(ENG)

ការ​ប្រឡង​ចូល​រៀន​នឹង​កំណត់​ពី​កម្រិត​សិក្សា​របស់​កូន​របស់​លោក​អ្នក​នៅ​សាលា​អន្តរជាតិ លីបឺធី។

សាលា​អន្តរជាតិ លិបឺធី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ សីហា ឆ្នាំ 2011។ បច្ចុប្បន្ន យើង​មាន​បង្រៀន​សិស្ស​សម្រាប់​ភាសា​អង់គ្លេស​ថ្នាក់​ទី 1ដែល​កម្មវិធី​សិក្សា​តាម​បែប​អាមេរិក។ ចំណែក​ឯ​កម្មវិធី​សិក្សា​ភាសាខ្មែរ​វិញ​ស្រប​តាម​កម្មវិធី​សិក្សា​របស់​សាលា​រដ្ឋ និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រាប់​ថ្នាក់​ទី 1 ដល់​ទី 6។ 

pic for article primary

លើស​ពី​នេះ កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ជា​លក្ខណៈ​អន្តរជាតិ​ស្រប​តាម​ប្រព័ន្ធ​អប់រំ​របស់​អាមេរិក​មាន​ដូចជា ភាសា​អង់គ្លេស គណិតវិទ្យា សិល្បៈ និង​ហត្ថកម្ម វិទ្យាសាស្ត្រ និង​តន្រ្តី។

វិន័យ និង​ទម្លាប់៖ ជំនាញ​សង្គម ជំនាញ​បំណិន​ជីវិត​រួម​ផ្សំ​ជាមួយ​នឹង​ភាព​ឯករាជ្យ សេរីភាព​ដែល​មានការ​កំណត់ និង​សេចក្ដី​គោរព​សម្រាប់​ការ​អភិវឌ្ឍ​ចិត្ត​សាស្ត្រ​របស់​កុមារ។

ភាសា/ភាសាអង់គ្លេស៖ ជំនាញ​អក្ខរកម្ម​ត្រូវ​បាន​បង្ហាញ​ឡើង​តាម​រយៈ​ការ​លេង​ហ្គេម​ជា​ភាសា រឿង​ កំណាព្យ ចម្រៀង ភ្លេង ពាក្យ​បណ្ដៅ និង​ការ​ហាត់​រៀន​អក្សរ។ សិស្ស​ដែល​រៀន​ភាសា​ត្រូវ​សិក្សា​ពី​ព្យញ្ជនៈ​ សំឡេង​របស់​តួ​អក្សរ និង​ការ​សម្គាល់​តួ​អក្សរ។ កុមារ​ត្រូវ​បាន​ជំរុញ​ឱ្យ​ចេះ​សម្គាល់ និង​សរសេរ​ឈ្មោះរបស់ពួកគេ។

ជំនាញ​វិទ្យាសាស្ត្រ៖ ជំនាញ​វិទ្យាសាស្ត្រ​ដែល​ពួកគេ​សិក្សា​អាច​ឱ្យ​ពួក​គេ​ស្គាល់​ពី​ពិភពលោក​ជុំវិញ​ខ្លួន​ពួក​គេ និង​ដឹង​ថា​តើ​ពួកគេ​អាច​រស់​នៅ​ក្នុង​បរិស្ថាន​នោះ​ដោយ​របៀប​ណា។ ការ​ស្ទាបប៉ះ​វត្ថុ​ណា​មួយ​អាច​ឱ្យ​កុមារ​រៀន​បង្កើត​ទំនាក់​ទំនង​បាន​ច្រើន​វិធី។ ជាមួយ​នឹង​ការ​ប្រើម្រាម​ដៃ​ដើម្បី​លាប​ពណ៌ លេង​ទឹក និង​ដី​ខ្សាច់​សុទ្ធ​តែ​ជា​ឱកាស​ដែល​នាំ​ឱ្យ​ពួក​គេ​អាច​ធ្វើ​ការ​ទាយ និង​សង្កេត​​ពី​​បំលាស់​ប្ដូរ​នានា។

pic for article math

គណិតវិទ្យា៖ មេរៀន​គណិត​វិទ្យា​ដែល​មាន​ដូចជា ការ​រាប់​លេខ ផ្ទៃ ទំហំ ពណ៌ និង​រូបរាង​ត្រូវ​បាន​ដាក់​ឱ្យ​សិក្សា​តាម​រយៈ​ហ្គេម និង​លំហាត់​គណនា។ នៅ​ក្នុង​ថ្នាក់​នីមួយៗ​មាន​ការ​សរសេរ​លេខ និង​លំហាត់​ផ្គូរ​ផ្គង។ សិស្សានុសិស្ស​នៅ​ថ្នាក់​មត្តេយ្យសិក្សា​ពី​ការ​រាប់​លេខ និង​កិច្ចការ​ផ្សេង​ទៀត ដូច​ជា​ការ​រាប់លេខ​ដល់ 100 ការ​រាប់​លេខ​ម្ដង​ពីរ ម្ដង​ប្រាំ និង​ម្ដង​ដប់ ការ​សម្គាល់ និង​សរសេរ​លេខ។

pic for article arts

សិល្បៈ និង​ហត្ថកម្ម៖ យើង​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​មាន​ចិត្ត​ប្រកប​ដោយ​សិល្បៈ។ យើង​តែងតែ​បង្រៀន​សិស្ស​ប្រកប​ជាមួយ​នឹង​វិធីសាស្ត្រ​បង្រៀន និង​ខ្លឹមសារ​មេរៀន​ដែល​ផ្ដល់​នូវ​ការ​សិក្សា​ប្រកប​ដោយ​ការ​កម្សាន្ត​ដូចជា ការ​លាប​ពណ៌ ការ​ផាត់​ពណ៌ ការ​បង្កើត​រូប​សត្វ និង​វត្ថុ​ផ្សេងៗ​ដោយ​ប្រើ​ក្រដាស និង​សម្ភារ​ផ្សេង​ទៀត ហើយ​យើង​ខ្ញុំ​ក៏​តែង​តែ​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​ចេះ​សហការ​ជាមួយ​សិស្ស​ដទៃ​ទៀត​ដើម្បី​បង្កើន​ទំនាក់​ទំនង​ក្នុង​សង្គម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

pic for article music

តន្ត្រី៖ យើងខ្ញុំ​ផ្ដល់​នូវ​បរិស្ថាន​សិក្សា​ដែល​មាន​ចម្រៀង និង​តន្រ្តី​ដល់​សិស្ស។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កុមារ​ដែល​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​តន្រ្តី​មាន​ជំនាញ​អាន និង​គណិតវិទ្យា​ល្អ​ប្រសើរ​ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ចូល​រៀន ដោយ​ពួក​គេ​អាច​ផ្ដោត និង​គ្រប់​គ្រង​ខ្លួន​ពួក​គេ និង​អាច​លេង​ជាមួយ​អ្នក​ដទៃ​ប្រសើរ និង​ប្រកប​ដោយ​ជំនឿ​ចិត្ត​ខ្ពស់៕

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.