(ENG)

teacher recruitment full service 2

យើង​ខិត​ខំ​ទាំង​កាយ ទាំង​ចិត្ត​ដើម្បី​បង្ហាត់​គ្រូ​បង្រៀន​ខ្មែរ និង​បរទេស​ឱ្យ​មាន​សមត្ថ​ភាព។ អ្វីដែល​យើង​ត្រូវ​ការ​ពី​គ្រូ​បង្រៀន​នោះ​គឺ ប្រាជ្ញា កម្លាំង ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស សមត្ថ​ភាព​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មាតា​បិតា មាន​ចិត្ត​ចង់​រៀន និង​អាច​សម្រប​សម្រួល​តាម​កាលៈ​ទេសៈ​ផ្សេងៗ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។

សាលា​រៀន​មួយ​ចំនួន​មាន​ទំហំ​ធំ​ប្រៀប​ដូច​ជា​រោង​ចក្រ ហើយ​សាលា​រៀន​មួយ​ចំនួន​ទៀត​មាន​ទំហំ​តូច​ប្រៀប​ដូច​ជា​ហាង​តូចៗ។ អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ​នោះ​គឺ​ថា​យើង​មាន​ថ្នាក់​តូចៗ​មែន ប៉ុន្តែ ទំនាក់​ទំនង​រវាង​គ្រូ​និង​សិស្ស​មាន​ភាព​ជិត​ស្និទ្ធ។ ដូច្នេះ​ហើយ យើង​បាន​ប្រឹង​ប្រែង​គ្រប់​លទ្ធ​ភាព​ដើម្បី​បង្កើត និង​រក្សា​នូវ​បរិយា​កាស​មាន​ផាសុក​ភាព និង​គ្មាន​ភាព​តាន​តឹង​ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ការ​សិក្សា និង​ភាព​ច្នៃ​ប្រឌិត​មាន​ភាព​រីក​ចម្រើន។

សាលា​អន្តរ​ជាតិ លីបឺធី មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ការ​អប់​រំ​ជា​ភាសា​ខ្មែរ។ យើង​បាន​ជួយ​សិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា និង​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​ដែល​មាន​មហិច្ច​តា និង​ចង់​ធ្វើ​ការ​ដែល​ទាម​ទារ​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​អ្នក​ដែល​មានចិត្ត​ចង់​រៀន​ជំនាញ​ថ្មី ដូច​ជា​ជំនាញ​ទី​ផ្សារ និង​ការ​បោះពុម្ព​ដោយ​ប្រើ​កុំព្យូទ័រ។ ដូច្នេះ យើង​អាច​ទាក់​ទាញ​បាន​បុគ្គ​លិក​ជា​ច្រើន​ដែល​​ចូល​ចិត្ត​បង្រៀន និង​អ្នក​ដែល​មាន​មោទន​ភាព​លើ​ការ​ងារ​របស់​ពួក​គេ។ ប៉ុន្តែ​ យើង​ក៏​មាន​សកម្ម​ភាព​លេង​កម្សាន្ត​សប្បាយ​សម្រាប់​ការ​សិក្សា និង​ការ​ធ្វើ​ការ​ជាមួយ​សិស្ស​ក្មេងៗ​សម្រាប់​ជា​រង្វាន់​នៃ​ការ​ងារ​របស់​លោក​អ្នក។

សេចក្ដីណែនាំ និងលក្ខណៈទូទៅដែលយើងសង្ឃឹមថាទាក់ទាញ និងបណ្ដុះបណ្ដាល៖

  • ជំនាញភាសាអង់គ្លេសដ៏ល្អប្រសើរ
  • ជំនាញកុំព្យូទ័រ  ស្មារតីចង់រៀន និងទទួលនូវភាពកើនឡើងនៃកម្រិតទំនួលខុសត្រូវ
  • អាចរៀបចំ និងសម្រេចផែនការដោយគ្មានការត្រួតត្រា
  • អាចនិយាយភាសាអង់គ្លេសបានប្រកបដោយភាពគួរឱ្យទុកចិត្ត និងមានភាពរីករាយក្នុងការនិយាយ

សាលា​អន្តរ​ជាតិ លីបឺធី នឹង​បង្ហាត់​បង្រៀន​អ្នក​ដែល​ប្ដេជ្ញា​ថា​នឹង​រៀន​សូត្រ ហើយ​និង​មាន​ចិត្ត​ចង់​ទទួល​បាន​ជោគ​ជ័យ។ សាលា​អន្តរ​ជាតិ លីបឺធី មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ការ​អប់​រំ​ជា​ភាសា​ខ្មែរ។ យើង​បាន​ជួយ​សិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា និង​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​ដែល​មាន​មហិច្ចតា​ និង​ចង់​ធ្វើ​ការ​ដែល​ទាម​ទារ​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​អ្នក​ដែល​មាន​ចិត្ត​ចង់​រៀន​ជំនាញ​ថ្មី ដូច​ជា​ជំនាញ​ទីផ្សារ និង​ការ​បោះ​ពុម្ព​ដោយ​ប្រើ​កុំព្យូទ័រ។ ដូច្នេះ យើង​អាច​ទាក់​ទាញ​បាន​បុគ្គ​លិក​ជា​ច្រើន​ដែល​មាន​ចូល​ចិត្ត​បង្រៀន និង​អ្នក​ដែល​មាន​មោទន​ភាព​លើ​ការងារ​របស់​ពួក​គេ។ ប៉ុន្តែ យើង​ក៏​មាន​សកម្ម​ភាព​លេង​កម្សាន្ត​សប្បាយ​សម្រាប់​ការ​សិក្សា និង​ការ​ធ្វើ​ការ​ជាមួយ​សិស្ស​ក្មេងៗ​សម្រាប់​ជា​រង្វាន់​នៃ​ការងារ​របស់​លោក​អ្នក។

សូម​ដាក់​ពាក្យ​ធ្វើ​ការ​ដោយប្រើ​សំណុំ​បែប​បទ​របស់​យើង​ដោយ​ផ្ទាល់​លើ​អ៊ិន​ធើ​ណែត។ ហើយ​សូម​ភ្ជាប់​ជាមួយ​នូវ​ប្រវត្តិរូប និង​លិខិត​ស្នើសុំ​ការ​ងារ (Cover letter)។ ប្រសិនបើយើងចង់ពិនិត្យមើលព័ត៌​មាន​បញ្ជាក់​អត្ត​សញ្ញាណ​របស់​លោក​អ្នក យើង​នឹង​ពិនិត្យ​បន្ថែម​ពេល​ជួប​សម្ភាស​ផ្ទាល់​តែ​ម្ដង។

សម្រាប់អ្នកដែលចង់ស្វែងរកការងារ អាចចូលទៅកាន់គេហទំព័រ teachingcambodia.com

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps:
Contact Us

Contact Us

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.