ហេតុ​អ្វី​ជ្រើស​រើស​សា​លា​អន្តរ​ជាតិ លីបឺធី?(ENG)

សាលាអន្តរជាតិ លីបឺធី ផ្ដល់​នូវ​គុណភាព​អប់រំ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​នឹង​កម្មវិធី​សិក្សា​បែប​អាមេរិក​តម្រូវ​តាម​អ្នក​សិក្សា​ភាសាអង់គ្លេស​ជា​ជន​ជាតិ​ខ្មែរ។ សាលា​យើង​ខ្ញុំ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ យុវជន និងកីឡា សម្រាប់​ថ្នាក់​ភាសាខ្មែរ​ដល់សិស្សដែលសិក្សាពេញ​មួយ​ថ្ងៃ។ សាលា​អន្តរជាតិ លីបឺធី ស្ថិត​នៅ​តំបន់​ទួលគោក​នៃ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន យើង​មាន​ថ្នាក់​មើល​ថែ​ក្មេង ថ្នាក់​មត្តេយ្យ​កម្រិត​ទាប ថ្នាក់​មត្តេយ្យ និង​ថ្នាក់​បឋមសិក្សា ពីទី 1 ដល់ទី 6

2000px MoEYS Cambodia.svgថ្នាក់បឋមសិក្សាត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា

អត្ថប្រយោជន៍នៃការសិក្សាតាំងពីវ័យក្មេង

យោង​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត អេឡែន បៀលីស្តុក នៃ​សាកល​វិទ្យា​ល័យ យ៉ក បាន​​ឱ្យ​ដឹង​ថា កុមារ​ដែល​គេ​ណែនាំ​ឱ្យ​ចូល​សិក្សា​ភាសា​ទី​ពីរ​តាំង​ពី​អាយុ​នៅ​ក្មេង​ នឹង​អាច​បណ្ដុះ​ជំនាញ​នៃ​ការ​អាន​បាន​ប្រសើរ​បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​ចេះ​តែ​មួយ​ភាសា។ បន្ថែម​ពី​នេះ កុមារ​ដែល​ចេះ​ពីរ​ភាសា​ច្រើន​តែ​រីក​រាយ​នឹង​ក្លាយ​ជា​អ្នក​ផ្ដល់​ទំនាក់​ទំនង និង​ដោះ​ស្រាយ​បញ្ហា​យ៉ាង​អស្ចារ្យ។ ជំ​នាញ និង​គុណ​ភាព​ទាំង​នេះ​ជួយ​បង្កើន​សមត្ថភាព​នៃ​ភាព​ឯក​រាជ្យ និង​ការ​អភិ​វឌ្ឍ​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ដំណើរ​ជីវិត​នា​ពេល​អនា​គត។

វិធីសាស្ត្របង្រៀន

សា​លា​អន្តរ​ជាតិ លីបឺធី យើង​ខ្ញុំ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​សិក្សា​បែប​សិស្ស​មជ្ឈ​មណ្ឌល​ក្នុង​ការ​បង្រៀន​សិស្ស។ វិធី​សាស្រ្ត​បែប​សិស្ស​មជ្ឈ​មណ្ឌល​នេះ​ជួយ​ឱ្យ​ពួក​គេ​មាន​ការ​គិត​ប្រកប​ដោយ​ភាព​ឯក​រាជ្យ​ពេល​ដែល​ពួក​គេ​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​សកម្ម​ភាព​បង្រៀន​ពី​គ្រូ​ទៅ​កាន់​សិស្ស។ វិធី​សាស្ត្រ​ទាំង​នេះ​រួម​បញ្ចូល​ទាំង​ការ​សិក្សា​បែប​រហ័ស​រហួន​ក៏​បាន​រួម​ចំណែក​ជួយ​សិស្ស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដូច​ជា ការ​សិក្សា​លក្ខណៈ​ជា​ក្រុម​ដើម្បី​បំពេញ​គម្រោង​ណា​មួយ និង​លក្ខណៈ​នៃ​ការ​បង្រៀន​ដែល​សិស្ស​ទាំង​ឡាយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ផ្អែក​លើ​លក្ខខណ្ឌ និង​អ្វី​ដែល​ពួក​គេ​បាន​សិក្សា។

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.