លក្ខណសម្បត្តិរបស់គ្រូបង្រៀន៖ មានភាពទាក់ទាញ មានការអភិវឌ្ឍ និងរក្សាគុណភាពគ្រូបង្រៀន (ENG)
លីបឺធី ជាសាលាដែលមានទំហំល្មមសម្រាប់កុមារដោយផ្ដល់ជូននូវគុណភាពសិក្សាខ្ពស់ដល់សិស្សានុសិស្ស។ យើងបានបង្កើតកម្មវិធីសិក្សាដោយផ្ទាល់ដែលមានលក្ខណៈបត់បែនតាមអ្នកសិក្សាភាសាអង់គ្លេសជាភាសាទីពីរ។ គ្រឹះស្ថានដែលមានទំហំល្មមនេះអាចផ្ដល់នូវការធ្វើការរវាងគ្រូបង្រៀន និងបុគ្គលិកដទៃទៀតមានភាពចុះសម្រុងល្អ។ ឧទាហរណ៍ គ្រប់សិស្សទាំងអស់តែងមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ចំណែកឯគោលបំណងរបស់យើងវិញ គឺដើម្បីសម្គាល់ពីកម្រិតរបស់ពួកគេ និងអាចធ្វើការ បង្រៀនពួកគេតាមមជ្ឈដ្ឋានដែលមានការគាំទ្រ។ យើងស្វែងរកគ្រូបង្រៀនដែលអាចធ្វើការប្រកបដោយចំណង់ ភាពច្នៃប្រឌីត និងបង្ហាញលទ្ធផលល្អក្នុងការបង្រៀន។
ការងាររបស់យើងផ្ដោតសំខាន់ទៅលើមូលដ្ឋាននៃការសិក្សាសម្រាប់អនាគត តម្រង់ការអភិវឌ្ឍផ្នែកឫកពារដល់កុមារ និងរៀបចំសិស្សក្មេងៗដើម្បីចូលទៅកាន់ជីវិតរៀនសូត្រដ៏ល្អប្រសើរសម្រាប់ជីវិត។ ជាការពិតណាស់ គោលដៅចំបងរបស់យើងគឺរៀបចំសិស្សក្នុងការរៀនសូត្រតាមកម្មវិធីសិក្សាបែបអាមេរិកប្រកបដោយភាពប្រកួតប្រជែងខ្ពស់នាពេលអនាគត។ នេះគឺជាការងារដ៏សំខាន់ និងមានការប្រកួតប្រជែង ហើយគ្រូដែលយើងជ្រើសរើសត្រូវតែមានមហិច្ចតាខ្ពស់ក្នុងការបង្រៀន។
ផ្នែកសំខាន់ៗរបស់ភាពទាក់ទាញ៖
- ផ្ដល់ការងារសម្បូរបែបសម្រាប់ជំនាញគ្រប់ប្រភេទ
- វាយតម្លៃ និងផ្ដល់រង្វាន់សម្រាប់ការបង្រៀនដែលមានប្រសិទ្ធភាព
ការអភិវឌ្ឍរបស់គ្រូបង្រៀន៖
- យើងតែងតែពិនិត្យមើលការអភិវឌ្ឍរបស់គ្រូជានិច្ចកាល
- ភ្ជាប់ទំនាក់ទំនងរវាយគ្រូបង្រៀនជាមួយនឹងច្បាប់នៃការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលផ្នែកបង្រៀន
- យើងផ្ដល់នូវការវាយតម្លៃសម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា
ការពង្រឹងសមត្ថភាពគ្រូបង្រៀន៖
- ផ្ដល់នូវការគាំទ្រ និងការលើកទឹកចិត្តយ៉ាងមុតមាំដល់គ្រូបង្រៀនដែលទើបចាប់ផ្ដើមអាជីព
- បន្តអភិវឌ្ឍសមត្ថភាពដឹកនាំ និងបរិយាកាសសាលារៀន
- បណ្ដុះបណ្ដាលបរិយាកាសសិក្សាដែលនឹងបង្ហាញផ្លែផ្កា
- លទ្ធផលជាបញ្ហាចម្បងដែលយើងគិតគូរ
សូមដាក់ពាក្យធ្វើការដោយផ្ទាល់លើគេហទំព័រនេះ ហើយសូមភ្ជាប់ប្រវត្តិរូបសង្ខេប និងលិខិតសុំធ្វើការ (Cover Letter) ជាមួយ។ ប្រសិនបើយើងខ្ញុំត្រូវការពិនិត្យមើលព័ត៌មានលម្អិតផ្សេងៗ យើងនឹងសួរលោកអ្នកនៅក្នុងការសម្ភាសន៍ដោយផ្ទាល់។
សម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើ សូមចូលទៅកាន់គេហទំព័រ teachingcambodia.com