើតជំនាញសង្គមឱ្យមានភាពរីកចម្រើន។
តន្ត្រី៖ យើងផ្ដល់នូវបរិយាកាសមួយដ៏លន្លង់លន្លោចជាមួយនឹងចម្រៀង និងតន្ត្រី។ ការស្រាវជ្រាវបានបង្ហាញថា ក្មេងៗដែលចូលរួមតន្ត្រីច្រើនមានជំនាញការអាន និងគណិតវិទ្យាប្រសើរនោះពេលពួកគេចាប់ផ្ដើមចូលរៀន អាចផ្ដោតអារម្មណ៍ និងគ្រប់គ្រងខ្លួនប្រាណបានល្អជាងមុន និងធ្វើឱ្យតម្លៃផ្ទាល់ខ្លួនកាន់តែខ្ពស់។
បុគ្គលិកមានជំនាញច្បាស់លាស់៖ គ្រូបង្រៀនទាំងអស់សុទ្ធតែមានបទពិសោធន៍ មានសញ្ញាបត្រ និងសញ្ជាតិបរទេស។