ប្រសិនបើអ្នកមានភាពធ្នឹកនឹងបច្ចេកវិទ្យា ឬស្ថិតក្នុងគ្រឹះស្ថានអប់រំ អ្នកប្រាកដជាធ្លាប់ឮពី STEM ហើយ ដែលពាក្យនេះគឺជាការផ្ដោតលើមុខវិជ្ជា និងជំនាញផ្នែកវិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Math) ហើយក៏ត្រូវបានប្ដូរទៅជា STEAM កាលពីពេលថ្មីៗនេះ ដោយបន្ថែមនូវមុខវិជ្ជាសិល្បៈ (arts) ចូល។ នេះគឺជាគំនិតផ្ដួចផ្ដើមមួយដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីវិទ្យាស្ថាន កិច្ចសហប្រតិបត្តិការ និងគ្រឹះស្ថានអប់រំ និងជំនាញវិទ្យាសាស្ត្រនានា ហើយសាលាអន្តរជាតិ លីបឺធី ក៏បានបញ្ចូលជំនាញទាំងនេះដល់សិស្សានុសិស្សដែលកំពុងសិក្សារបស់ខ្លួនផងដែរ។
ការសិក្សាពី STEAM គឺជាប្រធានបទដ៏រសើបមួយ ហើយការងារដែលទាក់ទងនឹង STEM/STEAM នេះដែរ ក៏កំពុងមានទីផ្សារ និងតម្រូវការខ្ពស់ផងដែរពីក្រុមហ៊ុនឯកជនក្នុង និងក្រៅប្រទេស និងស្ថាប័នរដ្ឋនានាផងដែរ។
ហេតុអ្វីបានជា STEAM មានសារសំខាន់ក្នុងការបង្រៀនដល់កុមារនាពេលបច្ចុប្បន្ននេះ?
បើតាមមន្ទីរអប់រំរបស់សហរដ្ឋអាមេរិកវិញ បានធ្វើរបាយការណ៍ឱ្យដឹងថា ចំនួនការងារដែលពាក់ព័ន្ធនឹង STEM/STEAM នឹងកើនឡើង ១៤% ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០។
ជំនាញកុំព្យូទ័រ និងការងារពាក់ព័ន្ធនឹងព័ត៌មានវិទ្យា បានជាប់ចំណាត់ថ្នាក់លើគេដែលពិបាករកមនុស្សធ្វើការ នេះបើយោងតាមការសិក្សាពី Mckinsey។ ផ្ទុយទៅវិញ មុខវិជ្ជាដែលមានសិស្សចូលរៀនភាគច្រើន គឺមិនទាក់ទងនឹងមុខវិជ្ជា STEAM ទាល់តែសោះ។
ក្នុងការសិក្សាដោយ Mckinsey ដដែលបានឱ្យដឹងថា ចំនួននៃអ្នកបញ្ចប់ការសិក្សាដែលមានមុខវិជ្ជា STEM នោះ បានកើនឡើងតែ ០.៨% តែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះ តើយើងធ្វើយ៉ាងណាដើម្បីឱ្យកូនៗកាន់តែចូលចិត្តរៀនមុខវិជ្ជាដែលពាក់ព័ន្ធនឹង STEM ហើយបង្កើតសមត្ថភាពអាចធ្វើការនៅកន្លែងដ៏ខ្លាំងបាននោះ?
ជាការពិតណាស់ គឺត្រូវបង្រៀន STEAM ដល់ពួកគេ។
មុខវិជ្ជាសិល្បៈ (arts) ត្រូវបានដាក់បញ្ចូលក្នុងការសិក្សា STEM ដើម្បីឱ្យសិស្សកាន់តែមានភាពរីករាយក្នុងការសិក្សា និងធ្វើឱ្យពួកគេរៀនកាន់តែចេះ។ កុមារដែលមិនធ្លាប់បានឃើញភាសាកូដ ឬវិទ្យាសាស្ត្រកុំព្យូទ័រទាល់តែសោះនឹងមានអារម្មណ៍មិនសូវស៊ាំជាមួយនឹងការរៀននោះទេ តែពេលដែលគេបានដាក់មុខវិជ្ជាសិល្បៈចូលក្នុងការបង្រៀននោះ មុខវិជ្ជាដែលត្រូវរៀននឹងមានលក្ខណៈរស់រវើក និងច្នៃប្រឌិដ្ឋ ដែលជាមូលហេតុធ្វើឱ្យកុមារកាន់តែចង់រៀនជាងមុន បើទោះជាគេត្រូវរៀនមុខវិជ្ជាអ្វីក៏ដោយ។
កុមារត្រូវការការភ្ជាប់ទំនាក់ទំនងក្នុងការសិក្សា និងរៀនពីវិធីដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេដូចអ្វីដែលបណ្ដាញសង្គមបានធ្វើ និងគេហទំព័រផ្សេងៗដូចជា YouTube ជាដើមនោះ។ វិធីដែលងាយស្រួលបំផុតនោះ គឺធ្វើឱ្យវាមានភាពសប្បាយ និងគួរឱ្យចាប់អារម្មណ៍។ មុខវិជ្ជាសិល្បៈបានដើរតួយ៉ាងសំខាន់សម្រាប់កុមារទូទៅ ដូចជាការធ្វើវីដេអូកូដដោយមានលាយសិល្បៈភ្ជាប់ជាមួយនឹងកូដ ដែលធ្វើឱ្យសិស្សមានភាពរីករាយក្នុងការសិក្សា ហើយសិស្សអាចដោះស្រាយបញ្ហាណាមួយ និងបង្កើតនូវគម្រោងណាមួយដែលគេស្រឡាញ់។
ការអប់រំផ្នែកសិល្បៈអនុញ្ញាតឱ្យសិស្សរៀនយ៉ាងទូលំទូលាយ និងធ្វើឱ្យចេញជារូបរាងពិតៗ។ សិល្បៈ និងភាពច្នៃប្រឌិដ្ឋ គឺជាមុខវិជ្ជាសំខាន់សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ។ វា គឺជាវិធីដែលធ្វើឱ្យបច្ចេកវិទ្យាក្លាយទៅជារបស់ពិតៗ។ សិល្បៈត្រូវបានប្រើក្នុងគេហទំព័រ និងការរចនានានា ពាណិជ្ជកម្ម ការរចនាផលិតផលជាដើម ដែលទាំងនេះជាអ្វីដែលសំខាន់ក្នុងការសិក្សា STEM និងមុខរបរដែលពាក់ព័ន្ធនឹង STEM។
ដូចនេះហើយ ការសិក្សា STEAM គឺជាការសិក្សាដ៏សំខាន់ និងអាចរៀបចំអនាគតក្មេងជំនាន់ក្រោយឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់បង្កើតការងារ និងបង្កើនសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន៕
អត្ថបទដើម៖ The Importance of STEAM Learning
Teacher training for those who may wish to follow Liberty Education's curriculum can be arranged by appointment. Please contact the school for more information.
095 712 165