ការប្រឡងចូលរៀននឹងកំណត់ពីកម្រិតសិក្សារបស់កូនរបស់លោកអ្នកនៅសាលាអន្តរជាតិ លីបឺធី។
ថ្នាក់មត្តេយ្យពេញមួយថ្ងៃសិក្សាចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច។ សិស្សទទួលបាននូវការណែនាំពីការសិក្សាជំហានដំបូងផង និងសកម្មភាពសិក្សាដោយផ្អែកលើសកម្មភាពសិល្បៈផង។
អាហារសម្រន់សម្រាប់ពេលព្រឹក និងពេលរសៀលត្រូវបានបន្ថែមទៅលើអាហារថ្ងៃត្រង់ដែលផ្ដល់សុខភាពល្អដល់កុមារ ហើយពួកគេក៏មានពេលគេងសម្រាកនៅពេលថ្ងៃត្រង់ផងដែរ។
ការចុះឈ្មោះចូលរៀន៖ យើងខ្ញុំមានលំហាត់សមត្ថភាព និងចំណេះដឹងដើម្បីដឹងពីកម្រិតដែលសិស្សមានសមត្ថភាពអាចចូលរៀនបាន ដោយផ្អែកលើអាយុ និងសមត្ថភាពភាសា។
កម្មវិធីសិក្សា៖ ភាសាអង់គ្លេស គណិតវិទ្យា សិល្បៈ និងហត្ថកម្ម វិទ្យាសាស្ត្រ តន្រ្តី និងវិន័យ។
វិន័យ និងទម្លាប់៖ ជំនាញសង្គម ជំនាញបំណិនជីវិតរួមផ្សំជាមួយនឹងភាពឯករាជ្យ សេរីភាពដែលមានការកំណត់ និងសេចក្ដីគោរពសម្រាប់ការអភិវឌ្ឍចិត្តសាស្ត្ររបស់កុមារ។
ភាសា/ភាសាអង់គ្លេស៖ជំនាញអក្ខរកម្មត្រូវបានបង្ហាញឡើងតាមរយៈការលេងហ្គេមជាភាសា រឿង កំណាព្យ ចម្រៀង ភ្លេង ពាក្យបណ្ដៅ និងការហាត់រៀនអក្សរ។ សិស្សដែលរៀនភាសាត្រូវសិក្សាពីព្យញ្ជនៈ សំឡេងរបស់តួអក្សរ និងការសម្គាល់តួអក្សរ។ កុមារត្រូវបានជំរុញឱ្យចេះសម្គាល់ និងសរសេរឈ្មោះរបស់ពួកគេ។
ជំនាញវិទ្យាសាស្ត្រ៖ជំនាញវិទ្យាសាស្ត្រដែលពួកគេសិក្សាអាចឱ្យពួកគេស្គាល់ពីពិភពលោកជុំវិញខ្លួនពួកគេ និងដឹងថាតើពួកគេអាចរស់នៅក្នុងបរិស្ថាននោះដោយរបៀបណា។ ការស្ទាបប៉ះវត្ថុណាមួយអាចឱ្យកុមាររៀនបង្កើតទំនាក់ទំនងបានច្រើនវិធី។ ជាមួយនឹងការប្រើម្រាមដៃដើម្បីលាបពណ៌ លេងទឹក និងដីខ្សាច់សុទ្ធតែជាឱកាសដែលនាំឱ្យពួកគេអាចធ្វើការទាយ និងសង្កេតពីបំលាស់ប្ដូរនានា។
គណិតវិទ្យា៖មេរៀនគណិតវិទ្យាដែលមានដូចជា ការរាប់លេខ ផ្ទៃ ទំហំ ពណ៌ និងរូបរាងត្រូវបានដាក់ឱ្យសិក្សាតាមរយៈហ្គេម និងលំហាត់គណនា។ នៅក្នុងថ្នាក់នីមួយៗមានការសរសេរលេខ និងលំហាត់ផ្គូរផ្គង។ សិស្សានុសិស្សនៅថ្នាក់មត្តេយ្យសិក្សាពីការរាប់លេខ និងកិច្ចការផ្សេងទៀត ដូចជាការរាប់លេខដល់ 100 ការរាប់លេខម្ដងពីរ ម្ដងប្រាំ និងម្ដងដប់ ការសម្គាល់ និងសរសេរលេខ។
សិល្បៈ និងហត្ថកម្ម៖យើងខ្ញុំតែងតែលើកទឹកចិត្តសិស្សឱ្យមានចិត្តប្រកបដោយសិល្បៈ។ យើងតែងតែបង្រៀនសិស្សប្រកបជាមួយនឹងវិធីសាស្ត្របង្រៀន និងខ្លឹមសារមេរៀនដែលផ្ដល់នូវការសិក្សាប្រកបដោយការកម្សាន្តដូចជា ការលាបពណ៌ ការផាត់ពណ៌ ការបង្កើតរូបសត្វ និងវត្ថុផ្សេងៗដោយប្រើក្រដាស និងសម្ភារផ្សេងទៀត ហើយយើងខ្ញុំក៏តែងតែលើកទឹកចិត្តសិស្សឱ្យចេះសហការជាមួយសិស្សដទៃទៀតដើម្បីបង្កើនទំនាក់ទំនងក្នុងសង្គមឱ្យកាន់តែល្អប្រសើរ។
តន្ត្រី៖យើងខ្ញុំផ្ដល់នូវបរិស្ថានសិក្សាដែលមានចម្រៀង និងតន្រ្តីដល់សិស្ស។ ការស្រាវជ្រាវបានបង្ហាញថា កុមារដែលមានសកម្មភាពពាក់ព័ន្ធនឹងតន្រ្តីមានជំនាញអាន និងគណិតវិទ្យាល្អប្រសើរពេលដែលពួកគេចាប់ផ្ដើមចូលរៀន ដោយពួកគេអាចផ្ដោត និងគ្រប់គ្រងខ្លួនពួកគេ និងអាចលេងជាមួយអ្នកដទៃប្រសើរ និងប្រកបដោយជំនឿចិត្តខ្ពស់៕