កម្មវិធីសិក្សាពេញមួយថ្ងៃសម្រាប់ថ្នាក់ថែទាំក្មេងតូច (ENG)

nursery3

កម្មវិធីសិក្សាសម្រាប់ថ្នាក់ថែទាំក្មេងតូចនៅសាលាអន្តរជាតិ លីបឺធី មានបទពិសោធន៍ក្នុងការបង្រៀនក្មេងតូចៗឱ្យសប្បាយរីករាយ និងរីករាយក្នុងការសិក្សា។ ក្នុងបរិបទនៃការសិក្សាផ្អែកលើគំនិតមូលដ្ឋាន ដោយយើងខ្ញុំផ្ដល់ជូននូវបទពិសោធន៍ការសិក្សាសម្រាប់ក្មេងតូចៗនៅក្នុងបរិយាកាសសុវត្ថិភាព និងគ្មានសម្ពាធ ដែលត្រូវបានដឹកនាំដោយក្រុមគ្រូបង្រៀនដែលមានជំនាញខាងការសិក្សារបស់ក្មេងតូចៗ។

សកម្មភាពពេលរៀន

គ្រូបង្រៀនរបស់យើងខ្ញុំផ្ដល់នូវឱកាសដល់សិស្សក្នុងការអនុវត្តដោយផ្ទាល់។ ពួកគេបង្កើតនូវបរិយាកាសសិក្សាដ៏ជំនាញដែលអនុញ្ញាតិសិស្សស្វែងរកសកម្មភាពថ្មីជារៀងរាល់ថ្ងៃអាចជាដុំឥដ្ឋ ឬដើរតួជាដើម។ របកគំហើញនេះជួយកុមារក្នុងការអភិវឌ្ឍជំនាញប៉ិនប្រសប់ ឬខ្វះខាតរបស់ពួកគេ និងបង្កើនទំនាក់ទំនងក្នុងសង្គមឱ្យបានកាន់តែប្រសើរ។ កុមារអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងសកម្មភាពនៅសាលាដោយស្វែងយល់ពីមេរៀនគណិតវិទ្យា រៀនពីការរំពឹងទុក ការស្វែងយល់បញ្ហា និងដោះស្រាយបញ្ហា។

បទពិសោធន៍ដ៏ទូលំទូលាយ

គ្រប់សកម្មភាពទាំងអស់ត្រូវបានរចនាឡើងដើម្បីឱ្យកុមារទាំងអស់ក្លាយជាអ្នកសិក្សាវ័យក្មេងប្រកបដោយការចង់ចេះចង់ដឹង ពូកែក្នុងការធ្វើទំនាក់ទំនង និងមានជំនឿចិត្តខ្ពស់។ យើងខ្ញុំអភិវឌ្ឍជំនឿចិត្តរបស់សិស្សក្នុងការបញ្ចេញគំនិតប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃតាមរយៈការអភិវឌ្ឍសមត្ថភាពនិយាយ ការស្ដាប់ ការអាន និងការសរសេរទៀងទាត់។ សាលាយើងខ្ញុំក៏មានបញ្ចូលនូវមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត សិក្សាសង្គម ភាសា និងវប្បធម៌ សិល្បៈ តន្ត្រី ការសិក្សាផ្នែកអត្តពលកម្ម ជំនាញក្នុងបណ្ណាល័យ និងបច្ចេកវិជ្ជា។

ការសិក្សាតាមរយៈការលេង

តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកនេះ យើងខ្ញុំដឹងថាការលេងគឺជាវិធីសាស្ត្រដ៏មានឥទ្ធិពលមួយក្នុងការរៀនសូត្រ។ បទពិសោធន៍ជាមួយនឹងដីខ្សាច់ ទឹក ដុំឥដ្ឋ ការសម្ដែងរឿងខ្លី កូនតុក្កតាលើតុ សម្ភារៈសិល្បៈ តន្រ្តី ការលេងនៅទីធ្លាខាងក្រៅ ហ្គេម និងកុំព្យូទ័រ គឺជាផ្នែកមួយនៃការអភិវឌ្ឍរបស់កុមារ។ សកម្មភាពលេងនានាដែលជំរុញដល់ការស្វែងរកអ្វីដែលថ្មី និងការធ្វើពិសោធន៍នានា អាចបណ្ដុះនូវភាពងឿងឆ្ងល់ និងការស្រមើស្រមៃ និងអាចបណ្ដុះនូវសមត្ថភាពកុមារក្នុងការដោះស្រាយបញ្ហា។ បន្ថែមពីនេះ ការសម្ដែងក៏ត្រូវបានផ្ដល់កុមារនូវឱកាសក្នុងការពិសោធន៍ជាមួយនឹងភាសា និងការសហការជាមួយកុមារផ្សេងទៀត។ កុមារចូលសាលាមានការអភិវឌ្ឍពីសង្គមផ្សេងគ្នា អារម្មណ៍ផ្សេងគ្នា រូបរាងកាយ និងការសិក្សាក៏ផ្សេងគ្នាផងដែរ។ ដោយសារតែវិធីសាស្ត្រអប់រំរួមគ្នានេះហើយ ទើបគ្រូបង្រៀនរបស់យើងខ្ញុំខិតខំដើម្បីឱ្យសមនឹងតម្រូវផ្ទាល់ខ្លួនរបស់សិស្សនីមួយៗ និងវិធីសាស្រ្តរៀនពីសសរស្ដម្ពទាំងបួន។ គ្រូបង្រៀនរបស់យើងបង្កើតនូវបរិស្ថានមានសុវត្ថិភាព និងរីករាយដល់សិស្សក្នុងពេលលេង និងពេលចាប់ផ្ដើមធ្វើការសហការនៅក្នុងក្រុមតូចៗដើម្បីរៀន និងស្ដាប់ និងគោរពអ្នកដទៃ។ គោលបំណងចុងក្រោយរបស់យើងគឺបណ្ដុះអ្នកសិក្សាដែលចូលចិត្តរៀន។

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.